Vodafone, Audi, និង Nokia ចាប់ដៃគ្នាដំឡើងបណ្តាញទូរសព្ទចល័ត 4G នៅឋានព្រះច័ន្ទ
ខណៈក្រុមវិស្វករនៅលើផែនដីកំពុងមមាញឹកអភិវឌ្ឍបណ្តាញ 5G ក្រុមដទៃផ្សេងទៀតកំពុងសំឡឹងមើលទីកន្លែងថ្មីសម្រាប់តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា 4G ដែលមានស្រាប់។ តាមរយៈភាពជាដៃគូសហការគ្នា ក្រុមហ៊ុន Vodafone, Nokia, និង Audi បានប្រកាសពីគម្រោងដំឡើងបណ្តាញទូរសព្ទចល័តលើកដំបូងបង្អស់នៅភពព្រះច័ន្ទនៅឆ្នាំក្រោយ។ Vodafone នឹងទទួលខុសត្រូវលើការរចនាបណ្តាញតភ្ជាប់ទៅកាន់ឋានព្រះច័ន្ទ និងប្រើប្រាស់ឧបករណ៍ដែលរចនាឡើងដោយក្រុមហ៊ុន Nokia Bell Labs។ ការតភ្ជាប់នឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរតាមយាន Audi…