គុណសម្បត្តិ ២ យ៉ាងរបស់ Wi-Fi hotspot ដែលម្ចាស់អាជីវកម្មផ្ទះសំណាក់-សណ្ឋាគារ មិនអាចមើលរំលង!

ខណៈតម្រូវការអីុនធើណែតមានការកើនឡើងកាន់តែខ្លាំង ការផ្តល់សេវា Wi-Fi នៅតាមសណ្ឋាគារ ផ្ទះ​សំ​ណាក់ ក៏ដូចជាភោជនីយដ្ឋានផ្សេងៗ គឺជារឿងកាន់តែចាំបាច់សម្រាប់ទាក់ទាញភ្ញៀវឱ្យ​ចូលមកស្នាក់នៅ។ ប៉ុន្តែ បើគ្រាន់តែផ្តល់ឱ្យពួក​គេនូវ​ការភ្ជា​ប់អិុនធើ​ណែតប្រើ​ដោយសេរី ជាមួយលេខកូដ ៨ ខ្ទង់ធម្មតាៗ គឺមិនគ្រប់គ្រាន់​ទេ។ លោកអ្ន​ក​ដែលជាម្ចាស់អាជីវកម្ម​ទាំងនោះ គួរជ្រើសរើសកម្មវិធីគ្រប់​គ្រងការចែកចាយប្រព័ន្ធ Wi-Fi ឬ​ហៅថា Wi-Fi hotspot មួយដូចជា…

ហេុតផល ៥ យ៉ាង ដែលអ្នកប្រើ iPhone គួរបោះបង់ Apple Photo មកប្រើ Google Photos

នៅក្នុងព្រឹត្តិការណ៍ជំនួបក្រុមអ្នកអភិវឌ្ឍកម្មវិធីប្រចាំឆ្នាំ Google I/O កាលពី យប់ថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុនអិុនធើណែតយក្សអាមេរិកបានប្រកាសបន្ថែមមុខងារថ្មីៗជាច្រើនទៅក្នុងកម្មវិធី Photos របស់ខ្លួន ដែលធ្វើឱ្យកម្មវិធីសម្រាប់ផ្ទុកទិន្នន័យរូបថតលើបណ្តាញអិុនធើណែតនេះ និងកម្មវិធី Apple Photos ដែលត្រូវបានតម្លើងមករួចជាស្រេចលើទូរសព្ទ iPhone និង iPad មានគម្លាតរវាងគ្នាកាន់តែឆ្ងាយ។ តាមរយៈកម្មវិធី Google Photos…

Tim Cook ធ្វើតេស្តឧបករណ៍វាស់សារជាតិគ្លុយកូសក្នុងខ្លួនភ្ជាប់ជាមួយ Apple Watch

របាយការណ៍ចេញផ្សាយខែមុន បានលើកឡើងថា ក្រុមហ៊ុន Apple បាននឹងកំពុងអភិវឌ្ឍនាឡិកាដៃវៃឆ្លាត Apple Watch ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមបានតាមរយៈអង្គញ្ញាណដែលអាចវាស់ស្ទង់កម្រិតស្ករក្នុងឈាមមនុស្សបាន។ ដោយឡែក នៅថ្ងៃនេះវិញ សារព័ត៌មាន CNBC បានរាយការណ៍មកថា លោក Tim Cook កំពុងតែពាក់សាកល្បងឧបករណ៍តាមដានសារជាតិគ្លុយកូសនៅលើខ្លួនគាត់ផ្ទាល់ ជុំវិញបរិវេណក្រុមហ៊ុន Apple។ ប្រភពដដែលបានបញ្ជាក់ថា…

វ៉ែនតា VR ថ្មីរបស់ Google លែងត្រូវការស្មាតហ្វូន នឹងចេញក្នុងឆ្នាំនេះ

នៅក្នុងព្រឹត្តិការណ៍ Google I/O កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Google បានប្រកាសថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុន Qualcomm ដើម្បីអភិវឌ្ឍ Hardware សម្រាប់បំពាក់ឱ្យវ៉ែនតា VR ដែលមិនចាំបាច់ប្រើភ្ជាប់ជាមួយស្មាតហ្វូន ហើយវានឹងចេញនៅឆ្នាំ ២០១៧ នេះ។ វ៉ែនតាដែលអាចបញ្ចាំងរូបភាពក្រាហ្វិច និងលេងហ្គេមបែបប្រចក្សនិម្មិត (Virtual…

ចង់ដឹង Google Assistant ឡូយប៉ុណ្ណា ពេលនេះអ្នកប្រើ iPhone អាចសាកបានហើយ!

ឥឡូវនេះ លោកអ្នកដែលកំពុងប្រើប្រាស់ទូរសព្ទដៃ iPhone ឬ iPad អាចចាប់​យកបទពិសោធន៍ជាមួយជំនួយការសំឡេងឌីជីថលរបស់ក្រុមហ៊ុន Google គឺ Google Assistant បានហើយ ជាមួយការរចនា និងដំណើរការស្ទើរតែដូចគ្នាទៅនឹងស្មាតហ្វូន និងថេប្លេតដើរដោយប្រព័ន្ធ Android។ វត្តមានរបស់មុខងារគូប្រជែង Siri របស់ក្រុមហ៊ុន Apple នៅលើ…

Block មិត្តភក្តិក្នុង Facebook រួចត្រូវចេះរបៀប Unblock វិញតាម iPhone

ការប្រើប្រាស់បណ្តាញសង្គម Facebook ជៀសមិនផុតពីការធុញទ្រាន់ ឬរំខានដោយមិត្តណាមួយផ្សេងឡើយ ដែលអាចឈានទៅដល់ការប្លុក (Block) គ្នាទៅវិញទៅមកបានថែមទៀត។ ទោះជាយ៉ាងណា វិធីប្លុកមិត្តភក្តិ នៅលើបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ ពិតជាមានការងាយស្រួល ក៏ប៉ុន្តែវិធី Unblock ប្រែមកថា ដោះចោលការប្លុកវិញ ហាក់ដូចជាពុំសូវមានអ្នកដឹងច្រើននោះទេ។ ឥឡូវនេះ ប្រិយមិត្តមិនចាំបាច់ឆ្ងល់ពីរបៀប Unblock ឬត្រូវការរត់ទៅរកជំនួយដទៃទៀតឡើយ…

OPPO ដាក់សម្ពោធស្មាតហ្វូន F3 និង F3 Plus អ្នកឯកទេស Selfie កាមេរ៉ាមុខភ្លោះមិនធ្លាប់មាន

ភ្នំពេញ៖ នៅថ្ងៃទៅ ១៧ ខែ ឧសភា ឆ្នាំ ២០១៧ ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជា បានធ្វើការសម្ពោធនូវផលិតផលស្មាតហ្វូនចំនួន ២ ម៉ូឌែលគឺ OPPO F3 និង OPPO F3 Plus នៅឯសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតារាតំណាងផលិតផល…

ក្រុមហ៊ុនរថយន្ត Ford កាត់បន្ថយបុគ្គលិកក្រៅរោងចក្រ ១៤០០ នាក់ នៅអាមេរិក និងអាស៊ី

ក្រុមហ៊ុនផលិតរថយន្ត Ford បានថ្លែងនៅថ្ងៃពុធម្សិលមិញថា ខ្លួននឹងកាត់បន្ថយ​​បុគ្គលិកក្រៅរោងចក្រចំនួន ១៤០០ នាក់ នៅក្នុងតំបន់អាមេរិកខាងជើង និងអាស៊ីប៉ាស៊ីហ្វិក ដែលការកាត់បន្ថយនេះ គឺមានទំហំធំធេងបំផុតចាប់តាំងពីឆ្នាំ ២០០៧ ដែលបុគ្គលិកចំនួន ៧២០០ នាក់ ត្រូវបានកាត់បន្ថយ។ ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនប្រឈមមុខនឹងការលក់ធ្លាក់ចុះនៅក្នុងទឹកដីអាមេរិក ការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យជាន់ខ្ពស់ និងការមិនពេញចិត្តពីក្រុមភាគហ៊ុនិករបស់ខ្លួន។ នៅក្នុងសារអេឡិចត្រូនិចមួយផ្ញើជូនបុគ្គលិកនិយោជិក…

Apple នឹងបញ្ចេញ MacBook ៣ មូឌែលព្រមគ្នាខែក្រោយនេះ

យោងតាមប្រភពព័ត៌មានពី Bloomberg រាយការណ៍នៅថ្ងៃអង្គារ ម្សិលមិញ ក្រុមហ៊ុន Apple កំពុងត្រៀមរៀបចំកុំព្យូទ័រយួរដៃត្រកូល MacBook ចំនួន ៣ មូឌែល សម្រាប់បើកបង្ហាញចេញនៅខែក្រោយនេះ ក្នុងវេទិកាជំនួបក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីសកលលោក WWDC របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះ អាចនឹងបញ្ចេញ MacBook ដែលមានអេក្រង់ទំហំ ១២…

Nokia អាចនឹងចេញកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះឆាប់ៗ!

ចាប់តាំងពីក្រុមហ៊ុន HMD Global ប្រកាសប្តេជ្ញាស្តារកិត្តិសព្ទរបស់ម៉ាកសញ្ញាទូរសព្ទ Nokia ក្នុងទីផ្សារពិភពលោកឡើងវិញកាលពីចុងឆ្នាំ ២០១៦​ មក ទូរសព្ទលំដាប់កំពូលរបស់វាមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។ ពោលគឺ វាមានតែ Nokia 3, 5, 6 និង 3310 ដែលជាប្រភេទទូរសព្ទតម្លៃមធ្យម និងទាបប៉ុណ្ណោះ។ នៅក្នុងវីដេអូឃ្លីបថ្មីមួយ…