រថយន្ត PAL-V អាចបើកបរនៅលើផ្លូវថ្នល់និងអាកាសនឹងមាននៅលើទីផ្សារក្នុងឆ្នាំ២០១៨
ហូឡង់ៈរថយន្តស៊េរីថ្មីដែលអាចហោះហើរបាននឹងមានដាក់លក់នៅលើទីផ្សារក្នុងរយះពេលប្រមាណជាពីរឬបីឆ្នាំខាងមុខ នេះបើយោងទៅតាមសហគ្រាសផលិតរបស់រថយន្តនេះ។ រឿងប្រលោមលោកប្រឌិតផ្នែកវិទ្យាសាស្ត្របានបោះជំហ៊ានទៅមុខកាន់តែជិតនឹងពេលសម្ពោធរថយន្តស៊េរីថ្មី PAL-V ដែលជារថយន្តអាចរត់នៅលើផ្លូវថ្នល់ផង និងអាកាសផង។ ក្រុមហ៊ុនហូឡង់ PAL-V Europe NV ដែលនៅពីក្រោយការនិយមផលិតគ្រឿងម៉ាស៊ីនកំប៉ិចកំប៉ុកនោះ ថ្មីៗនេះបានសុំប្រកាសនីយប័ត្រតក្កកម្មសម្រាប់បច្ចេកវិទ្យានៅប្រទេសឥណ្ឌា ហើយបានបើកតារាងរង់ចាំ ចំពោះអតិថិជនទាំងឡាយដែលមានបំណងចង់ទិញរថយន្ត PAL-V នេះនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមចែកចាយនៅលើទីផ្សារ។ យាន្តជំនិះដែលមានកង់បី PAL-V ត្រូវបានគេនិយាយថាជារថយន្តដែលមានភាពងាយស្រួល ហើយលឿនជាងទោចក្រយានយន្ត(ម៉ូតូ)ពេលបើកបរនៅលើផ្លូវថ្នល់ព្រោះវាប្រើប្រព័ន្ធរនាំងបិទជិត…