Tacoma ស្រវឹងបើកបុកម៉ូតូC125 បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់!

កណ្តាលៈ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលអ្នកបើកបររថយន្តTacomaបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ដែលបណ្តាលឲ្យបុកជាមួយម៉ូតូយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវខេត្ត៣៨០ ចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បង្កឡើងដោយរថយន្តម៉ាកToyota Tacomaពណ៌សំបកឪឡឹក ប្រភេទទេសចរណ៍ពាក់ស្លាកលេខ កណ្ដាល2A-1686 បើកបរដោយឈ្មោះ គ្រុយ…

លីគកំពូល៖ ក្រុមបាតតារាង ទទួលស្វាគមន៍ ក្រុមកំពូលតារាង រសៀលនេះ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ១៦ ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ និងត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ១៥និង៣០ នាទីរសៀលនេះ នៅលើវាលស្មៅនៃកីឡដ្ឋាន គីរីវង់។ គិតត្រឹមសប្តាហ៍ទី ១៦ ក្រុមម្ចាស់ផ្ទះ បង្ហាញខ្លួនបាន ១៥លើក ស្មើ ៣ដង និងចាញ់…

ព្រឹត្តិការណ៍ប្រេតជួបប្រេតយប់នេះ កញ្ជ្រោលអារម្មណ៍តារាៗ និងមហាជន

នៅយប់ថ្ងៃសៅរ៍ទី១៦ ខែកញ្ញា នេះ ផ្សារ Jet’s Container កោះពេជ្រ នឹងប្រារព្ធកម្មវិធីមួយដែលមានឈ្មោះ«ភ្ជុំមហាគ្រួសារខ្មែរ»ដែលមានលក្ខណៈដូចគ្នានឹងពិធីបុណ្យ Halloween របស់បរទេសដូច្នេះដែរ។ មិនត្រឹមតែបណ្ដាភ្ញៀវប៉ុណ្ណោះទេ ដែលតម្រូវអោយតុបតែងខ្លួនធ្វើមុខប្លែកៗ គឺតារាសិល្បៈមួយក្រុមក៏ត្រូវអ្នករៀបចំកម្មវិធីតម្រូវអោយតែងជាខ្មោចល្បីៗនៅក្នុងរឿងព្រេងនិទានខ្មែរ ដើម្បីដើរបង្ហាញម៉ូដនៅក្នុងពិធីផងដែរ អមដោយសកម្មភាពរាំច្រៀងកំដររហូតដល់ម៉ោង២យប់។ នេះជាព្រឹត្តិការណ៍ដែលមិនខុសពីប្រេតជុំគ្នាជប់លៀង អ៊ីចឹងហើយទើបកម្មវិធីនេះត្រូវតារាសិល្បៈ និងមហាជនជជែកគ្នាច្រើនថានឹងទៅលេងកម្សាន្ត ដែលតាមការរំពឹងទុកគឺអ្នកមានអ្នកទៅកម្សាន្តរហូតដល់១ម៉ឺននាក់ឯណោះ ដោយសារតែផ្សារកុងតឺណឺកោះពេជ្រ…

ចុម!​ Inter ធ្វើបាប​ Arsenal, Man Utd និង​ Chelsea ម្លេះ

ក្រុមយក្សអ៊ីតាលី​ Inter Milan បានរៀបចំកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ២៤ ឆ្នាំ Mauro Icardi ដែលគ្រោងនឹងតម្លើង​ Release Clause ខ្ពស់ជាងមុន។ បើតាមការចុះផ្សាយរបស់ Premium Sports បានឲ្យដឹងថា​ កុងត្រាថ្មី ដែលក្រុម Inter Milan…

អាកាសធាតុនៅខេត្តកោះកុងព្រឹកនេះ គឺមានភ្លៀងរលឹមមិនដាច់សោះ នៅតាមតំបន់មួយចំនួន!

កោះកុងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ ផ្ទៃមេឃអួអាប់ និងមានភ្លៀងរលឹមនៅតំបន់មួយចំនួននៃក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីម៉ា ស្រុកកោះកុង និងស្រុកបូទុមសាគរ៕

Real រកបានខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីលមួយរូបទៀតហើយ

ក្រុមស្តេចស Real Madrid ហាក់ដូចជាកំពុងតែចាប់អារម្មណ៍ កីឡាករវ័យក្មេង នៅលីគកំពូលរបស់ប្រេស៊ីលយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុម Real Madrid បានទទួលជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធប្រេស៊ីល វ័យ១៧ឆ្នាំ Rodrigo Rodriguez ពីក្រុម…

បញ្ជីឈ្មោះសិស្សជាប់ជាស្ថាពរអាហារូបករណ៍ សាកលវិទ្យាល័យមេគង្គកម្ពុជា ឆ្នាំសិក្សា ២០១៧-២០១៨

បញ្ជីឈ្មោះសិស្សជាប់ជាស្ថាពរអាហារូបករណ៍ សាកលវិទ្យាល័យមេគង្គកម្ពុជា ឆ្នាំសិក្សា ២០១៧-២០១៨

អាកាសធាតុនៅខេត្តប៉ៃលិននាព្រឹកថ្ងៃនេះ គឺមានសភាពអួរអាប់និងមានភ្លៀងរលឹមតាំងពីម៉ោង៣ទៀបភ្លឺមករហូតទល់ពេលនេះ!

ប៉ៃលិនៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ ផ្ទៃមេឃអួរអាប់ និងមានភ្លៀងធ្លាក់ស្រិចៗទូទាំងខេត្ត ចាប់តាំងពីម៉ោង៣ទៀបភ្លឺ រហូតមកទល់ម៉ោង៩ព្រឹកនេះ គឺមិនទាន់រាំងនៅឡើយទេ៕

PSG បន្តកុងត្រាថ្មីដល់អតីតយុវជនរបស់ក្រុម Barcelona រហូតដល់ឆ្នាំ ២០២០

ក្រុមសេដ្ឋីបារាំង Paris Saint Germain បានយល់ព្រមបន្តកុងត្រាថ្មីដល់យុវជនវ័យ ១៥ឆ្នាំ Kays Ruiz ដែលជាអតីតយុវជនរបស់ក្រុម Barcelona រហូតដល់ឆ្នាំ ២០២០ ។ Kays Ruiz គឺជាអតីតយុវជនមួយរូបដែលដុះចេញពីថ្នាលបណ្តុះបណ្តាលរបស់ក្រុម យក្សអេស្ប៉ាញ Barcelona ។ យ៉ាងណា…

កូរ៉េខាងជើងថា គោលដៅចម្បងនៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន គឺដើម្បីទប់ទល់ជាមួយអាមេរិក

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់អំពីការធ្វើសមយុទ្ធមីស៊ីលផ្លោង រយៈចម្ងាយមធ្យមមួយរបស់ខ្លួន កាលពីព្រឹកថ្ងៃសុក្រ ក្រោមការដឹកនាំដោយផ្ទាល់ពីមេដឹកនាំកំពូលលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។ ភាពតានតឹងកាន់តែខ្លាំងទ្បើង បន្ទាប់ពីការធ្វើសមយុទ្ធចុងក្រោយ របស់ក្រុងព្យុងយ៉ាង ខណៈដែលអាមេរិក បានស្រែកប្រកាសថា រដ្ឋបាលខ្លួននឹងប្រើកម្លាំងយោធាដ៏ខ្លាំងក្លា រួមទាំងបង្កើនសមត្ថភាពវាយប្រហារ…