គណៈកម្មការមូលបត្រកម្ពុជា អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការវិនិយោគដែលមានហានិភ័យ
ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖
ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖
ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩ ត្រូវបានដឹកជញ្ជូនទៅដល់រាជធានី-ខេត្តគោលដៅទូទាំងប្រទេស ដោយសុវត្ថិភាពហើយ។ ហឹបវិញ្ញាសាទាំងនេះ នឹងត្រូវបានរក្សាទុកប្រកបដោយសុវត្ថិភាពក្រោមការ ពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនមិនប្រយ័ត្នចាប់ហ្វ្រាំង មិនជាប់ជ្រុលបុកគូទរថយន្ត ហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹង រងការខូចខាតខ្ទេចកាបិនហើយ មិនទាន់អស់ល្បឿនជ្រុលបុកម៉ូតូមួយគ្រឿង និងរ៉ឺម៉កកង់បីមួយគ្រឿងទៀត កិនជាប់តែសំណាងមិនមានអ្នករងរបួស។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រស្បែកជើង តាមដងមហាវិថីឈ្នះឈ្នះ ភូមិជង្រុក ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយាន់ដាយ…
សៀមរាបៈ មានករណីភ្ញាក់ផ្អើល និងផ្ទុះការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីគណនេយ្យហ្វេសបុកមួយឈ្មោះថា “Huy Ou Dom” កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានបង្ហោះសាររៀបរាប់ពីទង្វើមន្ត្រីមន្ទីរសាធារណៈ និងដឹកជញ្ចូនខេត្តសៀមរាបម្នាក់ បានយកជើង ទៅចង្អុលស្លាកលេខរថយន្ត ក្រោយម្ចាស់រថយន្តយកមកពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)។ ដោយគណនេយ្យហ្វេសបុកខាងលើ បានសរសេររិះគន់ ជុំវិញកាយវិការទាំងនោះថា មន្ត្រីឆៀកឡាន…
ពោធិ៍សាត់ៈ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅផ្សារស្រែស្តុក ស្ថិតនៅភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង និងតាមផ្ទះលក់ចាប់ហ៊ួយ នៅភូមិក្តីឈ្វិត និងភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ជាលទ្ធផល…
កណ្ដាលៈ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៤និង៥៥នាទី នៅចំណុចក្នុងបន្ទប់ទឹក ពន្ធនាគារខេត្តកណ្តាល ការិ.បច្ចេកទេសនិងវិទ្យាសាស្ត្រការ ចុះពិនិត្យសាកសព ជនត្រូវចោទ ក្នុងករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ប្រព្រឹត្តនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ករណីអត្តឃាត(ចងក) ។ សាកសពឈ្មោះ ស្រ៊ីន…
បន្ទាយមានជ័យៈ កាលពីវេលាម៉ោងប្រមាណ ៣ និង ០៦នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុន តាន់ គឹមអេង ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី…
បន្ទាយមានជ័យៈ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១០និង៦នាទី នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួចម៉ូតូកង់បី និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន…
ព្រះសីហនុៈ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់បានស្លាប់បាត់បង់ជីវិត លើដងផ្លូវផ្លូវជាតិលេខ៤ ចំណោតអូរត្រាវ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ជនរងគ្រោះជិះម៉ូតូម៉ាក XR230 ពណ៌ស-ក្រហម ស្លាកលេខ ភ្នំពេញ1HK-6543 ធ្វើដំណើរទៅធ្វើការពេលយប់ពីក្រុងព្រះសីហនុ ទៅព្រលានយន្តហោះកងកេង បានបុកពីក្រោយរថយន្តដែលឈប់ចត នៅពេលយប់គ្មានដាក់ស្លាកសញ្ញា បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត…
ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ២និង៣៤នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ដេកស្លាប់ ត្រង់ចំណុចអូរតាអោក ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ។ សពបុរសរងគ្រោះឈ្មោះ ឡេង លាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលវង់…