ហ្គេមប្រណាំងឡានដ៏ល្បី Asphalt 9 ជិតចេញលើ Android ហើយ!

ប្រិយមិត្តដែលស្នេហាល្បែងប្រណាំងឡានអេឡិចត្រូនិកលើទូរសព្ទចល័តក្រៅពី iPhone ជិតបានលេងហ្គេម Asphalt វគ្គទី៩ ហើយ។ ឆាប់ៗខាងមុខនេះ Asphalt 9: Legends នឹងចេញសម្រាប់ទូរសព្ទដើរដោយប្រព័ន្ធ Android ដោយសារក្រុមហ៊ុន Gameloft ធ្វើវាជិតរួចរាល់ហើយ។ ក្រុមហ៊ុនសន្យាថា ហ្គេមនេះនឹងផ្តល់នូវក្រាហ្វិចរូបភាពឡានយ៉ាងលម្អិត និងដូចពិតៗតែម្តង ហើយនឹងផ្តល់ឱ្យអ្នកលេងនូវជម្រើសដើម្បីប្រមែប្រមូលឡានស្ព័រល្បីៗជុំវិញពិភពលោកដល់ទៅជាង ៥០…

របៀបកំណត់ម៉ោងផ្ញើសារចេញតាម iPhone/iPad ដោយស្វ័យប្រវត្តិ

មិនចង់ខកខានការផ្ញើសារអេឡិចត្រូនិជូនពរ ឬណាត់ជួបជាមួយអតិថិជន ឬក្រុមការងារ មិត្តភក្តិក្នុងឱកាសពិសេសណាមួយមែនឬ? បើដូច្នេះមែន លោកអ្នកអាចប្រើប្រាស់វិធីកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយជាមុន ដើម្បីឱ្យសាររបស់ផ្ញើចេញដោយស្វ័យប្រវត្តិទៅកាន់នរណាម្នាក់បាន។ បច្ចុប្បន្ន កម្មវិធីផ្ញើសារដែលមានស្រាប់លើទូរសព្ទ ថ្វីត្បិតតែវាកាន់តែសម្បូរបែបមែន ប៉ុន្តែ មុខងារសម្រាប់កំណត់ម៉ោងផ្ញើសារចេញគឺមិនទាន់មាននៅឡើយ។ ដូច្នេះ Post Tech សូមណែនាំនូវកម្មវិធីមួយឈ្មោះ​ Spark ដែលលោកអ្នកអាចទាញយកទៅប្រើដោយសេរីពី App Store…

តូចតែមួយសោះ អាចឱ្យទូរសព្ទ Android អ្នកក្លាយជាកាមេរ៉ា 360 ដឺក្រេបាន!

Rylo គឺជាកូនកាមេរ៉ាថតវីដេអូ 360 ដ៏មានថាមពលមួយ អាចយកទៅប្រើសម្រាប់​បំពាក់ជាមួយស្មាតហ្វូនបាន។ ពីមុនក្រុមហ៊ុនបង្កើតវា បានបង្កើតកម្ម​វិធីសម្រាប់បញ្ជាលើកាមេរ៉ានេះ តែលើ iPhone និងមានតែក្នុង App Store ប៉ុណ្ណោះ។ តែឥឡូវ វានឹងអាចគាំទ្រជាមួយទូរសព្ទពពួក Android ស៊េរីក្រោយៗ ដោយក្រុមហ៊ុនបង្កើតវាបានបើកទទួលការកម្ម៉ង់ទិញកាមេរ៉ាដ៏តូចច្រឡិងនេះ តាមគេហ​ទំព័​រ​របស់ខ្លួន។ ទោះយ៉ាងណា…

4K មិនទាន់បានប្រើស្រួលបួលផង ឥឡូវចាប់ចង់ផលិត 8K បាត់!

យោងតាមលោក Phil Holland ក្រុមហ៊ុនផលិតកាមេរ៉ាថតកុន RED កំពុងធ្វើការជាមួយក្រុមហ៊ុន Sharp អភិវឌ្ឍបច្ចេកវិទ្យាអេក្រង់គុណភាពកម្រិត 8K។ អ្នកថតកុនរូបនេះបាននិយាយថា ខ្លួនធ្វើការយ៉ាងជិតស្នីទ្ធជាមួយ RED និងកំពុងសាកល្បងទូរទស្សន៍គំរូបំពាក់អេក្រង់ 8K ទំហំ ៧០ អីុញ ដាក់ធៀបជាមួយទូរទស្សន៍ 4K របស់…

LG G7 មានអេក្រង់ឆកដូច iPhone X?

យោងតាមអ្នកទម្លាយព័ត៌មានសម្ងាត់ផលិតផលទូរសព្ទចល័តដ៏ល្បីល្បាញ លោក Evan Blass បានឱ្យដឹង ដោយមានភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹក បែកធ្លាយចេញពីសារព័ត៌មាន Ynet របស់អីុស្រាអ៊ែល ស្មាតហ្វូនស៊េរីថ្លៃរបស់ LG បន្ទាប់ នឹង​មានឈ្មោះសម្គាល់ថា Neo។ LG Neo នោះ នឹងបំពាក់អេក្រង់ទំហំ ៦.១ អីុញ…

Facebook បញ្ចប់ការសាកល្បងញែក News Feed ជាពីរ នៅប្រទេស ៦ រាប់ទាំងកម្ពុជា

ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ បានសម្រេចបិទបញ្ចប់ការសា​ក​ល្បងផ្តាច់ News Feed របស់អ្នកប្រើប្រាស់ជាពីរ នៅក្នុងប្រទេសចំនួន ៦ ដែលក្នុង​នោះក៏មានប្រទេសកម្ពុជាផងដែរ។ ការសម្រេចបែបនេះ គឺធ្វើឡើងក្រោយមានមតិរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន និងដោយសារលទ្ធផលស្ទាបស្ទង់មតិបង្ហាញថា អ្នកប្រើ Facebook ភាគច្រើនមិនពេញចិត្តចំពោះការញែកមាតិកាជាពីរបែបនោះ ហើយថា វាមិនបានជួយឱ្យពួកគេខ្លួនភ្ជាប់ទំនាក់ទំនងជាមួយញាត្តិមិត្តបានល្អជាងមុនឡើយ។ គួរបញ្ជាក់ថា ការសាកល្បងបែងចែកមាតិកាព័ត៌មានដែលបង្ហោះចេញពី…

Samsung ពិតជាចម្លងគំនិត AR Emoji ពី Apple?

នៅក្នុងព្រឹត្តិការណ៍បើកបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S9/S9+ ក្រុមហ៊ុន Samsung បានឧទេ្ទសនាមមុខងារថ្មីមួយឈ្មោះថា AR Emoji ស្រដៀងទៅនឹង Animoji ដែលនាំឱ្យមានការចោទសួរថាតើ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េចម្លងគំនិតក្នុងការបង្កើតមុខងារថ្មីនោះ ពីគូប្រជែងរបស់ខ្លួនឬក៏យ៉ាងណា។ ទាក់ទងទៅនឹងការចោទសួរនេះ លោក DJ Koh ប្រធានក្រុមហ៊ុន Samsung Mobile…

ច្បាស់ហើយ! Huawei ត្រកូល P ថ្មី ឈ្មោះ P20

ការដាក់ឈ្មោះឱ្យស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ស៊េរី P របស់ក្រុមហ៊ុន Huawei ឥឡូវនេះលែងស្រពិចស្រពិលហើយ។ លែងស្រពិចស្រពិលក៏ដោយសារតែឈ្មោះរបស់វា ត្រូវបានលេចត្រដែតយ៉ាងច្បាស់នៅលើផ្ទាំងបាដាផ្សព្វផ្សាយមួយ អំពីព្រឹត្តិការណ៍បើកបង្ហាញ​របស់ក្រុមហ៊ុន ក្នុងទីក្រុង Barcelena សម្រាប់ថ្ងៃ ២៧ មីនា។ ទោះយ៉ាងនេះក្តី គេនៅមានមន្ទិលនៅឡើយទាក់ទងទៅនឹងថាតើ សមាជិក P20 មួយណានឹងបំពាក់កាមេរ៉ាក្រោយភ្លោះបីនោះ ព្រោះព័ត៌មានចចាមអារ៉ាមកន្លងមកហាក់បង្ហាញភាពមិនច្បាស់លាស់នៅឡើយ។ តែយើងអាចសន្មិតថា…

របៀបបិទមុខងារទាយពាក្យស្វ័យប្រវត្តិលើ iPhone/iPad តាមវិធីកាត់

ពេលខ្លះការលោតចេញនូវពាក្យទស្សទាយមួយជួរៗ នៅពេលលោកអ្នកវាយតួអក្សរអ្វីមួយលើក្តារចុច ពិតជាគួរឱ្យរំខានខ្លាំងណាស់ ខណៈលោកអ្នកចង់វាយពាក្យដែលគ្មានក្នុងវចនានុក្រម។ តែមិនថ្វីទេ មុខងារនេះអាចបិទ/បើកចុះឡើងបានយ៉ាងងាយតាមវិធីខាងក្រោម៖ – ជាដំបូង នៅពេលក្តារចុចបង្ហាញឡើង សូមចុចសង្កត់លើប៊ូតុង’ផែនដី’ – រួចចុចលើពាក្យ Keyboard Settings – បន្ទាប់មក ចុចបិទលើកុងតាក់ Predictive (Off) ជាការស្រេច។…

Google បន្ថែមអាវុធ Live Stream ថ្មីលើ YouTube ប្រជែងនឹង Facebook

Facebook បានក្លាយជាគូប្រជែងដ៏សំខាន់ជាមួយបណ្តាញ YouTube របស់ក្រុមហ៊ុន Google ជាមួយមាតិកាវីដេអូ។ ក្នុងនោះ មុខងារផ្សាយផ្ទាល់ (Live) គឺជាអ្វីដែលក្រុមហ៊ុនយក្សទាំងពីរកំពុងព្យាយាមអភិវឌ្ឍវាឱ្យកាន់ប្រសើរ អាចទាក់ទាញអ្នកបង្កើតវីដេអូ និងទស្សនិកជនកាន់តែច្រើន។ យោងតាម Tech Asia ក្រុមហ៊ុន Google បានដាក់បន្ថែមនូវឧបករណ៍ថ្មីៗដ៏សំខាន់មួយចំនួនទៅលើមុខងារ Live Streaming…