Category: ព័ត៌មានជាតិ
មន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវ មានកន្លែងសម្រាប់សិស្សានុសិស្ស ស្នាក់នៅពេលដែលមកប្រលងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ!
តាកែវៈ មន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវ មានកន្លែងសម្រាប់សិស្សានុសិស្ស ស្នាក់នៅពេលដែលមកប្រលងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ!
មនុស្សក្មេងចាស់៨នាក់ ស្រុកបន្ទាយស្រី បានពុលនំបុ័ង កាលពីព្រឹកមិញ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតឡើយ ខណៈនៅស្រុកប្រាសាទបាគង ក៏មានករណីដូចគ្នានេះដែរ
សៀមរាបៈ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋចំនួន០៨នាក់ រស់នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី បានពុលនំប៉័ង ហើយត្រូវបានក្រុមគ្រួសារយកមកសង្រ្គោះនៅមណ្ឌលសុខភាព ឃុនរាម និង បានធូរស្បើយម្នាក់ រីឯចំពោះមនុស្ស០៧នាក់ផ្សេងទៀត គឺនៅសម្រាកមួយយប់ទៀតដើម្បីតាមដាន ។ ជនរងគ្រោះទាំង០៨នាក់នេះ…
មនុស្ស២នាក់ត្រូវបានជួយសង្គ្រោះ ខណះដែលធ្វើដំណើរតាមទូក ឆ្លងទន្លេរទន្លេរសាប ត្រឡប់ទៅផ្ទះ ជួបខ្យល់កន្ត្រាក់ បណ្តាលអោយលិចទូក
សៀមរាបៈ កាលវេលាម៉ោង៣និង២០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មានករណី មនុស្ស០២នាក់ ជិះទូកស្មាច់ចេញពីកំពង់លក់ត្រី នៅក្នុងភូមិទី ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឆ្លងទន្លេរសាប សំដៅត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ ដែលនៅឯ ភូមិផាប់សណ្តោង ឃុំរាំងទិល ស្រុក កណ្តៀង ខេត្តពោធិសាត់ ពេលធ្វើដំណើរទៅដល់ចំណុច…
ជនជាតិវៀតណាមម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវសមត្ថកិច្ចខ្លួនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ម៉ោង១រំលងអាធ្រាត្រ ចំណុច ដេប៉ូបូមខ្សាច់ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ០២នាក់៖ ១-ឈ្មោះ ង្វៀង យ៉ាំងង៉ុក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមិនពិតប្រាកដ…
នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះសមត្ថកិច្ចនឹងចាប់ផ្តើមធ្វើការផាកពិន័យហើយទៅលើអ្នកមិនគោរពច្បាប់ចរាចរណ៍
យុទ្ធនាការផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីពញ្ញាក់ស្មារតីដល់អ្នកជិះម៉ូតូនិងចែកមួកការពារសុវត្ថិភាពមកដល់ថ្ងៃនេះបានដំណើរការជិតមួយខែមកហើយនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះសមត្ថកិច្ចនឹងចាប់ផ្តើមធ្វើការផាកពិន័យ។ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍និងលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានសំណូមពរយ៉ាងទទូចសូមឲ្យអ្នកបើកនិងអ្នកជិះម៉ូតូទាំងអស់តាំងពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សប្រជាពលរដ្ឋពេលធ្វើដំណើរត្រូវពាក់មួកការពារសុវត្ថិភាពឲ្យបានគ្រប់ៗគ្នានិងពេលវេលា។ ការផ្សព្វផ្សាយអប់រំពញ្ញាក់ស្មារតីក្នុងរយៈពេលមួយខែចាប់ពីថ្ងៃទី១៩ខែកក្កដារហូតមកដល់ថ្ងៃទី១៦ខែសីហានេះគឺនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះសម្ថកិច្ចនឹងចាប់ផ្តើមធ្វើការផាកពិន័យទៅតាមច្បាប់ចរាចរណ៍៕
គេចទៅណារួចលោកចោរ!
ព្រះសីហនុៈ នគរបាលស្រុកព្រៃនប់ ចាប់ខ្លួនជនសង្សយ័ម្នាក់ដែលប្រព្រឹត្តអំពើចោរកម្មលួចម៉ូតូគេ កាលពីម៉ោង៥ភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លោកវរសេនីយ៍ទោហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់អោយដឹងថា ជនសង្ស័យ ឈ្មោះ ទេព សាវឿន ហៅប្រេស៊ីល…
ប្រពន្ធទៅស្រុក ប្តីអផ្សុកបង្កើតស្នេហាជាមួយក្មេងស្រីអនីតិជន រួមភេទបាន២ដង ចុងក្រោយជាប់ខ្នោះ
ភ្នំពេញៈ បុរសម្នាក់ មានប្រពន្ធកូនម្នាក់ទៅហើយ បណ្តែតបណ្តោយទៅតាមកាមតណ្ហា បង្កើតស្នេហាជាមួយក្មេងស្រីអនីតជន អស់រយៈពេល៧ខែ ស្រាប់តែបែកធ្លាយរឿង ក្រោយពីរួមភេទជាមួយគ្នាបាន២ដង ឪពុកម្តាយអូន ប្តឹងបង ចាប់ខ្លួនចូលប៉ុស្តិ៍ប៉ូលិស កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ បុរសជាប់ទោសព្រោះស្នេហា មានឈ្មោះ លី…
គ្រួសារបានត្រឹមយំសោក! ករណីយុវជនម្នាក់បានធ្វើរឿងចម្លែកមុននឹងលាចាកលោក
បាត់ដំបងៈ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទី ចំណុចចង្អើរបែកភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង យុវជនម្នាក់បានធ្វើរឿងចម្លែកមួយមុននឹងលាចាកពីក្រុមគ្រួសារ និងសាច់សាលោហិតជារៀងរហូត ធ្វើឲ្យអ្នកភូមិនិងក្រុមគ្រួសារងឿងឆ្ងល់ រកហេតុផលអត់ឃើញបានត្រឹមតែយំសោក ខណៈដែលយុវជនរងគ្រោះបានជិះម៉ូតូពីផ្ទះនៅស្រុកថ្មគោល ទៅធ្វើអត្តឃាតចង.កនៅស្រុកបវេលដោយគ្មានមូលហេតុ ។ ជនរងគ្រោះឈ្មោះ អាត់ សំអាង…
រថយន្តកែច្នៃ បើកបុកក្មេងរត់ឆ្លងផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង
កំពង់ធំៈ នៅវេលាម៉ោង ២ និង៣៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាច រថយន្តកែច្នៃ បុកក្មេងរត់ឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ។ រថយន្តកែច្នៃ ពណ៌បៃតង ស្លាកលេខគ្មាន (បើកបរទិសដៅពីកើតទៅលិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ…