ចង់ដឹងមុខខ្លួនពេលចាស់មានអ្នកបេតីប៉ុន្មាននាក់​? សាកកម្មវិធីនេះទៅដឹងហើយ!

FaceApp គឺជាកម្មវិធីកែមុខដែលកំពុងពេញនិយមថ្មីមួយដែលអាចគាំទ្របានទាំងនៅលើទូរសព្ទដៃដើរដោយប្រព័ន្ធ Android និង iOS។ វាមានសមត្ថភាពអាចផ្លាស់ប្តូរផ្ទៃមុខរបស់លោកអ្នកឱ្យទៅចាស់ ឬពីចាស់មកក្មេងវិញបានយ៉ាងអស្ចារ្យ។ មិនតែប៉ុណ្ណោះ FaceApp ក៏អាចជួយកែរូបថតដែលពុំញញឹមឱ្យទៅជាញញឹម និងពីស្រីទៅប្រុស ឬពីប្រុសទៅស្រីបានថែមទៀតផង។ ពិសេសជាងនេះ សម្រាប់រូបថតដែលបានកែរួច លោកអ្នកអាចចែកវាបន្តតាមបណ្តាញសង្គមផ្សេងៗ ដូចជា Facebook បានដោយផ្ទាល់ផងដែរ។ ដូច្នេះ តើនៅចាំអីទៀត…

ស្ងាត់ៗ! Apple លួចសាកល្បងបច្ចេកវិទ្យាស្វ័យបើកបរលើរថយន្ត Lexus RX មួយគ្រឿង

រថយន្ត Lexus Rx450h បំពាក់ឧបករណ៍បច្ចេកវិទ្យាចាប់សញ្ញាដ៏ធំមួយ ត្រូវបានគេប្រទះឃើញបរចេញពីរោងចក្ររបស់ក្រុមហ៊ុន Apple មួយកន្លែង ក្នុងតំបន់ Silicon Valley នៅថ្ងៃសុក្រនេះ ដែលវាអាចឱ្យគេជឿជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ កំពុងដាក់សាកល្បងរថយន្តបំពាក់ប្រព័ន្ធស្វ័យបើកបររបស់ខ្លួន។ សកម្មភាពនេះ ស្តែងឡើងតែពីរសប្តាហ៍ប៉ុណ្ណោះ​ ក្រោយពីក្រុមហ៊ុន Apple ទទួលបានការអនុញ្ញាតការដាក់សាក​ល្បងរថយន្តស្វ័យប្រវត្តិកម្មចំនួន ៣…

ប្រើ iPhone ថតរូបឲ្យកាន់តែស្អាត តាមវិធីទាំងនេះ

iPhone ត្រូវបានគេសរសើរមិនដាច់ពីមាត់ទៅលើគុណភាពកាមេរ៉ាថា វាពិតជាអាចថតផ្តិតយករូបភាពបានយ៉ាងច្បាស់ល្អតាមបែបធម្មជាតិ មិនចាញ់កាមេរ៉ាអាជីពប៉ុន្មានទេ។ មិនតែប៉ុណ្ណោះ យើងឃើញមានមុខងារពិសេសៗ និងមានប្រយោជន៍ជាច្រើននៅលើកម្មវិធីថតរូប Camera ដែលមានស្រាប់នៅក្នុង iPhone ដែលពេញនិយមមួយនេះ។ មុខងារទាំងនោះហើយ ដែលត្រូវប្រើប្រាស់ដើម្បីថតរូបឲ្យបានកាន់តែច្បាស់ និងមានភាពទាក់ទាញ។ ហេតុដូចនេះប្រិយមិត្តគួរយល់ដឹងអំពីការប្រើប្រាស់វា ឲ្យបានគ្រប់ជ្រង់ជ្រោយ តាមការបង្ហាញជូនខាងក្រោម៖ ១​ – ការថតផ្ចង់លើវត្ថុណាមួយ…

របៀបប្លុក‘សារអនាមិក ឬបោកបញ្ឆោត’ ផ្ញើចូលទូរសព្ទដៃ iPhone ឬ Android របស់លោកអ្នក

ចាប់តាំងពីប្រព័ន្ធសារ SMS ត្រូវបានប្រើនៅលើគ្រប់ទូរសព្ទដៃសម្រាប់បញ្ចូនសារខ្លីៗឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយ និងឆាប់រហ័សបំផុតនោះ ក្រុមហ៊ុនផ្សព្វ​ផ្សាយ និងជនអនាមិកមួយចំនួន ក៏ឈ្លាតទាញយកប្រយោជន៍ពីវា ដើម្បីឃោស​នាផលិតផល សេវាកម្ម ឬផ្តល់ព័ត៌មានរបស់ពួកគេ ហើយក៏មានដែរ សាររបៀប​បោក​បញ្ឆោត។ តែមិនថ្វីទេ ប្រសិនបើបានជួបបញ្ហាគួរ​ឱ្យរំខានបែបនេះមែន លោក​អ្នកអាចប្រើមុខងារប្លុកសារពីលេខទូរសព្ទទាំងនោះបាន ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗ ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖…

៧ ចំណុចនេះបង្ហាញថា Galaxy S8 អាចផ្តួល iPhone 7 បានស្រួល

យោងតាមគេហទំព័រដ៏ល្បីល្បាញមួយឈ្មោះ Android Authority បានបង្ហាញនូវភាពជាក់ស្តែងថា Galaxy S8 គឺល្អប្រសើរជាង iPhone 7 ដោយសំអាងលើលក្ខណៈសម្បត្តិខុសគ្នា ៧ ចំណុច ខាងក្រោមនេះ៖ ១ – ការបង្ហាញចេញនៃអេក្រង់ Galaxy S8 មានអេក្រង់ស្រលះ និងធំជាង…

ញាក់សាច់! បើ Samsung ចេញ Galaxy Note 8 ចឹងមែននោះ

នេះគឺជាលើកទីមួយហើយដែលទូរសព្ទ Galaxy Note 8 ត្រូវបានរំលេច​រចនាបទគំរូយ៉ាងច្បាស់បែបនេះ បន្ទាប់ពីក្រុមហ៊ុនប្រកាសចេញ Galaxy ស៊េរី S8 កាលពីចុងខែមីនាកន្លងទៅនេះ។ វាគឺជាស្នាដៃដ៏ល្អវិចិត្ររបស់អ្នករចនាក្រាហ្វិក Muhin M. Belaal Auckburaully សហការជាមួយម្ចាស់ទំព័រ YouTube ឈ្មោះ DBS Designing។…

អវកាសយានិកម៉ាឡេស៊ី នឹងមកចែករំលែកបទពិសោធន៍ក្នុងទីអវកាស នៅមហោស្រប STEM លើកទី១៣ នៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ លោកបណ្ឌិត Sheikh Muszaphar Shukor អវកាសយានិកជនជាតិម៉ាឡេស៊ី នឹងអញ្ជើញមកចូលរួមក្នុងឱកាសមហោស្របពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ហៅ​កាត់ថា STEM លើកទី១៣ នៅចុងសប្តាហ៍នេះ ដើម្បីចែករំលែកបទពិ​សោ​ធ​ន៍​របស់លោក ក្នុងដំណើរលើលំហអាកាស និងការស្រាវជ្រាវផ្សេងៗទៀតក្នុងយានអវកាស។ វាគ្មិនជាអវកាសយានិក មកពីប្រទេសនៃតំបន់អាស៊ានដ៏វៃក្មេងរូបនេះ នឹងធ្វើ​បទ​បង្ហាញមួយ ហើយនឹងនាំមកនូវការសាកល្បង ព្រមទាំងភាពភ្ញាក់ផ្អើលផ្សេងៗ ជាបន្តបន្ទាប់ទៀត។…

ភ្លេចលេខសម្ងាត់គណនី Facebook ប្តូរថ្មីវិញបានតាមវិធីនេះ

ជារឿយៗ រាល់ពេលដែលប្រិយមិត្តខ្ចីកុំព្យូទ័រ ឬទូរស័ព្ទពីគេយកមកលេង Facebook ភាគច្រើនគឺភ្លេច Log out រួចក៏ភ័យខ្លាចម្ចាស់ឧបករណ៍ទាំងនោះអាច ប្រើប្រាស់គណនីរបស់ខ្លួនបាន ទើបសម្រេចចិត្តផ្លាស់ប្តូរលេខកូដសម្ងាត់ថ្មី។ ប៉ុន្តែរាល់ពេលផ្លាស់ប្តូរ លេខកូដសម្ងាត់ច្រើនដងពេកវាក៏បណ្តាលឲ្យភ្លេច​ ឬភាន់ច្រឡំផងដែរ។ ហេតុដូចនេះ ប្រសិនបើប្រិយមិត្តភ្លេចលេខកូដសម្ងាត់ អាចប្តូរថ្មីវិញបាន តាមវិធីដែល Post Tech បង្ហាញខាងក្រោមនេះ៖…

iOS 10 លេចកំហុសឆ្គងថ្មី ធ្វើឱ្យ iPhone ជាប់គាំងមួយរំពេច! តែមួយប៉ះប៉ុណ្ណោះ

ថ្មីៗនេះ អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone ដែលដំណើរការលើប្រព័ន្ធ iOS 10 ជាច្រើន កំពុងជួបបញ្ហាជាប់គាំងមួយរំពេច ដោយសារកំហុសឆ្គងថ្មីមួយ ទើបត្រូវបានពួកគេប្រទះឃើញដោយចៃដន្យនៅលើផ្ទាំង Control Center។ ដោយគ្រាន់តែយកម្រាមដៃបីចុចប៉ះលើវាព្រមៗគ្នា នោះទូរសព្ទ iPhone របស់ពួកគេនឹងមិនអាចបញ្ជាបានតទៅទៀតភ្លាមៗតែម្តង លុះត្រាតែចុចបិទ/បើកឡើងវិញ ហើយបើទោះបីជាលោកអ្នកមិនចុច ក៏វាបិទ/បើកដោយស្វ័យប្រវត្តិផងដែរ។ កំហុសឆ្គងនេះ…

វិធីចម្លងផែនទី Google ទុកប្រើពេលទូរសព្ទដៃអត់សេវា ឬគ្មានអិុនធើណែត!

លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា កម្មវិធីផែនទីរបស់ក្រុមហ៊ុន Google នៅ​លើទូរសព្ទដៃគឺ Google Maps ត្រូវបានភ្ជាប់មកជាមួយមុខងារទាញយកឯកសារផែនទីទុកសម្រាប់ប្រើពេលទូរសព្ទគ្មានសេវា ឬអិុនធើណែត (Offline)។ វាអាច​ឱ្យលោកអ្នកស្វែងរកទិសដៅបើកបរ ឬធ្វើដំណើរ ទីតាំងចាប់អារម្មណ៍ ទីកន្លែងអាជីវកម្ម និងតំបន់ផ្សេងៗ ក៏ដូចជាពង្រីកបង្រួមមើលចំណុចទីតាំងនានាក្នុងបរិវេណផែនទីដែលបានចម្លងទុក ដោយមិនចាំបាច់ត្រូវការអិុនធើណែត ឬសេវាទូរសព្ទអ្វីឡើង។ កម្មវិធីនេះ គាំទ្របានទាំងនៅលើទូរសព្ទ Android…