Man Utd ទិញបានកីឡាករវ័យ១៥ឆ្នាំ អង់គ្លេសមួយរូប

ក្រុមបីសាចក្រហម Manchester United បានព្រមព្រៀងក្នុងការទិញយក យុវជនអាយុ ១៥ឆ្នាំ Charlie McCann ដែលកំពុងលេងឲ្យក្រុម Coventry និងជាកីឡាករលេងឲ្យ U-16 ឆ្នាំរបស់អង់គ្លេសផងដែរ។ នេះគឺជា ការទិញបានកីឡាករវ័យក្មេងមួយរូបសម្រាប់ក្រុមបីសាចក្រហម Manchester United ក្នុងរដូវកាលនេះ។ ជាការពិតណាស់ ការសម្រេចនាំយក…

ដើររកនាំតែហត់ទេ! សាក៣វិធីងាយៗនេះ រន្ធញើសធំៗនឹងរួមតូចដូចបំណង

រន្ធញើសធំៗ គឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាស្បែកទូទៅជាច្រើន ដែលតែងតែកើតមានទាំងបុរសនឹងស្ត្រី។ ប្រហោងរន្ធញើសធំៗ ងាយនឹងធ្វើឲ្យផ្ទៃមុខកើតមុនក្បាលខ្មៅខ្លាំងបំផុត ដោយសារតែភាពកខ្វក់ និងបាក់តេរីផ្សេងៗនៅតោងជាប់នឹងរន្ធញើស។ ដូច្នេះ តើត្រូវធ្វើដូចម្តេចទើបអាចកម្ចាត់បញ្ហាប្រហោងរន្ធញើសធំៗបានទៅ? តាមពិតវិធីសាស្ត្របែបធម្មជាតិពិតជាមានច្រើនយ៉ាងណាស់ ក៏ប៉ុន្តែសម្រាប់អ្នកដែលពុំសូវមានពេលវេលាច្រើនគួរតែប្រើវិធីងាយៗ ហើយមានតែធាតុផ្សំមួយប៉ុណ្ណោះ សម្រាប់អនុវត្តនៅលើស្បែកដោយផ្ទាល់តែម្តង។ ទឹកក មនុស្សមួយចំនួនប្រហែលជាមិនជឿថា ទឹកក អាចជួយបង្រួមរន្ធញើសធំៗបាននោះទេ។ ក៏ប៉ុន្តែ អ្នកត្រូវដឹងថា ដើម្បីរឹតបន្តឹងស្បែកឲ្យតឹងណែនល្អចាំបាច់ត្រូវការភាពត្រជាក់…

អន្តរជាតិ ថ្កោលទោសទង្វើបង្កហេតុដ៏គឃ្លើនរបស់កូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីលថ្មី

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលហោះរំលងទឹកដីជប៉ុន ពីសំណាក់កូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចចរចាជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ដើម្បីដោះស្រាយវិបត្តិនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។…

ម្ដាយ ឆន សុវណ្ណរាជ ពាក់ឈុតមាសទាំងតម្លឹងទៅវត្ត!

នៅលើបណ្ដាញហ្វេសប៊ុកដែលបានបង្ហោះកាលពីរសៀលថ្ងៃទី១៥ កញ្ញា លោកឆន សុវណ្ណរាជ បានសម្រេចចិត្តទិញបន្ដោងខ្សែកពេជ្រជូនម្ដាយរបស់លោក ដោយលោកបានប្រើពាក្យថាធ្វើបុណ្យទាន់ខែភ្លឺ ដែលមានន័យថាក្រៅពីជូនលុយកាក់អោយម្ដាយរបស់លោកបានធ្វើបុណ្យទានហើយ លោកក៏បានទិញគ្រឿងអលង្កាមានតម្លៃជូនដល់ម្ដាយផងដែរ ដើម្បីអោយម្ដាយរបស់លោកសប្បាយចិត្តក្នុងឱកាសបុណ្យភ្ជុំ។ ក្នុងនោះលោកក៏បានបញ្ជាក់ថា បងប្អូនទាំង៨របស់លោកសុទ្ធតែបានទិញជូនម្ដាយនូវគ្រឿងមាសម្នាក់មួយឈុតៗផងដែរ ទើបគេឃើញម្ដាយរបស់លោកពាក់គ្រឿងមាសឡើងជ្រែកខ្លួនរួមមានកងដៃ ខ្សែកច្រើនជាន់ និងចិញ្ចៀនមាសត្រួតតាមម្រាមដៃ ដែលនាំអោយមានការបញ្ចេញមតិថានោះជាការធ្វើអោយម្ដាយរបស់លោកមិនមានសុវត្ថិភាព។ អ្នកគាំទ្រភាគច្រើនសុទ្ធតែបានសរសើរថាលោកឆន សុវណ្ណរាជ គឺជាកូនកត្តញូ ហើយក៏សរសើរពីភ័ព្វសំណាងរបស់ម្ដាយលោកផងដែរ ដែលមានកូនទាំង៨…

ការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ នឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែកញ្ញា

អគ្គនាយកដ្ឋានពន្ធដារ បានរម្លឹកជាថ្មី ចំពោះការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ ២០១៧ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ សូមរម្លឹកជាថ្មីដល់ ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធលើអចលនទ្រព្យនេះ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ដើម្បីចៀសវាងនូវការកកស្ទះ ប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់។ យ៉ាងណាមិញ ម្ចាស់អចលនទ្រព្យទាំងឡាយ ដែលមិនមកប្រកាសបង់ពន្ធ ក្នុងអំឡុងពេល…

ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ ១, ២, ៣, ៤ និងលេខ៥

លោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី ៣ មានប្រវែង ៥២គីឡូម៉ែត្រ នឹងតភ្ជាប់ផ្លូវជាតិសំខាន់ៗ រវាងផ្លូវជាតិលេខ ៥ លេខ ៤ លេខ ៣ លេខ ២ និងលេខ…

ស្រីស្អាតម្នាក់ឈប់រថយន្តបម្រុងទិញសម្ភារៈទុកសម្រាប់ភ្ជុំបិណ្ឌ ត្រូវចោរឆក់កាបូបបានសម្រេច

ភ្នំពេញៈ នារីដ៏ស្រស់ស្អាតម្នាក់ ត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកឆក់កាបូបស្ពាយបានសម្រេច ខណដែលកំពុងចតរថយន្តបើកទ្វារបម្រុងចូលហាងលក់ចាបហ៊ួយទិញសម្ភារៈ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ២៥៧ ខាងក្រោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ បើយោងតាមសម្តីនារីរងគ្រោះខាងលើបានអោយដឹងថា មុនពេលកើតហេតុ រូបនាងបានជិះរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q-7618 បើកបរតែម្នាក់ឯងពីកើតទៅលិចគោលបំណងមកទិញសម្ភារៈ…

គួរឲ្យអាណិតណាស់! ស្រ្តីម្នាក់ពរពោះ៥ខែ ត្រូវប្តីរត់ចោល ខំប្រឹងធ្វើការរហូត ឈឺពោះឆ្លងទន្លេ

ភ្នំពេញៈ ស្រ្តីកម្សត់ទុរគតម្នាក់ ក្រោយពីប្តីហេងស៊យ រត់ចោលតាំងពីនាងពពោះចំនួន៥ខែមកម្លេះ ធ្វើឲ្យនាងជាភរិយារស់នៅគ្មានទីពឹង រស់នៅដោយលំបាកវេទនាជាមួយនឹងការងារ លើកលីសែងគ្រប់រស់ជាតិរហូតដល់ថ្ងៃគ្រប់ខែឈឺពោះ បែកទឹកភ្លោះ ឆ្លងទន្លេដោយគ្មានប្រាក់សុំបីតែមួយរយមួយរៀល សម្រាប់ត្រៀមទុកពេលឆ្លងទន្លេ ពិតជាសំណាងណាស់ពេលដែលកំពុងឈឺពោះឆ្លងទន្លេនោះ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយហៅឡានពេទ្យសង្រ្គោះបន្ទាន់របស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦នឹង១០នាទីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង…

បែកធ្លាយស្មាតហ្វូន Huawei ស៊េរីថ្មី បំពាក់កាមេរ៉ា ៤ គ្រាប់ តែមិនមែនជា Mate 10

ក្រោយពីបែកធ្លាយពាក្យចចាមអារ៉ាម និងរូបភាពជាច្រើនរបស់ស្មាតហ្វូន Huawei Mate 10 ឥលូវនេះលេចចេញនូវព័ត៌មានថ្មី​ថា Huawei មានស្មាតហ្វូនស៊េរីថ្មីមួយទៀត ដែលនឹងបំពាក់នូវកាមេរ៉ារហូតដល់ទៅបួនគ្រាប់។ យោងតាមព័ត៌មានបែកធ្លាយលើប្រពន្ធ័អ៊ីនធឺណែត បង្ហាញថា ក្រុមហ៊ុន Huawei បានបំពាក់កាមេរ៉ាបួនគ្រាប់ (មុខ២ និងក្រោយ២) លើស្មាតហ្វូនស៊េរីថ្មី គឺ Huawei nova…

អាណិតណាស់! ក្មេងស្រីម្នាក់ ហក់ចុះពីលើរម៉កត្រូវរថយន្តប៉ះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម!

កំពង់ឆ្នាំងៈ លោក ហង ប៊ុន ថា អធិការរងស្រុកសាមគ្គីមានជ័យ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីក្មេងស្រីម្នាក់ ហក់ចុះពីលើរម៉ក ទៅប៉ះជាមួយរថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង១៥នាទី ថ្ងៃទី១៥ ខែកញ្ញា…