ឡូយកប់! ចង់ប្រែក្លាយ iPhone ឬ Samsung ទៅជាពណ៌អីក៏បាន

Contour គឺជាម៉ាស៊ីនបោះពុម្ព 3D ដ៏ទំនើបទើបចេញថ្មី។ វាត្រូវបានរចនាឡើង​ដើ​​ម្បីតម្រូេវចិត្តលោកអ្នកដែលចូលចិត្តប្តូរពណ៌ ឬអ៊ុតស្ទីគ័រលើទូរសព្ទ និងឧប​ករណ៍ថេប្លេតរបស់ខ្លួន។ អ្នកប្រើប្រាស់អាចជ្រើសរើសពណ៌ និងម៉ូដស្ទីគ័របានតាមចិត្តចង់ និងម៉ូឌែលឧបករណ៍របស់ខ្លួន។ បន្ទាប់មក គ្រាន់តែចុចដាក់វាក្នុងម៉ាស៊ីនឱ្យចំកន្លែងកំណត់ រួចចុចប៉ះលើប៊ូតុងមួយ ម៉ាស៊ីននោះនឹងធ្វើការចាក់ ឬបោះពុម្ពស្ទីគ័រទៅតាមរូបរាងរបស់ទូរសព្ទ ឬថេប្លេតយ៉ាងសុក្រិតតែម្តង។ សូមទស្សនាពីភាពអស្ចារ្យរបស់ម៉ាស៊ីន Contour នេះនៅក្នុងវីដេអូខាងក្រោម៖

ចឹងសោះ! បានជាការសម្ងាត់ iPhone ថ្មីៗ កម្របែកធ្លាយយ៉ាងនេះ!

ក្រុមហ៊ុន Apple តែងចាត់ទុកព័ត៌មានជុំវិញផលិតផលជំនាន់បន្ទាប់របស់ខ្លួនគឺជារឿងអាថ៍កំបាំង ហើយតែងចាត់វិធានការដ៏តឹងរឹងដើម្បីបិទផ្ទប់វាមិនឱ្យបែកធ្លាយ ដរាបណាថ្ងៃប្រកាសចេញជាផ្លូវការមិនទាន់មកដល់​។ ហេតុដូចនេះហើយទើបបានជាព័ត៌មានច្បាស់ការអំពីទូរសព្ទ iPhone ដែលត្រៀមនឹងប្រកាសចេញកម្រនឹងលេចឮចេញក្រៅណាស់ ខុសពីទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ឬក្រុមហ៊ុនមួយចំនួ​នផ្សេងទៀត។ «អ្វីៗគ្រប់យ៉ាងដែលកាន់តែលាក់ គឺគេកាន់តែចង់ដឹង»! ខណៈប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិកកំពុងព្យាយាមតាមប្រមាញ់ព័ត៌មានពិស្តារបន្ថែមទាក់ទងទៅនឹង iPhone ស៊េរីឆ្នាំ ២០១៧ អតីតបុគ្គលិករោងចក្រផលិត iPhone មួយរូប ដែលបានចំណាយពេល…

ប្រាប់ថាខ្លាំងជាង iPhone 7 Plus និងមានតម្លៃត្រឹមតែ ៣២៩ ដុល្លារជឿអត់?

ASUS Zenfone 3 Zoom ដែលទើបបានប្រកាសចេញនៅឯពិព័រណ៌ផលិតផលបច្ចេកវិជ្ជា CES មិនទាន់បានយូរប៉ុន្មានផង គឺថាឥឡូវនេះឃើញមានដាក់លក់ក្នុងសហរដ្ឋអាមេរិកហើយ។ វាគឺជាស្មាតហ្វូនកំពូលប្រចាំក្រុមហ៊ុន ASUS ហើយបើមើលមួយភ្លែតទៅលើរចនាបថផ្នែកខាងក្រៅរបស់វា គឺស្ទើតែស្រដៀងគ្នាទៅនឹង iPhone 7 Plus ទៅហើយ តែទោះជាយ៉ាងណា លក្ខណៈពិសេសខាងក្នុងវិញ គឺមានភាពខុសពីគ្នាទាំងស្រុង។ ដូចដែលយើងបានដឹងថា…

ការលក់ស្មាតហ្វូនរបស់ Samsung នៅចិនធ្លាក់ចុះជាងពាក់កណ្តាល

យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារមានមូលដ្ឋាននាទីក្រុងហុងកុង បានឱ្យដឹងថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានស្រុតចុះដល់ជាងពាក់កណ្តាលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ នេះ ខណៈក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុក Huawei, Oppo និង Vivo មានការលក់កើនឡើងខ្លាំង។ របាយការណ៍ដដែលបានគូសបញ្ជាក់បន្ថែមថា ក្នុងត្រីមាសដំបូងឆ្នាំនេះ ការលក់ចេញទូរសព្ទដៃទំនើបរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េ ក្នុងទីផ្សារដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងលោកនេះ គឺបានត្រឹមតែ…

ផ្ទាំងអេក្រង់ចេះតែធ្លាក់ចុះអីចឹងឬ? អាចបិទវិញបានតាមវិធីនេះ!

ចំពោះប្រិយមិត្តដែលប្រើប្រាស់ iPhone ចាប់ពីស៊េរី 6 ឡើងទៅ ប្រាកដជាធ្លាប់ជួបប្រទះផ្ទាំងកម្មវិធីទូរស័ព្ទស្រុតចុះក្រោមបន្តិច ដែលប្រិយមិត្តខ្លះមានការងឿងឆ្ងល់ ឬយល់ខុសលើវា។ តាមពិតវាគឺជាមុខងារ Reachability ផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើម្រាមដៃឈោងវាស់ដល់ផ្ទាំងកម្មវិធីផ្នែកខាងលើនៃអេក្រង់ ដោយសារតែអេក្រង់ទូរសព្ទធំពេក មិនអាចប្រើមេដៃម្ខាងឈោងដល់។ ជាធម្មតាមុខងារនេះ តែងតែបើកស្រាប់នៅពេល ដែលធ្វើឱ្យផ្ទាំងកម្មវិធីលើអេក្រង់ចេះតែស្រុតចុះ ប្រសិនបើលោកអ្នកច្រលំចុចប៉ះសើៗលើប៊ូតុង Home ចំនួន ២…

Apple លាក់ព័ត៌មាន iOS 11 ជិតល្អណាស់ ទើបតែធ្លាយ ២ ចំណុចនេះទេ!

ក្រុមហ៊ុន Apple កន្លងមកបានប្រកាសបង្កើនការបិទផ្ទប់ព័ត៌មានទាក់ទងទៅនឹងលក្ខណៈ​សម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់បន្តបន្ទាប់របស់ខ្លួនទ្វេដង មុនពេលវាត្រូវបានបើកបង្ហាញ។ ម្លោះហើយ បើទោះជាព្រឹត្តិការណ៍ជំនួបក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីប្រចាំឆ្នាំហៅកាត់ថា WWDC ខិតជិតចូលមកហើយក្តី ក៏ព័ត៌មានស្តីពីលក្ខណៈសម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការទូរសព្ទ iPhone និង iPad នេះ ហាក់ស្ងាត់ល្អណាស់។ តែទោះយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ។ ថ្មីៗនេះ អ្នកប្រើប្រាស់គេហទំព័រ…

តើ​ Colowi Hotspot ជាអ្វី? ហេតុអ្វីលោកអ្នកគួរប្រើប្រាស់វា?

Colowi hotspot គឺជាប្រព័ន្ធកម្មវិធីសម្រាប់គ្រប់គ្រងការចែកចាយបណ្តាញ Wi-Fi ដ៏វៃឆ្លាតមួយ ដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់អាជីវកម្មលោកអ្នកឱ្យដំណើរការកាន់តែរលូ​ន និងល្អប្រសើរ ជាពិសេសសម្រាប់អាជីវកម្មហាងកាហ្វេ ហាងលក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ជាដើម។ តាមរយៈប្រព័ន្ធ Hotspot ថ្មីនេះ លោកអ្នកនឹងកាន់តែជិតដិត និងដឹងច្បាស់ពីអតិថិជន ឬភ្ញៀវរបស់ខ្លួន ហើយថែមទាំងអាចផ្សព្វផ្សាយផលិតផល…

ក្រុមហ៊ុន Qualcomm ចេញបន្ទះឈីបថ្មី ជួយឱ្យទូរសព្ទចិនកាន់តែខ្លាំងកប់! មិនចាញ់ iPhone, Galaxy ស៊េរីថ្មីៗ

ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm នៅថ្ងៃអង្គារនេះ បានប្រកាសចេញនូវបន្ទះ​ឈីប Snapdragon ជំនាន់ថ្មីពីរម៉ូឌែលគឺ 630 និង 660 ដែលមានសមត្ថភាពកាន់តែខ្លាំងសម្រាប់ទូរសព្ទតម្លៃធម្យម ក្នុងព្រឹត្តិការណ៍របស់ខ្លួនមួយ នាប្រទេសសិង្ហបុរី។ បន្ទះអង្គប្រតិបត្តិ Snapdragon 630 និង 660 ទាំងពីរនេះ ត្រូវបានក្រុមហ៊ុនអះអាងថា នឹងជួយបង្កើនល្បឿនតភ្ជាប់អិុនធើណែតតាមប្រព័ន្ធ…

ភ្លេចលេខសម្ងាត់ iPhone មិនចាំបាច់ទៅជាងទៀតទេ

ប្រសិនបើអ្នកភ្លេច Passcode ឬលេខកូដសម្ងាត់ការពារ iPhone ឬអ្នកបានឃើញសារមួយបង្ហាញមកថា iPhone is Disabled មិនចាំបាច់បារម្ភរត់ទៅរកជាងទៀតឡើយ ដោយសារតែវិធីសង្គ្រោះវាមានមិនតិចទេ ក៏មិនពិបាក ឬទាមទារអ្នកជំនាញខាង IT អីនោះដែរ។ ដំណោះស្រាយដែលអាចរំដោះ iPhone ចេញពីបញ្ហាមិនចងចាំលេខកូដសម្ងាត់បែបនេះបានមាន ៣​ វិធីផ្សេងៗពីគ្នា ដូចនេះសូមប្រិយមិត្តប្រើប្រាស់នូវជម្រើសណាមួយឲ្យបានត្រឹមត្រូវតាមការណែនាំខាងក្រោម។…

គិតម៉េចដែរ? iPhone 8 ស្គេនក្រយៅដៃនៅខាងក្រោយបែបនេះ!

ក្រោយពីមានពាក្យចចាមអារ៉ាមថា iPhone 8 ដែលជាទូរសព្ទម៉ូឌែលខ្ពស់បំផុតរបស់ទូរសព្ទ iPhone ស៊េរីឆ្នាំ ២០១៧ នឹងត្រូវពន្យាពេលដោយសារបញ្ហាបច្ចេក​ទេស​ដាក់បញ្ចូលបន្ទះស្គេនក្រយៅដៃក្រោមស្រទាប់អេក្រង់នោះ ស្រាប់តែថ្មីៗនេះ មានរបាយការណ៍ថ្មីមួយថា វានឹងប្តូរទៅបំពាក់នៅផ្នែកខាងក្រោយនៃទូរសព្ទវិញ។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ CLSA ដែលមានមូលដ្ឋាននៅទីក្រុង​ហុងកុង បានលើកឡើងដោយមានភ្ជាប់មកជាមួយរូប​ភាពរចនាបទគំរូថ្មីរបស់ iPhone 8 បានលើកឡើងថា ក្រុមហ៊ុន Apple…