ស្រាអញ្ជើញមិនចង់ផឹក ចង់ផឹកស្រាពិន័យ ទីបំផុតជាប់ខ្នោះ

តាកែវៈ និយាយឌឺដងដាក់គ្នាក្នុងវង់ផឹកស៊ី រហូតក្លាយជាអំពើហិង្សា ព្រោះតែខឹងហៅមិត្តភក្ដិដែលធ្លាប់ផឹកពីមុនជាមួយ មិនព្រមផឹកជាមួយ។ លោកមេប៉ុស្តិ៍ឃុំលាយបូរបានឲ្យដឹងថា អំពើហិង្សាដែលកើតឡើងនេះ គឺនៅក្នុងវង់ផឹកស៊ីផ្ទះជនសង្ស័យតែម្តង នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ ជនសង្ស័យមានឈ្មោះ ជាម បានណាបាស បានវាយទៅលើជនរងគ្រោះ ឈ្មោះ ឈឹម ចិត្រា ដែលអ្នកទាំងពីររស់នៅក្នុងភូមិជាមួយគ្នាគឺនៅភូមិស្លា ឃុំលាយបូរ…

ត្រីចម្លែកមានធ្មេញមនុស្សត្របាក់មួយគ្រឹប អាចដាច់អាអូនតូចរបស់អ្នកនេសាទ

រុស្ស៊ីៈ ត្រីចម្លែកមួយក្បាលបានធ្វើអ្នកនេសាទម្នាក់ ភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ដោយសារត្រីចំណាស់មួយក្បាលនោះ មានធ្មេញដូចមនុស្សហើយចង់ត្របាក់ពងស្វាសអ្នកនេសាទពេលលឹបទៅក្នុងបឹងមួយ។ ត្រី ភីរ៉ាញ៉ា (Piranha) មួយក្បាលមានប្រវែង ២០សង់ទីម៉ែត្រ ត្រូវបានគេរកឃើញនៅក្នុងបឹងរុស្ស៊ី នៃឧទ្យានកណ្តាលទីក្រុងទុយឡា។ អ្នកនាំពាក្យរបស់ទីក្រុង អ្នកស្រី Varvara Trunova បាននិយាយថា ត្រីមួយនេះត្រូវបានរឹបអូស​ពីអ្នកនេសាទម្នាក់ ហើយត្រូវបញ្ជូនទៅធ្វើការត្រួតពិនិត្យ។អ្នកស្រីបានបន្ថែមទៀតថា…

សមត្ថកិច្ចតាមប្រមាញ់ចោរលួចរថយន្តផ្អើលទាំងយប់

តាកែវៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីម្ចាស់មិនឃើញរថយន្ត ដែលខ្លួនចតនៅមុខផ្ទះបាត់ពីកន្លែង ហើយបានរាយការណ៍មកសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចស្រុកបាទី តាមប្រមាញ់ចោរលួចរថយន្តទាំងយប់។ ម្ចាស់រថយន្តឈ្មោះ ស៊ិន ឃុន ភេទប្រុសអាយុ៣០ឆ្នាំ បាននិយាយថា ករណីបាត់រថយន្តនេះកើតឡើងវេលាម៉ោង២និង២០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះគាត់ភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។…

កិច្ចប្រជុំបូកសរុបការងារជំនាញ ហិរញ្ញវត្ថុទូទាំងរាជធានីខេត្ត

ភ្នំពេញៈ កាលពីម៉ោង០៨និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំបូកសរុបការងារជំនាញ ហិរញ្ញវត្ថុទូទាំងរាជធានីខេត្ត ប្រចាំខែមិថុនា និងទិសដៅបន្តប្រចាំខែកក្កដា ឆ្នាំ២០១៦។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភិរម្យ នាយការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់នាយការិយាល័យហិរញ្ញវត្ថុតាមបណ្តាខេត្ត និងចំណុះស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ សរុបចំនួន៦៥នាក់៕

ហូបត្រីកំពតពុលស្លាប់ទៀតហើយ

កំពង់ចាមៈ កាលពីម៉ោង៥ល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្រ្តីឈ្មោះ ធ គឹមលី អាយុ៥៦ឆ្នាំ បានយកត្រីកំពតមកហូប បណ្តាលឲ្យពុលស្លាប់។ សូមបញ្ជាក់ថា ករណីពុលត្រីកំពតបានកើតមានឡើងជាច្រើនលើកច្រើនមកហើយ ដោយសារព័ត៌មានមួយចំនួនបានចុះផ្សាយ និងក្រសួងបានប្រកាសហាមប្រជាពលរដ្ឋកុំទទួលទានត្រីកំពតទៀតបង្ការខ្លាចពុល តែជាទូទៅនៅតែមានប្រជាពលរដ្ឋមួយចំនួនពុលត្រីកំពតស្លាប់ជាហូរហែ៕

ស្ត្រីម្នាក់ត្រូវបានក្រុមចោរវាយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានចោរមួយក្រុមបានធ្វើសកម្មភាពវាយយកម៉ូតូ ព្រមទាំងទូរស័ព្ទ និងប្រាក់មួយចំនួន ហើយបានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដែលសិ្ថតនៅចំណុចសាលាបឋមសិក្សាពញាក្រែក តាមផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះមានឈ្មោះ ហោម រតនា អាយុ៣៦ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ…

ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនលើដើមស្រល

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាលម៉ោង៦ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ខណៈប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមស្រល ដែលគេដាំនៅចិញ្ចើមផ្លូវ ស្ថិតនៅខាងជើងស្ពានទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបុរី លឹម ឈាងហាក់។ ជនធ្វើអត្តឃាតនេះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ ដោយសមត្ថកិច្ចជំនាញកំពុងចុះពិនិត្យធ្វើកោសល្យវិច័យ។ ប៉ុន្តែអ្នកជិតខាងបានអះអាងថា ជនរងគ្រោះ គឺជាកម្មករសំណង់ធ្វើការនៅក្នុងបុរី ឡាយ គង់ អាចមានបញ្ហាវិបត្តិគ្រួសារ…

ខណ្ឌមានជ័យដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យស្រ្តីឆ្លងទន្លេ និងពលរដ្ឋរងគ្រោះភ្លើងឆេះ នៅភូមិត្នោតជ្រុំទី៣

ភ្នំពេញៈ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ បានដឹកនាំសមាជិក សមាជិកា កាកកបាទក្រហមខណ្ឌ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យជំងឺ និងធ្វើប័ណ្ណលឿង ពិនិត្យសុខភាពជូនស្ត្រីឆ្លងទន្លេ ដែលឆេះក្នុងថ្ងៃកើតហេតុ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សាលារាជធានីភ្នំពេញ ចំនួនគ្រូពេទ្យសរុប១៥នាក់ រួមជាមួយក្រុមយុវជនកាកកបាទក្រហម…

ថៃបញ្ចូនពលរដ្ឋខ្មែរ២១នាក់មកកម្ពុជាវិញ តាមច្រកអន្ដរជាតិជាំសាង៉ាំ

ឧត្តរមានជ័យៈ សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន២១នាក់ ឲ្យវិលត្រឡប់មកកម្ពុជា តាមច្រកអន្ដរជាតិជាំសាង៉ាំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ។ គួរបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង២១នាក់នេះ មានប្រុស១១នាក់ ស្រី១០នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តសមុទ្របាកាន ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់ ចូលតាមច្រកប៉ោយប៉ែត។…

លាតត្រដាងការពិត ក្រោយពេល ម៉េង កែវពេជ្ជតា វាយប្រហារ Post News

ភ្នំពេញៈ បន្ទាប់ពីមានការយល់ច្រឡំពីសំណាក់ប្រិយមិត្តអ្នកអាន និងសាធារណជន ក្រោយពេលដែលអ្នកនាង ម៉េង កែវពេជ្ជតា បានយកអត្ថបទព័ត៌មានរបស់ Post News ទៅបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមិនមានមូលដ្ឋានច្បាស់លាស់ ហើយថែមទាំងបានសរសេរនូវសំណេរមាក់ងាយ និងគំរាមប្ដឹងម្ដងជាពីរដង ក្នុងន័យបំភិតបំភ័យដល់អ្នកយកព័ត៌មានរបស់អង្គភាពនោះ នៅថ្ងៃទី៣០ ខែមិថុនានេះ អង្គភាពព័ត៌មាន Post News Media…