Paulinho សម្រេចចិត្តចាកចេញពី Barcelona

ខ្សែបម្រើប្រេស៊ីល Paulinho បានសម្រេចចិត្តចាកចេញពីក្រុមយក្សអេស្ប៉ាញ Barcelona ហើយ ដោយសុខចិត្តទៅលេងនៅក្លិបចាស់របស់គេវិញ ឯប្រទេសចិន នារដូវកាលក្រោយនេះ។ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា កីឡាករដែលក្រុម Barcelona នាំយកពីប្រទេសចិនមកកាលពីរដូវកាលមុន Paulinho នឹងចាកចេញពីក្លិបអេស្ប៉ាញមួយនេះ ត្រឡប់ទៅកាន់ក្លិបចាស់របស់គេ Guangzhou នាលីគកំពូលរបស់ប្រទេសចិនវិញ។…

Real ដាក់គោលដៅទី១ ទិញ Hazard

ក្រុមអធិរាជស Real Madrid បានត្រៀមរួចហើយ ក្នុងការដោះដូរកីឡាករជា​លក្ខណៈទ្រង់ទ្រាយធំ នៅរដូវក្តៅខាងមុខនេះ ខណៈកីឡាករដែលក្រុមយក្ស​អេស្ប៉ាញមួយនេះ ត្រៀមនាំយកដំបូងគេនោះ គឺ Eden Hazard ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា លោក Florentino Perez…

Perez ចង់បានតម្លៃ Release Clause របស់ Ronaldo តែតម្លៃនេះមិនអាចទៅ​រួចឡើយ ព្រោះ Ronaldo ចង់ចាកចេញហើយ

ការសម្រេចចិត្តលក់ Cristiano Ronaldo ក្នុងតម្លៃ ១០០លានអឺរ៉ូ កន្លងមកនេះ ត្រូវបានលោក Florentino Perez ងាកមកចង់បានតម្លៃផ្តាច់កុងត្រា ១ពាន់លានអឺរ៉ូ​វិញ បន្ទាប់ពីទទួលបានការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Real Madrid យ៉ាងចាស់ដៃនោះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo…

អង់គ្លេស កំពុងលុបចោលរហស្សនាមតោក្រដាស

ពាក្យតោក្រដាសដែលត្រូវបានគេហៅទៅលើរហស្សនាម របស់ក្រុមតោកំណាចនា​ពេលកន្លងមនេះ កំពុងតែត្រូវលុបបំបាត់បណ្តើរៗហើយ បន្ទាប់ពីក្រុមប្រជុំយុវជន​ឆ្នើមៗមួយនេះ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ២០១៨ នេះ។ ជាក់ស្តែងណាស់ ក្រោយពីយកឈ្នះក្រុមស៊ុយអ៊ែត ២-​០ រួចមក បានធ្វើឲ្យ​អង់គ្លេស បន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ហើយ ដោយត្រូវជួបក្រុមខ្លាំងក្រូអាត…

សង្ស័យត្រៀមសម្រាប់ Ronaldo ទេដឹង?

បន្ទាប់ពីពាក្យចរចាមអារាមជាច្រើនកំពុងតែទម្លាយពីវត្តមានរបស់កំពូលខ្សែប្រយុទ្ធ Criatiano Ronaldo កាន់តែច្បាស់ពីការផ្លាស់ទៅកាន់ក្រុមសេះបង្កង់ Juventus នោះ ងាកទៅក្នុងក្លិបអ៊ីតាលីឯណោះវិញ កីឡាករកូឡុំប៊ី Juan Cuadrado បានប្តូរអាវលេខចាស់របស់គេពាក់វិញហើយ។ ជាក់ស្តែងណាស់ បើតាមផេកផ្ទាល់របស់ក្រុមសេះបង្កង់ Juventus បានឲ្យដឹងថា ក្លិបបានសម្រេចឲ្យកីឡាករ Juan Cuadrado ប្តូរអាវពីលេខ ៧…

Messi ប្រាប់ Barca ឲ្យទិញខ្សែបម្រើពីបីសាចក្រហមរូបនេះឲ្យបាន

ការខកចិត្ត ក្នុងព្រឹត្តិការណ៍ World Cup គឺជាបញ្ហាមួយដែលជម្រុញឲ្យ Lionel Messi ត្រូវតែពង្រឹងខ្លួនជាថ្មី ក្នុងក្លិបអាជីពដើម្បីបន្តប្រជាប្រិយភាពរបស់គេ ឲ្យនៅតែឈរជាលំដាប់កីឡាករកំពូលរបស់ពិភពលោកដដែល។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Lionel Messi បានប្រាប់ក្រុម Barcelona ឲ្យទិញ…

ប្រេស៊ីល ជ្រុះចេញ ខណៈបារាំងត្រូវទទួលប៊ែលហ្ស៊ិក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ប្រេស៊ីល នៅតែមិនអាចបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានដដែល ក្រោយពីបរាជ័យក្រោមថ្វីជើងក្រុមប៊ែលហ្ស៊ិក ២-១ ខណៈក្រុមមាន់គកបារាំង​ បានយកឈ្នះក្រុមអ៊ុយរ៉ាហ្គាយ ក្នុងលទ្ធផល ២-០ ។ គិតត្រឹមការប្រកួតនេះ ក្រុមដែលមកពីតំបន់អាមេរិកឡាទីន បានជ្រុះចេញអស់​ហើយ ក្រោយពីក្រុមនៅតំបន់អឺរ៉ុប ជម្រុះឲ្យជ្រុះម្តងមួយម្តងមួយ ចាប់តាំងពីវគ្គចែក​ពូលរហូតដល់វគ្គ ៨ក្រុមចុងក្រោយ។ យ៉ាងណាវិញ ប្រេស៊ីល ជាក្រុមដែលគេរំពឹង​ថា នឹងឈ្នះ…

Buffon នឹងក្លាយជាសមាជិកថ្មី របស់ PSG នៅថ្ងៃច័ន្ទនេះ

បន្ទាប់ពីសម្រេចចិត្តចាកចេញពីក្រុមសេះបង្កង់ Juventus អ្នកចាំទីវ័យ ៤០ឆ្នាំ​អ៊ីតាលី Gianluigi Buffon ត្រៀមខ្លួនក្នុងការក្លាយជាសមាជិកថ្មី របស់ក្រុម Paris Saint Germain នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ។ បើតាមការចុះផ្សាយរបស់ Le Parisien ពីប្រទេសបារាំងបានឲ្យដឹងថា អ្នកចាំទីដៃស្អិតវ័យចំណាស់ Gianluigi Buffon…

ចេញជាលទ្ធផលហើយ ពិតជាសោកស្តាយសម្រាប់សមទ្ធិផលកន្លងមក

ពត៌មាននៃការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ពី Real Madid ទៅកាន់ក្រុមសេះបង្កង់ Juventus កាន់តែទទួលបានកាចាប់អារម្មណ៍ យ៉ាងខ្លាំង ខណៈពត៌មានចុងក្រោយនេះ ការចរចារនឹងទទួលបានលទ្ធផលយ៉ាង​ច្បាស់ថា Real Madrid យល់ព្រមលក់ Ronaldo ហើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត Marca…

ប៊ែលហ្ស៊ិក ធ្លាប់លុតប្រេស៊ីល ៥-១ ខណៈប្រេស៊ីលវិញ ក៍ធ្លាប់លុតប៊ែលហ្ស៊ិក ៥-០ ចុះយប់នេះ លទ្ធផលយ៉ាងម៉េចវិញ?

ក្រុមជើងឯក World Cup ៥សម័យកាលប្រេស៊ីល នឹងត្រូវជួបក្រុមកំពុងឡើង​ជើង ប៊ែលហ្ស៊ិក ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ នាយប់នេះខណៈក្រុមទាំង២ សុទ្ធសឹងជាក្រុមខ្លាំង និងមានកីឡាករល្អៗច្រើនដូចគ្នា។ ជំនួរវាងប្រេស៊ីល និងប៊ែលហ្ស៊ិក អាចជាការប្រកួតកក្រើកជាងគេបំផុត ក្នុងចំណោម ការប្រកួតទាំង៤ គូ នាវគ្គ ៨ក្រុមចុងក្រោយនេះ ស្របពេលដែលក្រុម​ទាំង២…