ករណីអគ្គិភ័យឆាបឆេះផ្ទះ នៅខេត្តសៀមរាប

សៀមរាបៈ (ព័ត៌មានបឋម) លោក ស្នងការរងខេត្តសៀមរាប ទទួលបន្ទុកផែនអគ្គិភ័យបានប្រាប់ Post News មុននេះបន្តិចថា នៅវេលា១២និង៥០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះ ខាងក្រោយធនាគារប្រាសាក់ ជាប់ផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលនេះរថយន្តអគ្គិភ័យកំពុងចេញអន្តរាគមន៍ពន្លត់ហើយ។ មូលហេតុ៖ មិនទាន់ដឹងនៅឡើយទេ។…

ករណីពលរដ្ឋប្រទះឃើញរថយន្តមួយគ្រឿង ក្រឡាប់តាមផ្លូវស្ទឹងហាវ ដោយមិនទាន់ដឹងមូលហេតុ

ព្រះសីហនុៈ នៅព្រឹកថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីប្រជាពលរដ្ឋប្រទះឃើញរថយន្តមួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវ តាមផ្លូវស្ទឹងហាវ ហួសពីរោងចក្រប្រេងកាតត្រង់ជិតផ្លូវបំបែកចូលទៅក្បាលឆាយ ទោះជាយ៉ាងនេះក្តីគេមិនទាន់ដឹងថា ហេតុការណ៍នេះបានកើតឡើងពីពេលណា និងមិនដឹងថា មានមនុស្សរងគ្រោះថ្នាក់ដែរឬយ៉ាងណានោះទេ៕

សូមបងប្អូនប្រុងប្រយ័ត្ន!! ចំពោះបាតុភូតធម្មជាតិ ខ្យល់ ផ្គរ រន្ទះ ភ្លៀង នៅតែបន្តមានដើមខែសីហាខាងនេះ

ភ្នំពេញៈ សូមអានខ្លឹមសារខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖

សមត្ថកិច្ចឃាត់ខ្លួនអ្នកលក់ដូរម្នាក់ រួមទាំងវត្ថុតាងដាវមួយដើម

ភ្នំពេញៈ ជនសង្ស័យម្នាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី ចំណុចបន្ទប់ជួល ភូមិជ្រៃកោង ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ស៊ិន ប៊ុនថុន ភេទប្រុស អយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល…

ផ្អើលសមត្ថកិច្ច ករណីរថយន្តលុចស៊ីស៥៧០ ចតមុខហាងទីតានិច ត្រូវជនសង្ស័យកាច់កញ្ចក់

ភ្នំពេញៈ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់បាន បន្ទាប់ពីធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត៥៧០ នៅមុខហាងទីតានិច វិថីព្រះស៊ីសុវត្ថិកែងផ្លូវលេខ១០៦ ភូមិទី៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ជឹម រាជ ភេទប្រុស អាយុ…

ហួសហេតុពេកហើយ! ថៅកែជនជាតិចិនបង្ខំឲ្យកម្មការនីពោះធំស្លៀកខោ និងធ្វើការងារថែមម៉ោងមិនគិតលុយឲ្យ កម្មករ ២៨០នាក់ផ្ទុះកូដកម្ម

ភ្នំពេញៈ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង គ្មានស្លោកយីហោ គ្មានឈ្មោះ ដែលគេសង្ស័យគ្មានច្បាប់ត្រឹមត្រូវ បង្ខំឲ្យកម្មការនីដែលមានផ្ទៃពោះ ទោះជាជិតគ្រប់ខែក៏ដោយ ឲ្យស្លៀកខោទាំងអស់ ដោយមិនអនុញ្ញាតឲ្យស្លៀករ៉ូប និងមិនទូទាត់លុយឲ្យកម្មករ នូវការងារថែមម៉ោង ធ្វើឲ្យកម្មករមិនពេញចិត្ត ផ្ទុះកូដកម្មតវ៉ា រហូតដល់ទៅលក្ខខណ្ឌ១២ចំណុចតែម្តង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅមុខរោងចក្រ អត់ឈ្មោះ តាមផ្លូវបេតុង…

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ២០នាក់ ករណីជិះម៉ូតូបង្ហោះ

សៀមរាបៈ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដោយមានការចូលរួមពីបងប្អូន ប្រជាការពារភូមិ ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កាលពីវេលាម៉ោង ២១និង៣០នាទី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការប្រមូល…

ត្រឹមរយៈពេល១សប្តាហ៍នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ រកឃើញអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ចំនួន២,០៦៤ ករណី

បន្ទាយមានជ័យៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយបានឲ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍នេះ ចាប់ពីថ្ងៃទី១៩​ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តទៅលើអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព រកឃើញអ្នកបើកបរម៉ូតូប្រព្រឹត្តបទល្មើសមិនពាក់មួកសុវត្ថិភាព ២,០៦៤ករណី។ ក្នុងនោះអ្នកបើកបរម៉ូតូ​មិនពាក់មួកសុវត្ថិភាព ២,៣៥១នាក់ និងអ្នករួមដំណើរមិនពាក់សុវត្ថិភាព ៦៤៦នាក់។ នគរបាលចរាចរណ៍ បានតម្រូវឲ្យអ្នកមិនពាក់មួកសុវត្ថិភាពទៅយកមួកមកពាក់ទើបអនុញ្ញាតឲ្យធ្វើដំណើរបន្ត។ បើយោងតាមទិន្នន័យ នៃអត្រាគ្រោះថ្នាក់ចរាចរណ៍របស់ការិយាល័យនគរបាលចរាចរណ៍ខេត្ត បានបញ្ជាក់ថា៖…

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្ត២គ្រឿងបើកក្នុងល្បឿនយ៉ាងលឿនបញ្ច្រាស់គ្នាបុកពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង ២គ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នោះមិនមានមនុស្សណាម្នាក់រងរបួសឡើយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុងមហាវិថីអូស៊ីអាយស៊ី ភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ រថយន្តម៉ាកRAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0458មានម្ចាស់ឈ្មោះ ឈុន…

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិនីសេរីយ៉ា ៣នាក់ និងគ្រឿងញៀនជាង ២០គីឡូក្រាម

ភ្នំពេញៈ កាលពីវេលាម៉ោង ២០និង០០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជាង២០ គីឡូក្រម និងឃាត់បុរសជនជាតិនីសេរីយ៉ា ៣នាក់ ត្រង់ចំណុចក្នុងផ្ទះយីហោ សំណាក់តូនី…