HTC U11 បំពាក់សមត្ថភាពថតសំឡេង ៣៦០ ដឺក្រេ ប្រកាសចេញសប្តាហ៍ក្រោយ

យោងតាមវីដេអូថ្មីមួយពីក្រុមហ៊ុន HTC បានឱ្យដឹងថា កំពូលទូរសព្ទដៃជំនាន់បន្ទាប់របស់ក្រុមហ៊ុន គឺ HTC U11 នឹងបំពាក់មកជាមួយមុខងារថ្មីមិនធ្លាប់មាននៅលើទូរសព្ទ​ស្មាតហ្វូននាពេលបច្ចុប្បន្ន អាចថតសំឡេង​ជុំទិស ៣៦០ ដឺក្រេបាប ហើយវានឹងប្រកាសចេញនៅថ្ងៃទី ១៦ ឧសភា សប្តាហ៍ក្រោយ។ តាមរយៈវីដេអូពញ្ញាក់អារម្មណ៍ប្រវែង ៩ វិនាទីនោះ គេក៏អាចចាប់សង្ស័យបានថា HTC…

បន្ទះឈីប A11 សម្រាប់ iPhone បន្ទាប់កាន់តែតូចកាន់តែខ្លាំង ចាប់ផ្តើមផលិត!

បើទោះបីជាមានរឿងជម្លោះឈានដល់ការប្តឹងផ្តល់គ្នាជាមួយក្រុមហ៊ុន Apple យ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនផលិតគ្រឿងគ្រៅធំបំផុតមួយរបស់តៃវ៉ាន់ គឺ TSMC (Taiwan Semiconductor Manufacturing Company) មិនបោះបង់ការកម្ម៉ង់ពីអតិថិជនដ៏សំខាន់បំផុតមួយរបស់ខ្លួននោះដែរ។ យោងតាមប្រភពផ្សេងៗចេញពីរោងចក្របានឱ្យដឹងថា ក្រុមហ៊ុន Apple បានកម្ម៉ង់ឱ្យ TSMC ផលិតបន្ទះឈីបជំនាន់ថ្មី A11 សម្រាប់ iPhone…

ទំនើបមែន! ស្រឡាញ់ម៉ូដអី ចុចតែម៉ាប៉ាច់ជាការស្រេច

Kniterate គឺជាម៉ាស៊ីនបោះពុម្ព 3D ប្រភេទថ្មី ដែលវាមិនមែនផលិតឡើងសម្រាប់បោះពុម្ពវត្ថុផ្សេងៗដូចជាម៉ាស៊ីនទូទៅនោះទេ តែគឺសម្រាប់ចាក់សំលៀកបំពាក់ទៅវិញទេ។ ម៉ាស៊ីនដ៏ទំនើបនេះ ត្រូវបានច្នៃបង្កើតឡើងដោយជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ Gerard Rubio ហើយវាអាចចាក់សំលៀកបំពាក់បានតាមគំរូម៉ូដរចនាឡើងនៅលើម៉ាស៊ីនកុំព្យូទ័រ។ អ្នកប្រើប្រាស់អាចរចនាម៉ូដខោអាវ កន្សែងបង់ក ស្បែកជើង ឬមួកជាដើម។ល។ តាមទំហំខ្នាតផ្សេងៗគ្នា បានតាមចិត្តចង់ ហើយបន្ទាប់មក គ្រាន់តែចុចលើប៊ូតុងមួយប៉ុណ្ណោះ វានឹងដំណើរការចាក់វេញខ្សែអំបោះឱ្យទៅជាសាច់ក្រណាត់តាមម៉ូដដែលបានរចនាលើកុំព្យូទ័រតែម្តង។…

វិធីប្លុកសាររំខានពីមិត្តភក្តិណាម្នាក់នៅលើកម្មវិធី Messenger

ប្រសិនបើប្រិយមិត្ត មានមិត្តភក្តិចូលចិត្តរំខានដោយការផ្ញើសារចូលតាមកម្មវិធី Messenger ញឹកញាប់ ឬមានបំណង មិនចង់ឲ្យមិត្តភក្តិណាមួយ អាចផ្ញើសារចូលបាន អំឡុងពេលមានធុរៈសំខាន់ អាចប្រើវិធីប្លុកសារនៅលើកម្មវិធី Messenger ដែល Post Tech លើកយកមកនេះបាន។ ចំណាំ៖ ការប្លុកសារនេះ ធ្វើឡើងចំពោះតែបុគ្គលណាម្នាក់ប៉ុណ្ណោះ​! ម្យ៉ាងវិញទៀត លោកអ្នកនៅតែអាចបន្តលេងសារជាមួយមិត្តភក្តិដទៃទៀតបានដូចធម្មតាអីចឹង។ របៀបអនុវត្តន៍…

PES 2017 សម្រាប់ស្មាតហ្វូន ប្រកាសថ្ងៃចេញហើយ

Pro Evolution Soccer (PES) ដែលជាកម្មវិធីហ្គេមបាល់ទាត់ដ៏ល្បីល្បាញ តែងតែចេញស៊េរីថ្មីបន្តបន្ទាប់ ទៅតាមរដូវកាលបាល់ទាត់អាជីពនៅលើពិភពលោក ក្នុងថ្ងៃនេះត្រូវបានប្រកាសចេញស៊េរីឆ្នាំ២០១៧ ដោយក្រុមហ៊ុន Konami ដាក់ឲ្យដោនឡូនឥតគិតថ្លៃទាំងនៅលើហាងកម្មវិធី Google Play និង AppStore នាចុងខែនេះហើយ។ ​PES 17 ត្រូវបានធ្វើកំណែក្រាហ្វិក, សំឡេង,…

ដឹងតែប៉ុណ្ណេះ លែងចាញ់បោកព័ត៌មានក្លែងក្លាយទៀតហើយ!

បច្ចុប្បន្ន ដោយសារតែលំហូរសេរីនៃព័ត៌មានតាមបណ្តាញសង្គម Facebook ព័ត៌​មានក្លែងក្លាយ​កាន់​តែច្រើនឡើងៗ បានកំពុងេធ្វើឱ្យមតិសាធារណជនមួយចំនួនមានការភាន់ច្រឡំ និងកំពុងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស​របស់អ្នកដទៃ ឬស្ថាប័នផ្សេងៗ។ ជាក់ស្តែង នៅប៉ុន្មានថ្ងៃមុននេះ បុរសម្នាក់ដែលប្រើគណនី Facebook ឈ្មោះ ឡុង ឌីម៉ង់ បានបង្ហោះរូបភាពកាត់តនូវបុរសម្នាក់ដែលខ្លួនដាក់ថាជាកង​ទ័ព​មួកខៀវរបស់កម្ពុជា ត្រូវបាន​កាត់ក្បាលដោយក្រុម ISIS ជាដើម។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Facebook…

វ៉ូវ!! យន្តហោះលឿនជាងសំឡេង នឹងចេញមុនបំណាច់ឆ្នាំ ២០២០

ក្រុមហ៊ុន Boom Technology បានប្រកាសនាពេលថ្មីៗនេះថា ក្រោមការចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍យានអវកាស Virgin Galactic ខ្លួន​នឹងផលិតចេញនូវយន្តហោះដឹកអ្នកដំណើរដែលមានល្បឿនលឿនជាងសំឡេងឱ្យបានរួចរាល់មុនបំណាច់ឆ្នាំ ២០២០។ ក្រុមហ៊ុនបានបន្ថែមថា យន្តហោះល្បឿនផ្លេកបន្ទោរ ឬហៅថា Supersonic នោះ នឹងមានល្បឿនលឿនជាងយន្តហោះដឹកអ្នកដំណើរនានាក្នុងពេលបច្ចុប្បន្ន ហើយនិងលឿនជាងសំឡេងរហូតដល់ទៅពីរដង ពោលគឺ វានឹងអាចហោះហើរក្នុងល្បឿន​អតិបរមា ២,៣៣៥ គីឡូម៉ែត្រ/ម៉ោង…

ថៃ ស្នើ Mark Zuckerberg លុប Page ចំនួន ៦០០ ចេញពី Facebook

ក្រុមហ៊ុនផ្គត់ផ្គង់សេវាអិុនធើណែតនៅក្នុងប្រទេសថៃ ដែលជាសមាជិកសមាគម Tispa (Thai Internet Service Provider Association) ចំនួន ១៩ ស្មើរនឹង ៩០% បានស្នើទៅលោក Mark Zuckerberg តាមរយៈអ៊ីម៉ែលមួយ នៅថ្ងៃពុធសប្តាហ៍មុន ឱ្យជួយបិទចោលនូវទំព័រ (Page) Facebook…

Microsoft នៅសល់ពាក់កណ្តាលផ្លូវទៀត នឹងឈានដល់ជោគជ័យធំបំផុត

កាលពីឆ្នាំ ២០១៥​ គ្រាដែលប្រព័ន្ធប្រតិបត្តិការ Windows 10 ចាប់កំណើតឡើងដំបូង ក្រុមហ៊ុន Microsoft ក្រោមការដឹកនាំរបស់លោក Satya Nadella បានប្រកាសពីមហិច្ឆិតា កំណត់គោលដៅអ្នកដំឡើងប្រើឱ្យបានចំនួន ១០០០ លាននាក់ មុនបំ​ណាច់​ឆ្នាំសារពើព័ន្ធ ២០១៨ របស់ខ្លួន។ លុះមកទល់ពេលនេះ Microsoft…

អ្នកប្រើប្រាស់ iPhone/iPad ថ្មីថ្មោង ពិតជាចង់ដឹងអត្ថន័យនិម្មិតសញ្ញាទាំងនេះ

សម្រាប់អ្នកដែលចាប់ផ្តើមប្រើ iPhone/iPad ថ្មីថ្មោង ប្រហែលជាមានការងឿងឆ្ងល់ទៅលើនិម្មិតសញ្ញាតំណាងឲ្យការប្រើប្រាស់ផ្សេងៗ មួយចំនួននៅលើប្រព័ន្ធ ​iOS ដោយសារតែ មិនធ្លាប់ត្រូវបានក្រុមហ៊ុនពន្យល់ប្រាប់ជាក់លាក់ ឬមិនបានអានការណែនាំច្បាស់លាស់មុននឹងចាប់ផ្តើមប្រើប្រាស់ផលិតផល ​iDevices។ ដូច្នេះ​ Post Tech សូមបកស្រាយអំពីនិម្មិតសញ្ញាដែលលេចឡើងនៅរបាអេក្រង់ផ្នែកខាងលើនៃ iPhone/iPad មកពន្យល់ជាភាសាខ្មែរជូនលោកអ្នក តាមការបង្ហាញខាងក្រោម៖