ចុម!!! ជនជាតិចិនម្នាក់ អារកសម្លាប់ខ្លួននៅលើកោះរ៉ុងសន្លឹម តែមិនស្លាប់!

ព្រះសីហនុៈ យោងតាមផេក នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១២និង១៥នាទី ថ្ងៃត្រង់ កម្លាំងនគរបាលការពារព្រំដែនទឹក ប្រចាំការនៅលើកោះរ៉ុងសន្លឹម បានសហការជាមួយប្រជាពលរដ្ឋ ជួយសង្រ្គោះជនជាតិចិនម្នាក់ ដែលបានធ្វើអត្តឃាត អារកសម្លាប់ខ្លួន នៅលើកោះរ៉ុងសន្លឹម។ បច្ចុប្បន្នកម្លាំងនគរបាលព្រំដែនទឹក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បញ្ជូនជនរងគ្រោះទៅព្យាបាលនៅខេត្តព្រះសីហនុហើយ ៕

iPhone 8 Plus ត្រូវគេរាយការណ៍ថា របើកជាពីរខណៈសាកបញ្ចូលថ្ម

តៃវ៉ាន់ៈ ម្ចាស់ទូរសព្ទដៃ iPhone 8 Plus នៅតៃវ៉ាន់ម្នាក់អះអាងថា ស្មាតហ្វូនអេក្រង់ធំរបស់នាងទិញពីក្រុមហ៊ុន Apple ស្រាប់តែហើបសម្បកក្រោយចេញពីអេក្រង់ខណៈកំពុងដាក់សាកថ្មចោល។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ iPhone 8 Plus ជួបបញ្ហានោះ គឺមានពណ៌មាសលាយឈូក ទំហំ ៦៤ GB ដែលកញ្ញា Wu…

ក្រុមហ៊ុន Huawei: Mate 10 គឺមិនមែនជាស្មាតហ្វូន

ក្រុមហ៊ុន Huawei ថ្ងៃនេះបានបង្ហាញវីដេអូញញ្ញាក់អារម្មណ៍ថ្មីមួយក្នុងគោល​បំណង​ធ្វើឱ្យអ្នកគាំទ្ររំភើបអំពីស្មាតហ្វូនស៊េរី Mate 10 ដែលនឹងប្រកាសចេញនាពេលឆាប់ៗខាងមុខ។ នៅក្នុងវីដេអូខាងក្រោមនេះ ក្រុមហ៊ុន Huawei អះ​អាង​ថា Mate 10 មិនមែនជាស្មាតហ្វូននោះទេ ប៉ុន្តែ គឺជាម៉ាស៊ីនមានប្រាជ្ញាមួយ ដែល​វាចេះមើល គិត និងរៀនដើម្បីយើងដូចជាយើងអីចឹង។ វីដេអូនេះ ក៏បង្ហាញពីកាមេរ៉ាខាងក្រោយពីរ និងស៊ុមលោហៈម្យ៉ាង…

មន្រ្តីកាំកុងត្រូលរកឃើញទំនិញ ទឹកក្រូច ស្រាបៀរ និងចាហួយដូង ខូចគុណភាព និងហួសកាលបរិចេ្ឆទនៅផ្សារតាំងគោក

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកំពង់ធំបានចុះត្រួតពិនិត្យទំនិញ នៅផ្សារតាំងគោក ឃុំសូយោង ស្រុកបារាយ។ ជាលទ្ធផលយើងបានរកឃើញទំនិញ ខូចគុណភាព និងហួសកាលបរិចេ្ឆទមួយចំនួនធំ ដូចជាភេសជ្ជៈ(ទឹកក្រូច និងស្រាបៀរ) ចាហួយដូង សរុបប្រហែល៨០គីឡូក្រាម៕

First News៖ ​រន្ធត់ណាស់! ករណីរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅមុខសាលាចតុមុខ

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ខណៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក…

​រថយន្តក្រុមហ៊ុនTR បុករថយន្តFord កំពិតផ្នែកខាងមុខ ខណៈដែលកំពុងឆ្លងផ្លូវ

ភ្នំពេញៈ រថយន្តសេរីទំនើបមួយគ្រឿងសេរី ហ្វត ពណ៌ស បានរងការខូចខាតផ្នែកខាងមុខ ខណៈដែលកំពុងធ្វើរដំណើរតាមដងផ្លូវជាតិ។ ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខនឹងកងពលតូចលេខ៧០ ស្ថិតក្នុងភូមិ ព្រៃព្រីងខាងជើង សង្កាត់ ចោមចៅ ខណ្ឌ…

ជម្លោះគូសង្សារ! ទាស់សម្តីគ្នាតិចតួចតាមដងផ្លូវ មានអីសមត្ថកិច្ចហៅណែនាំទាំងថ្ងៃ!

ភ្នំពេញៈ គូស្នេហាសង្សារវ័យក្មេងមួយគូចិត្តឆេវឆាវខ្វះការអត់ធ្មត់ ខ្វះការយល់យោគអធ្យាស្រ័យឲ្យគ្នា ក្រោយពីការផឹកស៊ីស្រវឹង ជិះម៉ូតូឌុបបណ្តើរគ្នា ទាស់សម្តីគ្នាបណ្តើរ រហូតដល់ខាងប្រុសទប់អារម្មណ៍មិនបាន បានចុះវាយមួយប្រ៉ាវបណ្តាលឲ្យខ្ទេចម៉ូតូកូនទាមួយគ្រឿង។ ហេតុការណ៍ខាងលើរនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គូស្នេហាវ័យក្មេងខាងលើខណៈដែលកំពុងឈ្លោះគ្នាក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នាំទៅសាកសួរទាំង២នាក់និងឲ្យនិយាយដោះស្រាយគ្នាដោយសន្តិវិធី។ គូស្នេហ៍សង្សារមួយគូខាងលើមិនត្រូវបានប្រាប់បង្ហាញឲ្យស្គាល់ឈ្មោះឡើយ។…

ព្រះគ្រូ ហោរា អគ្គីនេត្រ! សមត្ថកិច្ចបញ្ជូនទៅក្រសួងមហាផ្ទៃ រង់ចាំបន្តនីតិវិធីនៅព្រឹកស្អែក

ភ្នំពេញៈ ក្រោយពីសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរូបនេះទៅមន្ទីរប្រឆាំងគ្រឿងញៀនវិញហើយ ដោយរង់ចាំបន្តនីតិវិធីនាព្រឹកស្អែក។ យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់…

ខឹងខុសខឹងខាត! ស្ត្រីម្នាក់ ឈ្លោះជាមួយប្តីស្រវឹងស្រាទាញកំណាត់ឈើវាយ បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ព្រៃវែងៈ លោកអធិការស្រុកកំពង់ត្របែក បានប្រាប់Post News ថា មានករណីឃាតកម្មមួយបានកើតឡើង ដោយស្ត្រីម្នាក់ បានយកកំណាត់ឈើវាយទៅលើប្តីដែលមានអាការៈស្រវឹងស្រា បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចផ្ទះរបស់ឈ្មោះឡឹក ទិត្យ ភេទប្រុស​ អាយុ​៤៨ឆ្នាំ ស្នាក់នៅភូមិព្រៃគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក។…

ចង់បិទ Auto-Brightness លើ iOS 11 ទាល់តែធ្វើតាមវិធីថ្មីនេះ

សម្រាប់លោកអ្នកដែលទើបចាប់យកបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធ iOS 11 លើ iPhone ឬ iPad ប្រហែលជាមានការភាន់ភាំងលើការគ្រប់គ្រងមុខងារមួយចំនួនដែលធ្លាប់មានលើ iOS ជំនាន់មុន ដោយសារវាត្រូវបានផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី។ ក្នុងនោះ ការមានដែរមុខងារ Auto-Brightness។ ប្រសិនបើលោកអ្នកចង់បិទមុខងារផ្លាស់ប្តូរពន្លឺអេក្រង់ដោយស្វ័យប្រវត្តិ ឬ Auto-Brightness នៅលើ iOS 11…