ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចោមចៅ ៥ថ្ងៃទៀតត្រៀមដាច់ទឹក!

ភ្នំពេញៈ យោងតាមផេករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នឹងផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៤ទៀបភ្លឺ៕

រថយន្តកុងតឺន័រ បុករះដើមប្រេងខ្យល់ជ្រុលធ្លាក់ចូលទន្លេវ៉ៃគោខ្ទេចមើលរថយន្តលែងយល់!

ស្វាយរៀងៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង បើកបរដោយបុរសម្នាក់ បានជ្រុលចង្កូតបុករះដើមប្រេងខ្យល់ប្រមាណជា៥ដើម រួចជ្រុលធ្លាក់រថយន្តចូលទន្លេវ៉ៃគោ រងការខូចខាតរថយន្តស្ទើរទាំងស្រុង ចំណែកអ្នកបើកបររបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វរ ខេត្តស្វាយរៀង។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា…

យុគ ចិន្តា ក្ដាប់អាថ៍កំបាំង អ៊ិត សេដ្ឋា ទាំងឈឺចាប់

គ្រាន់តែចុះពីអាមេរិកមកដល់ប្រទេសភ្លាម អ្នកនាងយុគ ចិន្តា បានទៅដល់កន្លែងគោរពវិញ្ញាណខ័ន្ធរបស់លោក អ៊ិត សេដ្ឋា នៅផ្ទះជួលរបស់លោកភ្លាម នៅម្ដុំសាលាបឋមសិក្សាប្ញស្សីកែវភ្លាម។ អ្នកនាងបាននាំជំនួយពីសហរដ្ឋអាមេរិកប្រមាណជាង៤ពាន់ដុល្លារ យកមកប្រគល់ជូនដល់ក្រុមគ្រួសាររបស់លោក និងបានបង្ហាញនូវអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង នៅចំពោះមុខរូបថតរបស់លោក។ អ្នកនាង យុគ ចិន្តា និយាយថា ខ្លួនពិតជារន្ធត់ចិត្ត ដែលត្រូវបាត់បង់ដៃគូយ៉ាងសំខាន់ នៅក្នុងជីវិតសិល្បៈរបស់ខ្លួន ដែលអ្នកនាងបានចាត់ទុកថា…

ប្រុងប្រយត្ន័! ភ្លៀងនឹងធ្លាក់ទូទាំងប្រទេសកម្ពុជា

ភ្នំពេញៈ តាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាបាននិងកំពង់ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយនិងជ្រលងសម្ពាធទាបខ្សោយ។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា នៅថ្ងៃទី១៦-១៧ ខែមិថុនា នឹងមានភ្លៀងធ្លាក់រាយប៉ាយតិចទូទាំងប្រទេស និងចាប់ពីថ្ងៃទី១៨-២២ ខែមិថុនា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយឡើងវិញ ក្នុងកម្រិតតិចទៅបង្គួរ៕

Apple នឹងប្រែក្លាយ iPhone ទៅជាគ្លីនិកសុខភាពប្រចាំកាយលោកអ្នក

ក្រុមហ៊ុន Apple នឹងធ្វើឱ្យផលិតផលទូរសព្ទដៃ iPhone ក្លាយជាឧបករណ៍ដ៏ចាំ​បាច់​មួយសម្រាប់អតិថិជន ក្នុងការប្រើប្រាស់ដើម្បីគាំពារសុខភាពរបស់ពួក​គេ ដែលវាជាផ្នែកមួយនៃការទៅពិគ្រោះ ឬតាមដានសុខភាពនៅមន្ទីរពេទ្យ ឬគ្លីនិក​នាថ្ងៃពេលអនាគត។ នេះបើយោងតាមប្រភពក្រៅផ្លូវការ ដែលបានអះអាងបន្ថែមថា ក្រុមហ៊ុននឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើកម្មវិធីការគាំពារសុខភាពអ្នកប្រើប្រាស់។ អង្គភាពគាំពារសុខភាពថ្មីថ្មោងមួយរបស់ Apple ត្រូវគេរាយការណ៍ថា មានក្រុមការ​ងារមួយក្រុម កំពុងស្វះស្វែងធ្វើឱ្យគ្រោងការនេះសម្រេចទៅដល់គោលដៅ ដោយការបង្កើតចេញនូវកម្មវិធីរក្សាកំណត់ហេតុ និងទិន្ន​ន័យពិនិត្យព្យាបាលរបស់អតិថិជនសម្រាប់ទូរសព្ទ iPhone…

អាសូរណាស់! មន្ត្រីយោធាម្នាក់ខ្យល់គស្លាប់ បង្កការភ្ញាក់ផ្អើល

ពោធិ៍សាត់ៈ លោក ធាង ឡេង អធិការស្រុកវាលវែងបានប្រាប់Post Newsថា ខេត្តពោធិ៍សាត់មានករណីបុរសដែលជាមន្ត្រីយោធាម្នាក់ខ្យល់គស្លាប់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចស្ទឹងកាច់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះមានឈ្មោះ ឃួន គឹមអាន ភេទប្រុស…

សាឡាងដឹកចំំណីសត្វបើកកៀរទូកដឹកកាកទឹកត្រី លិចចូលក្នុងទន្លេបាត់តែម្តង!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបង្កឡើងដោយសាឡាងដឹកចំណីសត្វបើកមកកៀរលើទូកដឹកកាកទឹកត្រី បណ្ដាលឲ្យយលិចក្នុងទន្លេបាត់ តែសំណាងល្អមិនមានអ្នករងរបួសទេ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤៥​នាទីយប់ នៅចំណុចច្រាំងទន្លេមេគង្គ ស្ថិតក្នុង ភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងសាឡាងដឹកចំណីសត្វ អ្នកបើកបរឈ្មោះ ត្រេន វ៉ាន់មិញ ភេទប្រុស…

យោធារុស្ស៊ី៖ មេដឹកនាំរដ្ឋអ៊ីស្លាមលោក Baghdadi ទំនងជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែនអាកាស

រុស្ស៊ីៈ ក្រសួងការពារជាតិវិមានក្រឹមទ្បាំង នៅថ្ងៃសុក្រនេះ បាននិយាយថា ការវាយប្រហារដែនអាកាសមួយរបស់ខ្លួន នៅជិតទីក្រុង Raqqa នៃប្រទេសស៊ីរី ទំនងជាបានសម្លាប់មេដឹកនាំជ្រុលនិយម​រដ្ឋ​អ៊ីស្លាម លោក Abu Bakr Al-Baghdadi ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asai ចេញផ្សាយនៅថ្ងៃទី១៦…

ទទួលទានអាហារពេលល្ងាចឆ្អែតជ្រុលពេក ប្រយ័ត្នកើតជំងឺកាចសាហាវ៤មុខ

ការទទួលទានអាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព មិនថាអាហារពេលព្រឹក ពេលថ្ងៃត្រង់ ឬពេលល្ងាចនោះទេ។ ក៏ប៉ុន្តែមាន​មនុស្សមួយចំនួនធំនៅមិនទាន់ដឹងអំពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារតែការទទួលទានអាហារមិនបានត្រឹមត្រូវឡើយ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការទទួលទានអាហារពេលល្ងាចច្រើនហួសហេតុខ្លាំងពេក អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារគ្មានពេលសម្រាក ហើយអាចបណ្តោលឲ្យគ្រោះថ្នាក់ដល់សរីរាង្គផ្សេងៗថែមទៀត។ ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ ដែលបង្កឡើងដោយសារតែទម្លាប់ទទួលទានអាហារនៅពេលល្ងាចឆ្អែតជ្រុលពេកៈ កើតមហារីកពោះវៀន ការទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមច្រើនពេកនៅពេលល្ងាច អាចធ្វើឲ្យបាក់តេរី anaerobic ដែលរស់នៅក្នុងពោះវៀនធំ…

ខារ៉ាអូខេត្រជាក់ចិត្តថ្មី ផ្ទុះហិង្សាភ្ញៀវនិងមេការផ្អើលទាំងយប់

កណ្តាល: ភោជនីយដ្ឋាននិងខារ៉ាអូខេយីហោរ«ត្រជាក់ចិត្តថ្មី » ដែលមានឈ្មោះបោះសម្លេងជាកន្លែងសប្បាយជាងគេប្រចាំក្រុងតាខ្មៅ ស្រាប់តែយប់មិញនេះមានករណីភ្ញៀវផ្ទុះហិង្សា យកកែវគប់មេការខុសត្រូវ ដោយសាររឿងអត់ពេញចិត្តនារីបំរើសេវា។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភោជនីយដ្ឋាននិងខារ៉ាអូខេយីហោ « ត្រជាក់ចិត្តថ្មី» ស្ថិតក្នុងសង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ប្រភពព័ត៌មានបានប្រាប់ភ្នាក់ងារPost News ថា នៅមុនពេលកើតហេតុ…