ជំនាញនាំខ្លួនម្ចាស់ផ្ទះម្នាក់ ព្រមទាំងរថយន្តដឹកគ្រញូង និងនាងនួន ៣គ្រឿង ទៅតុលាការ

សៀមរាបៈ កាលពីព្រឹកថ្ងៃទី១៤ ខែសីហានេះ កម្លាំងអាវុធហត្ថ និងកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចាប់រថយន្តដឹកឈើគ្រញូងចំនួន៣គ្រឿងនិង នាំខ្លួនម្ចាស់ផ្ទះមកសួរនាំ ឯអ្នកដឹកឈើរត់គេចខ្លួនបាត់អស់។ លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តទើបមានការឃាត់រថយន្តកាមរីបាឡែនចំនួន២គ្រឿងក្នុងនោះ១គ្រឿងផ្ទុកដឹកឈើគ្រញូងនិង១គ្រឿងទៀតមុខសញ្ញាដឹកឈើនៅក្នុងផ្ទះនោះដែរ។ លោកបន្តថាការបង្ក្រាបនេះធ្វើឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី ១៤ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្បែរវត្តត្រាំនាគ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។…

រឹបអូសដុល្លារក្លែងក្លាយជាង៣ម៉ឺន និងឃាត់ខ្លួនជនសង្ស័យ៣នាក់

ស្ទឹងត្រែង: ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ស្ថិតក្នុង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈដែលសមត្ថកិច្ចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ព្រំដែនកម្ពុជា-ឡាវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ធ្វើចរាចរប្រាក់ដុល្លារក្លែងក្លាយ៣នាក់ ប៉ុន្តែទីបំផុតបែជារឹបអូសបាន ដុល្លារខ្មោចជាង៣ម៉ឺនដុល្លារទៅវិញ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើដោយសារតែមានគេរាយការណ៍មកថា ជនសង្ស័យបានដឹកជញ្ជូនលុយដុល្លារក្លែងក្លាយ ។ជនសង្ស័យបានជិះរថយន្តកាម៉រី…

ក្មេងប្រុសអាយុ១០ឆ្នាំលង់ទឹកស្លាប់

កណ្កាលៈ ក្មេងប្រុសម្នាក់ចុះលេងទឹក ហើយលង់ស្លាប់កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នៅចំណុចគ្របបាយ ក្នុងទឹកព្រែកចាម ស្ថិតក្នុងភូមិ ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ក្មេងប្រុសរងគ្រោះឈ្មោះ ជឿន ចន្នី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកើតហេតុ។ ក្រោយកើតហេតុកម្លាំងនគរបាលស្រុកកោះធំ និងគ្រូពេទ្យ…

លោកស្នងការខេត្តព្រៃវែងជំរុញឲ្យប្រជាពលរដ្ឋរូសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី

ព្រៃវែងៈ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច បានចុះសំណេះ សំណាលជាមួយលោកមេឃុំ ក្រុមប្រឹក្សារឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ យុវជន និងប្រជាពលរដ្ឋ នៅភូមិតាណាល ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច។ នាព្រឹកថ្ងៃទី ១៤…

ឃាត់ខ្លួនជនសង្ស័យ៧នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន

កំពង់ស្ពឺៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ស្ថិតនៅចំណុចភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ។ ប្រភពពីប៉ូលិសបានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ទី១. ឃឹម សុខថន ភេទប្រុស…

បុរសជនជាតិរុស្ស៊ី ចុះលេងទឹកសមុទ្រលង់ស្លាប់

ព្រះសីហនុៈ បុរសជនជាតិរុស្ស៊ីម្នាក់បានលង់ទឹកសមុទ្រស្លាប់នៅឆ្នេរអូរត្រេះកាលពីម៉ោង១និង២៦នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។ សពត្រូវបានគេស្គាល់ឈ្មោះ KIRILL NIKOLAEV ភេទប្រុស កើតថ្ងៃទី 18.08.1967 សញ្ជាតិរុស្ស៊ី មុខរបរ ចូលនិវត្ត ស្នាក់នៅផ្ទះផ្ទាល់ខ្លួន ក្នុងបូរីសុខសាន្ត ស្ថិតនៅ ក្រ16 ភ05 សក4 ក្រុង-ខេត្តព្រះសីហនុ។…

របួសនិងបាត់ខ្លួន ៨នាក់ ដោយសារដួលរលំស្ពាននៅខេត្តហ៊ូណាន

ចិន: មនុស្សរងរបួស ៥នាក់និងបីនាក់ទៀតកំពុងតែបាត់ខ្លួននៅឡើយ នៅពេល​ស្ពាន​បាក់ស្រុត នៅពេលដែលកំពុងតែសាងសង់ នៅកណ្តាលប្រទេសចិន។ នេះបើយោងតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន​ចិន​ស៊ិនហួ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០១៦នេះ។ នៅប្រហែលម៉ោង ៥និង៣០នាទីរសៀលថ្ងៃសៅរ៍ ស្ពាន Xiufengmiao នៅតំបន់ Daoxian នៅខេត្ត​ហ៊ូណាន បានដួលបាក់ស្រុតភ្លាមៗតែម្តង។ កម្មករចំនួន ៨នាក់នៅលើស្ពាន​នៅពេលនោះ​…

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍ តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង៣៥នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍ តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែសីហា ទិសដៅ ខែកញ្ញា ឆ្នាំ២០១៦ និងបានផ្សព្វផ្សាយលក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត និងវិធានការផ្ទៃក្នុងកងរាជអាវុធហត្ថ អំពីចរិតលក្ខណ: និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្រោមអធិបតីភាព…

បញ្ជូនម្ចាស់សង្វៀនជល់មាន់ទៅតុលាការ

រតនគិរីៈ ម្ចាស់សង្វៀនបើកល្បែងជល់​មាន់ម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងបានលុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែង ឃាត់ខ្លួនកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះ មំ ម៉ុនស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ហើយត្រូវបានបញ្ជូនទៅតុលាការនា​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ លោក តេង សាវុធ…

នាយករដ្ឋមន្រ្តីឲ្យរក្សាតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញដដែល

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ បានប្រាប់Post News ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រក្សាតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ដដែល។ លោក លី សូវ៉ាន់ បានប្រាប់ Post…