Update៖ អគ្គិភ័យឆេះបន្ទប់ឃ្លាំងស្តុកសម្ភារៈ នៅសង្កាត់ស្លក្រាម ដោយសារបុគ្គលិកបោះកន្ទុយបារីចោល បណ្ដាលឲ្យរងការខូចខាតសរុបជាទឹកប្រាក់ប្រហែល ៥ម៉ឺនដុល្លារ

សៀមរាបៈ ករណីអគ្គិភ័យឆេះបន្ទប់ឃ្លាំងស្តុកសម្ភារៈ នៅក្រុមទី២០ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីរសៀល ។ ម្ចាស់ឃ្លាំងឈ្មោះ លឹម ភក្តី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម…

ម៉ូតូបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនិង ពីរនាក់ទៀតរងរបួសធ្ងន់ស្រាល

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន រួចក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាសទិសដៅចរាចរណ៍ មកបុកចំពីមុខពេញទំហឹង ត្រង់ចំណុចខាងលិចស្ពានអាកាស៧មករាប្រមាណ ៥០០ម៉ែត្រ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕ ជនរងគ្រោះឈ្មោះ អាន លីមអេន ភេទប្រុស អាយុ៣៤…

រថយន្តលុចស៊ីស RX400h បើកបុករថយន្តហ៊ីយ៉ានដាយស្លាប់ និងរបួសជាច្រើននាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល២នាក់ បន្ទាប់ពីជិះរថយន្តលុចស៊ីស RX400h ទៅបុករថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង ត្រង់ចំណុចផ្លូវបំបែកជាបី ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ហួត សំអុល ភេទប្រុស អាយុជាង…

កាហ្វេ ទឹកដោះគោជូរ និងភេជ្ជៈមួយចំនួនទៀត ត្រូវមន្ត្រីជំនាញរកឃើញហួសកាលបរិច្ឆេទប្រើប្រាស់

កំពត-កែបៈ នៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប ដោយមានការសហការចូលរួមពី មន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារពងទឹក ខេត្តកែប និងផ្សារកំពង់ត្រាច ខេត្តកំពត។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា…

រន្ធត់ចិត្តហួសថ្លែង!! ឪពុកចុងរំលោភកូនរហូតមានផ្ទៃពោះ ២ទៅ៣ខែ

ពោធិ៍សាត់ៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៤៥នាទី ដោយបានទទួលបណឹ្ដងផ្ទាល់មាត់ពីគ្រួសារកុមារីរងគ្រោះឈ្មោះ ថ ធ ន ភេទស្រី អាយុ ១២ឆ្នាំ ខេត្តពោធិ៍សាត់ បានមក ប្ដឹងសមត្ថកិច្ចយើងថា នៅកំឡុងខែ៤ ចូលឆ្នាំខ្មែររួច ឆ្នាំ២០១៩ ឪពុកចុងឈ្មោះ ប៉ិច…

សូមបងប្អូនប្រុងប្រយ័ត្ន!! ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះដោយភ្លើងធូប និងផ្ទុះហ្គាស

ព្រះវិហារៈ កាលពីវេលាម៉ោង ១០និង៥៥នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់អគ្គិភ័យដោយមូលហេតុភ្លើងធូប មានហ្គាសផ្ទុះ និងសាំងម៉ាស៊ុតនៅលើផ្ទះ។ ម្ចាស់ផ្ទះឈ្មោះ សុខ ផាត ភេទប្រុស អាយុ ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ នុង សុខហាន អាយុ ៤៥ឆ្នាំ រស់នៅភូមិត្នោតម្លូ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ….

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូប) ចំណុចតាមផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពៅ សុខវឌ្ឍនា ភេទប្រុស ជនជាតិខ្មែរ…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យម្ចាស់លោតពីលើម៉ូតូសឹងមិនទាន់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ បញ្ជាក់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយម្ចាស់ម៉ូតូបានលោតពីលើម៉ូតូទាន់។ សម្រាប់ព័ត៌មានលម្អិត Post Nwes នឹងផ្សាយជូនពេលក្រោយ៕

ករណីហិង្សាធ្វើឲ្យកម្មករសំណង់ យកកាំបិតចាក់មេការសំណង់ របួសធ្ងន់ឈាមហូរស្រោចពេញខ្លួន នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលជា ៤ល្ងាច នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមួយកើតឡើង។ ជនរងគ្រោះឈ្មោះ រឹម ចិត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ ជនសង្ស័យម្នាក់ឈ្មោះ…