ក្មេងចាស់ប្រុសស្រីចំនួន ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ២០ និង ៣០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់ជ័យមង្គល បន្ទប់លេខ៣១០ ស្ថិតនៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ និងនាំខ្លួនជនសង្ស័យ មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ…