ទីបំផុត! សេចក្តីប្រកាសប្លុក Facebook ទូទាំងប្រទេសថៃ ត្រូវបានដកវិញហើយ

អាជ្ញាធរប្រទេសថៃ បានសម្រេចដកការគំរាមប្លុកបណ្តាញទំនាក់ទំនងសង្គមយក្ស​ Facebook ទូទាំងប្រទេសចោលវិញ បន្ទាប់ពី Facebook បានយល់ព្រមលុបចេញនូវមាតិកាបង្ហោះផ្សាយការគំរាមកំហែងដល់ប្រព័ន្ធសន្តិសុខជាតិ និងប្រមាថដល់អង្គព្រះមហាក្សត្រ។ បើតាមសម្តីរបស់ អគ្គលេខាធិការគណៈកម្មការទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាតិ (NBTC) លោក Takorn Tantasith បានថ្លែងថា «ពួកយើងរកឃើញថា Facebook មិនបានលុបចោលនូវមាតិកាបង្ហោះផ្សាយទាំង ១៣១…

ថៃ ចង់បិទ Facebook ចោលទូទាំងប្រទេស នៅថ្ងៃនេះ តែមិនទាន់សម្រេច

បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook គឺនៅតែអាចដំណើរការប្រើប្រាស់បានដូចធម្មតាដដែលក្នុងប្រទេសថៃ បន្ទាប់ពីមានក្តីបារម្ភថា អាជ្ញាធរនឹងបិទផ្តាច់បណ្តាញទំនាក់ទំនងនេះចោល ប្រសិនបើ Facebook មិនព្រមធ្វើតាមសំណើររដ្ឋាភិបាលថៃ ទាមទារឲ្យលុបចេញនូវមាតិកាបង្ហោះផ្សាយ ការគំរាមកំហែងដល់ប្រព័ន្ធសន្តិសុខជាតិ និងប្រមាថព្រះមហាក្សត្រ។ កាលពីសប្តាហ៍មុន និយ័តករទូរគមនាគមន៍ប្រទេសថៃ បានថ្លែងថា គេទុកពេលឲ្យបណ្តាញសង្គម Facebook ដល់ត្រឹមម៉ោង ១០ព្រឹក ថ្ងៃអង្គារនេះ ដើម្បីលុបការបង្ហោះផ្សាយចំនួន…

iOS 10.3.2 ចេញមកហើយ! កាន់តែប្រសើរជាងមុន

នៅលើប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 10.3.1 ទើបចេញថ្មីថ្មោង យើងឃើញមានកំហុសឆ្គងតិចតួច ដែលអាចបណ្តាលឲ្យ iPhone/iPad គាំងបានទៀតផង ម្ល៉ោះហើយក្រុមហ៊ុន Apple ក៏បានរួសរាន់ធ្វើកំណែប្រព័ន្ធ និងបានបញ្ចេញជំនាន់ iOS 10.3.2 ថ្មីមកដោះស្រាយរាល់បញ្ហាចាស់ចោល ជំនួសមកវិញ នៅប្រព័ន្ធការពារយ៉ាងរឹងមាំ រួមទាំងដំណើរការបានលឿនជាងមុនទៀតផង។ កំណែថ្មីនេះ…

Apple Watch នាពេលអនាគតនឹងអាចវាស់កម្រិតគ្លុយកូសក្នុងខ្លួនមនុស្ស

យោងតាមសារព័ត៌មាន BGR បានអះអាងថា ក្រុមហ៊ុន Apple កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកវិជ្ជាតាមដានកម្រិតសារជាតិគ្លុយកូសនៅក្នុងខ្លួនមនុស្ស ដាក់នៅលើនាឡិកាដៃវៃឆ្លាត Apple Watch របស់គេ។ នេះអាចជាដំណឹងល្អ សម្រាប់អ្នកដែលប្រឈមនឹងការកើតជម្ងឺទឹកនោមផ្អែម ដោយពួកគេពុំចាំបាច់ទៅជោះឈាមជាញឹកញាប់ដើម្បីពិនិត្យមើលជម្ងឺទៀតឡើយ។ ប្រភពដដែលលើកឡើងថា ក្រុមហ៊ុនបច្ចេកវិជ្ជាជាន់ខ្ពស់នេះ បានអញ្ជើញវេជ្ជបណ្ឌិតចំនួន ២០០ នាក់មកចូលរួមធ្វើពិសោធន៍ ដើម្បីសម្រេចនូវគម្រោងការ អភិវឌ្ឍបច្ចេកវិជ្ជាថ្មីនៅលើ…

កំហុសតែម្យ៉ាងដែលអ្នកប្រើ iPhone នៅតែបន្តឲ្យកើតមាន

គ្រប់ទូរស័ព្ទដៃ​ iPhone គឺតែងតែផ្ទុកទៅដោយ ទិន្នន័យ ឬឯកសារជាច្រើន ប្រសិនបើលោកអ្នក ជួបយថាហេតុ ជ្រុះបាត់ទូរស័ព្ទ ឬទូរស័ព្ទមានបញ្ហាខូច ប្រាកដជាមានការសោកស្តាយ ចំពោះទិន្នន័យជាច្រើនដែលមាននៅក្នុងវា។ បើតាមការស្រង់ស្ថិតិទៅលើអ្នកប្រើប្រាស់មួយចំនួនធំ ឃើញថា ពួកគេមិនបានអើពើអំពីការទាញទិន្នន័យយកទៅរក្សាទុក (Backup) នៅលើបណ្តាញអ៊ិនធើណែត ឬក្នុងកុំព្យូទ័រនោះឡើយ ដោយសារពួកគេមិនបានយល់អំពីសារៈសំខាន់នៃកិច្ចការមួយនេះ។ តែទោះជាយ៉ាងណា ចូរប្រិយមិត្តកុំបណ្តោយខ្លួនឲ្យមានកំហុសបែបនេះទៀតអី…

ប្រើ​ iPhone យូរទៅចេះតែដើរទាក់ៗ? សាកវិធីទាំងនេះសិនទៅ មុននឹងចូលជាង!

ខណៈ iPhone និង iPad មានមុខងារ និងកម្មវិធីសម្បូរបែប វាក៏ឧស្សាហ៍កើតបញ្ហាខុសប្រក្រតីច្រើនផងដែរ ជាពិសេស គឺវាច្រើនតែដើរទាក់ៗ ឬគាំងតែម្តង។ បើលោកអ្នកជួបបញ្ហានេះ សូមសាកល្បងគន្លឹះទាំង ៦ យ៉ាង ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖ វិធីទី១– ផ្តាច់ដំណើរការកម្មវិធីដែលទើបបើកប្រើថ្មីៗចោលទាំងអស់…

វិធីបិទផ្ទប់ការហៅចូលរំខានពីលេខណាមួយនៅលើទូរសព្ទ Samsung ដើរដោយប្រព័ន្ធ Android

Samsung គឺជាទូរសព្ទដើរដោយប្រព័ន្ធ Android ដែលមានការពេញនិយមបំផុត។ ប៉ុន្តែ វាក៏មានអ្នកដែលទទួលបានការហៅទូរសព្ទចូលមករំខានច្រើនជាងគេបំផុតផងដែរ។ ដូច្នេះ បើលោកអ្នកឋិតនៅក្នុងចំណោមពួកគេមែន សូមសាកល្បងប្រើមុខងារ Auto-Reject ដែលត្រូវបានភ្ជាប់មកស្រាប់តាមវិធីដូចខាងក្រោម៖ របៀបអនុវត្ត៖ ១- ជាដំបូង សូមបើកកម្មវិធី Phone ២- បន្ទាប់មក ជ្រើសរើសលេខណាមួយដែលលោកអ្នកចង់បិទផ្ទប់មិនឱ្យអាចហៅចូលបាន រួចចុចលើ…

នរណាដឹងអត់ ចង់លុបលេខចុចខុសក្នុងកម្មវិធី Calculator លើ iPhone ត្រូវធ្វើម៉េច?

នៅក្នុងកម្មវិធី Calculator លើទូរសព្ទ iPhone ពុំមានភ្ជាប់មកជាមួយឡើងនូវប៊ូតុងលុប ឬត្រឡប់។ ដូច្នេះ នៅពេលដែលលោកអ្នកវាយបញ្ចូលលេខច្រឡំ ឬខុស ប្រាកដជាមិនដឹងថាត្រូវលុបវាចេញវិញតាមរបៀបណានោះទេ ជូនកាលត្រូវបង្ខំចិត្តចុចប៊ូតុង C លុបចោលទាំងអស់ថែមទៀតផង បើមិនដឹងពីប៊ូតុងបង្កប់របស់វានោះ។ មែនទែនទៅដើម្បីលុបលេខវាយខុសនៅលើកម្មវិធីគិតលេខនេះ គឺងាយស្រួលបំផុត ដោយ Post Tech សូមបង្ហាញជូនដូចខាងក្រោម៖…

វិធីចែកចាយឯកសារទៅមករវាង iPhone/iPad ដោយផ្ទាល់តាមមុខងារ AirDrop

AirDrop គឺជាមុខងារសម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ iOS Devices (iPhone, iPad, & iPod Touch) ធ្វើការចែកចាយឯកសារដូចជា រូបភាព-វីដេអូ បទចម្រៀង លេខទូរសព្ទជាដើម។ល។ ឱ្យគ្នាទៅវិញទៅមកយ៉ាងរហ័ស តាមប្រព័ន្ធ Bluetooth 4.0។ វាមិនត្រូវការឆ្លងកាត់ការតភ្ជាប់ទៅកាន់បណ្តាញអិុនធើណែតអ្វីឡើង គឺគ្រាន់តែឧបករណ៍នោះឋិតនៅជិតគ្នាក្នុងរយៈចម្ងាយប្រមាណ ១០០…

ធុញនឹងសារ Facebook Event តិចលោតៗ? មានវិធីបិទវាតើ!

បន្ទាប់ពីលោកអ្នកចុច Like លើ Event (ពិធីការ) ផ្សេងៗនៅលើបណ្តាញសង្គម Facebook សារដំណឹងថ្មីៗទាក់ទងនឹងវា នឹងបង្ហាញឡើងគ្រប់ពេលលើផ្ទាំង Notification ក្នុងកម្មវិធី​ Facebook លើទូរសព្ទ។ កាលណា​ចុច Like កាន់តែច្រើន សារនោះនឹងក៏លោតមកកាន់តែញឹក។ ម្លោះហើយ បើគិតថាវារំខាន និងមិនសំខាន់…