គូប្រជែង Facebook កំពុងមានសន្ទុះងើបឡើងយ៉ាងខ្លាំង

LinkedIn គឺជាបណ្តាញទំនាក់ទំនងសង្គមមួយ ថ្មីៗនេះត្រូវបានក្រុមហ៊ុនយក្ស Microsoft ទិញយក ដោយសារមើលឃើញពីអត្ថប្រយោជន៍របស់វាជាច្រើន។ បណ្តាញសង្គមថ្មីនេះ បានប្រកាសថា ខ្លួនមានសមាជិកជាង ៥០០ លាននាក់ហើយកំពុងប្រើប្រាស់ ហើយនេះជាសន្ទុះមួយយ៉ាងខ្លាំងខ្លា ប៉ុន្តែ ជាក់ស្តែងវាមិនទាន់ប្រកៀកប្រកិតគ្នាជាមួយ Facebook នៅឡើយទេ។ យ៉ាងណាក្តី វាគឺជាបណ្តាញសង្គមមួយដែលអ្នកគួរប្រើ ដោយសារតែ LinkedIn…

ចប់! ឧបករណ៍តម្លៃត្រឹម ១១$ នេះ អាចលួចរថយន្តបានយ៉ាងងាយ

អ្នកស្រាវជ្រាវមួយក្រុមមកពីក្រុមហ៊ុនសន្តិសុខ Qihoo 360 មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្មីៗនេះ បានបើកបង្ហាញឧបករណ៍បំបែកប្រព័ន្ធសោតេឡេរថយន្តមួយគូ មានតម្លៃរួមត្រឹម ២២ ដុល្លារ អាចយកទៅប្រើ​លួចរថយន្តបានដោយងាយ។ ឧបករណ៍ទាំងពីរនេះ អាចក្លែងជាកូនសោពិតរបស់រថយន្តដើម្បីបញ្ជាបើកទ្វា និងបញ្ឆេះរថយ​ន្ត​បាន តា​មរយៈការលួចចម្លងកូដសម្ងាត់បញ្ជូនពីកូនសោទៅប្រព័ន្ធ​សោឥតខ្សែបំពាក់នៅលើរថយន្ត។ ក្រុមអ្នកស្រាវជ្រាវមានឈ្មោះ Unicorn ថា ក្រុមចោរអាចកាន់ឧបករណ៍​នេះម្ខាង ទៅក្បែរម្ចាស់រថយន្តដែលកំពុងកាន់សោប្រមាណមួយម៉ែត្រ ហើយគ្នីគ្នារបស់គេម្នាក់ទៀត…

Samsung និង LG កំពុងផលិតអេក្រង់គែមកោងទាំង ៤​ ខាង គ្មានស៊ុម ១០០%

ក្រុមហ៊ុន Samsung និង LG ទើបបានបញ្ចេញបច្ចេកវិទ្យាអេក្រង់ស្ទើរតែគ្មានស៊ុមជុំវិញ តាមរយៈកំពូលស្មាតហ្វូន Galaxy ស៊េរី S8 និងស៊េរី G6 ដែលធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះក៏រាប់បញ្ចូលទាំងអ្នកស្នេហាឧបករណ៍បច្ចេកវិទ្យាទំនើៗក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ មានរបាយការណ៍ចុងក្រោយមួយពីគេហទំព័រ ETNews បានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សទាំងពីរ កំពុងគ្រោងនឹងផលិតអេក្រង់គ្មានស៊ុមទាំងស្រុងតែម្តង ជាមួយគែមជុំវិញកោង…

រវល់មិនអាចលើកបាន តែខ្លាចភ្លេចខលទៅគេវិញ សាកវិធីនេះទៅ

ប្រសិនបើ ប្រិយមិត្តប្រើប្រាស់ iPhone ទទួលបានការហៅទូរស័ព្ទចូល ចំពេលកំពុងរវល់មិនអាចលើកបាន លោកអ្នកអាចចុចបិទដោយកំណត់ការរំលឹកឲ្យហៅទូរស័ព្ទចេញទៅវិញនាពេលក្រោយបាន ដើម្បីធានាមិនឲ្យភ្លេចទាក់ទងទៅគេវិញ។ (ចំណាំៈ វិធីនេះជួយលោកអ្នកមិនឲ្យខកខានការងារ និងរក្សានូវចំណងមិត្តភាពរវាងមិត្តភក្តិ ឬក្រុមគ្រួសារឲ្យបានគង់វង្សល្អ) ពេលនេះ Post Tech សូមណែនាំវិធីនេះជូនលោកអ្នកតាមការបង្ហាញខាងក្រោម៖ របៀបអនុវត្តន៍ ១ – នៅពេលដែលមានការហៅទូរស័ព្ទចូលមក iPhone…

អិុនធើណែត 3G/4G ស៊ីលុយទូរសព្ទលឿនមែនទេ? សូមសាកដំណោះស្រាយ ៩ ចំណុចនេះ!

បច្ចុប្បន្ន ថ្វីត្បិតតែប្រព័ន្ធ Wi-Fi មានស្ទើរគ្រប់ទីកន្លែងក៏ពិតមែន ប៉ុន្តែ តម្រូវការប្រើប្រាស់អិុនធើណែតលើទូរសព្ទចល័ត គឺមានគ្រប់ពេល គ្រប់ទីកន្លែង ហើយអ្វីដែលអាចបំពេញវាបាន គឺមានតែប្រព័ន្ធអិុនធើណែត 3G/4G ឬ Cellular ប៉ុណ្ណោះ។ ជាទូទៅ ទំហំទិន្នន័យអិុនធើណែត 3G/4G មិនមែនឥតដែនកំណត់នោះទេ បើទោះជាក្រុមហ៊ុនបណ្តាញទូរសព្ទចល័តដូចជា Smart…

ហ្គេមពន្ធធនាគារ Prison Architect ពិតជាគួរឲ្យចង់លេងមែន

Prison Architect គឺជាកម្មវិធីហ្គេមដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបង្កើត និងគ្រប់គ្រងប្រព័ន្ធឃុំឃាំងអ្នកទោសនៅក្នុងពន្ធធនាគារទាំងមូល។ ហ្គេមមួយនេះ ធ្លាប់បានចេញរួចមកហើយ តែនៅលើកុំព្យូទ័រប៉ុណ្ណោះ កាលពីឆ្នាំ ២០១៥។ ហើយវានឹងមានចេញនៅលើស្មាតហ្វូនដែរ ក្នុងពេលឆាប់ៗនេះ។ កម្មវិធីហ្គេម Prison Architect ឥឡូវនេះ កំពុងដាក់ឲ្យដោនឡូវឥតគិតថ្លៃ ទាំងចំពោះប្រព័ន្ធ Android និង…

ទូរសព្ទប្រើយូរទៅចេះតែដើរយឺត និងបាត់មេម៉ូរី? សាក Master Clean លមើល! ធានាថាលឿនដូចដើម

Master Clean គឺជាកម្មវិធីឯកទេសបំផុតក្នុងការជួយស្តារល្បឿនទូរសព្ទដែលដំណើរការដោយប្រព័ន្ធ Android ឱ្យដើរលឿនដូចដើមវិញយ៉ាងមានប្រសិទ្ធភាព តាមរយៈការសម្អាតមេម៉ូរី ដែលជាប់ដិតដាមដោយឯកសារចាស់ៗ ឬកម្មវិធីដែលលោកអ្នកបានបើកប្រើពីមុនៗ ឬថ្មីៗ។ មិនតែប៉ុណ្ណោះ វាក៏នឹងជួយជំរុញល្បឿន RAM និង CPU របស់ទូរសព្ទថែមទៀតផង។ មួយវិញទៀត កម្មវិធីដែលអាចទាញយកទៅប្រើប្រាស់ដោយសេរីនេះ ក៏អាចជួយកម្ចាត់មេរោគដែលកំពុងបង្កការគម្រាមកំហែង ឬធ្វើឱ្យទូរសព្ទដើរយឺត និងអនុញ្ញាតឱ្យលោកអ្នកងាយស្រួលក្នុងការគ្រប់គ្រងកម្មវិធីផ្សេងៗផងដែរ។…

Bill Gates ហាមក្មេងដែលមានវ័យក្រោម ១៤ ឆ្នាំមិនឲ្យកាន់ស្មាតហ្វូនប្រើ

ប្រិយមិត្តទាំងអស់គ្នាប្រហែលជា កំពុងតែរីករាយ នៅពេលឃើញបុត្រធីតារបស់ខ្លួនដែលមានអាយុក្រោម ១០ ឆ្នាំ បាននឹងកំពុងលេងយ៉ាងសប្បាយជាមួយបច្ចេកវិជ្ជាស្មាតហ្វូនហើយមើលទៅ បើអីចឹងមែននោះ លោកអ្នកពិតជាគិតខុសហើយ។ លោក Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុន​ Microsoft និងប្រពន្ធឈ្មោះ Melinda បានហាមប្រាមបុត្រធីតារបស់ពួកគេ មិនឲ្យប៉ះពាល់នូវស្មាតហ្វូន រហូតដល់វ័យ ១៤ ឆ្នាំ។​…

ងាយៗ! វិធីចែកចាយអិុនធើណែត 4G/ 3G ពី iPhone ទៅកុំព្យូទ័រយួរដៃ និងស្មាតហ្វូន

ការចែកចាយអិុនធើណែត 4G/3G ពីទូរសព្ទ iPhone ទៅកាន់កុំព្យូទ័រយួរដៃ ឬស្មាតហ្វូនដទៃ គឺមានសារ​សំខាន់​ណាស់ចំពោះអ្នកប្រើប្រាស់ ជាពិសេស ក្នុងកាលៈទេសៈ ឬទីកន្លែងដែលគ្មានប្រព័ន្ធ Wi-Fi។ ហេតុដូចនេះហើយទើបក្រុមហ៊ុនផលិត iPhone ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀតដែរ គឺបានបង្កើតមុខងារ Personal Hotspot មួយឡើង ដែលអ្នកប្រើប្រាស់មួយចំនួនអាចនឹងមើលរំលងអត្ថប្រយោជន៍របស់វា។ ដូច្នេះ Post…

អេក្រង់ iPhone 7/ 7Plus ចុចមិនដើរ? ទាំងនេះគឺជាគន្លឹះជួសជុលវា

តើលោកអ្នកកំពុងជួបបញ្ហាអេក្រង់ទូរសព្ទ iPhone 7/ 7 Plus របស់ខ្លួន ឆ្លើយតបការប៉ះបញ្ជាពីម្រាមដៃមិនបានល្អឬ? មិនចាំបាច់បារម្ភពេកទេ ព្រោះបញ្ហានេះអាចដោះស្រាយបានដោយងាយតាមគន្លឹះខាងក្រោម៖ សូមប្រាកដថា ម្រាមដៃរបស់លោកអ្នកស្អាត ហើយស្ងួតជានិច្ច ព្រោះបើវាសើម ឬប្រលាក់ អេក្រង់មិនអាចឆ្លើយតបការប៉ះបញ្ជាបានល្អនោះទេ។ សូមពិនិត្យមើលស្រទាប់ផ្លាស្ទិកការពារអេក្រង់។ ប្រសិនបើវាឆ្កូត ឬសឹកខ្លាំង អេក្រង់ប្រាកដជាមិនអាចចាប់សញ្ញាពីម្រាមដៃបានល្អឡើយ ចំពោះផលិតផលផ្លាស្ទិកការពារមួយចំនួន។…