អ្នកស្វាយរៀង ជិតដល់ថ្ងៃដាច់ភ្លើងហើយ!

ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច អគ្គិសនីស្វាយរៀងនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅចាប់ពីចំណុច ៖

មានវីដេអូ៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទប់ពីទទួលបានការរាយការណ៍ពីម្ចាស់ដែក!

ភ្នំពេញៈ​ ជនសង្ស័យ​៣នាក់​ ត្រូវ​បានសមត្ថកិច្ច​ខណ្ឌ​ដង្កោ​ ដេញ​ចាប់​ឃាត់ខ្លួន​បាន​យកទៅសាកសួរ​ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​នោះ​ បានធ្វើ​សកម្ម​ភាព​ ឆបោក​យក​ដែក​អស់ជាច្រើនតោន​ ។ ​ហេតុការណ៍​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​នោះ​បាន​ នៅវេលា​ម៉ោង​ ៥និង៣០នាទី​ល្ងាច​ ថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ជិត​និង​ក្រុមហ៊ុន​ ម៉ាសើដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រការ​ សង្កាត់​ចាក់​អង្រែក្រោម​…

មានវីដេអូ៖ តុលាការកាត់ទោស ថៅកែក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន រឿងបោកប្រាក់លុយអតិថិជនជិត ៣០ម៉ឺនដុល្លារ

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ លោក លាង សំណាត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូង បានបើកសវនាការកាត់ទោស ជនជាបចោទ ឈ្មោះ រស់ សុភីរ័ត្ន ថៅកែក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិ ទេសចរណ៍ និងទួរស៍។ លោក ស្រី…

អញ្ចឹងតើ ទើបអ្នកជំនាញជំរុញឲ្យស្ត្រីមានផ្ទៃពោះទទួលទានអូមេហ្គា៣ !

អូមេហ្គា៣ ត្រូវបានគេស្គាល់ថា ជាសារធាតុចិញ្ចឹមដ៏ចាំបាច់បំផុតសម្រាប់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ តាមការសិក្សាថ្មីមួយពីប្រទេស ញ៉ូហ្សេឡែន បានបង្ហាញថា ស្ត្រីពពោះទាំងឡាយមិនបានទទួលអាស៊ីតខ្លាញ់អូមេហ្គា៣ ពីរបបអាហារពួកគេគ្រប់គ្រាន់ឡើយ។ នេះជាលើកដំបូងហើយ ដែលក្រុមអ្នកជំនាញនៅប្រទេស ញ៉ូហ្សេឡែន បានណែនាំឲ្យស្ត្រីមានផ្ទៃពោះទទួលទានអាស៊ីតខ្លាញ់អូមេហ្គា៣ ចំនួន ១១៥មីលីក្រាមក្នុងមួយថ្ងៃ។ បើទោះបីជាអង្គការអន្តរជាតិ មួយចំនួនបានណែនាំឲ្យ ស្ត្រីមានផ្ទៃពោះទទួលទានអាស៊ីតខ្លាញ់អូមេហ្គា៣ យ៉ាងតិចបំផុត ២០០មីលីក្រាមក្នុងមួយថ្ងៃក៏ដោយ។…

AC Milan រកបាន៣ពិន្ទុចុងម៉ោងពីក្រុម Rijeka

ក្រុមយក្សអ៊ីតាលី AC Milan បានយកឈ្នះយ៉ាងត្រដាបត្រដួសក្នុងដីខ្លួនឯង ជាមួយក្រុម Rijeka នាក្របខ័ណ្ឌ UEFA Europa League យប់មិញនេះ។ ជាក់ស្តែងណាស់ AC Milan រកបាន ៣ពិន្ទុយ៉ាងលំបាក ដោយការស៊ុតចុងម៉ោង យកឈ្នះ ៣-២ លើក្រុម…

អាមេរិក នឹងបញ្ជូននាវាមុជទឹកមានសមត្ថភាពបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកបន្ថែមទៀត ទៅកាន់ឧបទ្វីបកូរ៉េ

អាមេរិកៈ ខណៈដែលភាពតានតឹង នៅឧបទ្វីបកូរ៉េកាន់តែខ្លាំងទ្បើង អាមេរិក ត្រូវបានគេជឿថា នឹងមានផែនការបង្កើនចំនួនទ្រព្យសម្បត្តិយោធា ជាយុទ្ធសាស្ត្ររបស់ខ្លួន នៅលើទឹកដីកូរ៉េខាងត្បូង ដែលជាតំបន់យោធានៃប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ កាលពីថ្ងៃពុធ ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បានប្រាប់សមាជិកសភាក្នុងប្រទេសថា អាមេរិកបានសន្យាថា នឹងបង្កើនការដាក់ពង្រាយប្រព័ន្ធអាវុធ ដែលជាយុទ្ធសាស្រ្តរបស់ខ្លួន…

Arsenal បំបាក់់​ BATE Borisov ៤-២

ក្រុមកាភ្លើងធំ Arsenal បានទៅបំបាក់ក្រុមម្ចាស់ផ្ទះ BATE Borisov ក្នុងលទ្ធផល ៤-២​ ក្នុងជំនួប UEFA Europa League សប្តាហ៍ទី២​ នាយប់មិញនេះ បន្តទៀត។ Arsenal រកបាន៣ពិន្ទុបន្តទៀត យ៉ាងអស្ចារ្យ ក្នុងការយក​ឈ្នះលើក្រុម BATE Borisov…

Everton ភ្លាត់ស្មើក្រុម Apollon Limassol

ក្រុមជើងខ្លាំងអង់គ្លេស Everton បានបើកកីឡារដ្ឋាន របស់ខ្លួនទទួលក្រុម Apollon Limassol ក្នុងជំនួប UEFA Europa League តែមិនទទួលបានលទ្ធផល​ល្អប្រសើរឡើយ ដោយលេងបានត្រឹមស្មើ​ ២-២​ ជាមួយ​ក្រុម​ភ្ញៀវប៉ុណ្ណោះ។ នេះគឺជាសំណាងមិនល្អឡើយ សម្រាប់ក្រុម Everton ក្នុងការបើកទ្វារទទួល ក្រុម Apollon…

លឿនខ្លាំងពេក! ព្រុសបោលទៅបុកម៉ូតូ២គ្រឿង ប៉ើងដូចកណ្តូប មនុស្ស៤នាក់របួសធ្ងន់និងស្រាល

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AP-0454 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បានជ្រុលចង្កូតទៅបុករះម៉ូតូចំនួន២គ្រឿង រួមមាន ម៉ូតូម៉ាកស៊ុយសាគីនិច ពាក់ស្លាកលេខ ភ្នំពេញ 1BX-8770 និងមួយគ្រឿងទៀតម៉ាកស៊ុយសាគីលែត ពាក់ស្លាកលេខ ភ្នំពេញ 1GK-5317 ពេញទំហឹង…

មាស អាលីស សម្រេចចិត្តប្ដូររបត់

នៅទីបំផុតតារាចម្រៀងដែលត្រូវគេស្គាល់ថានិយមច្រៀងរាំតែប្រភេទបទបែបស្រគត់ស្រគំ និងបទជាមរតដើមក្នុងជំនាន់សង្គមរាស្រ្តនិយម បានប្ដូររបត់ថ្មីហើយ បន្ទាប់ពីនាងបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា នៅសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី២៧ កញ្ញា ស្រាប់តែបកស្រាយបទយុវវ័យយ៉ាងរំពើនដោយពេលនាងច្រៀង គឺមានតែហ្វេនរបស់ម្ចាស់ដើមស្រែកច្រៀងជាមួយនោះផង។ អ្នកធ្លាប់តែឮនាងច្រៀងបទពីដើម ដល់ពេលមកឮនាងស្រែកច្រៀងបទសម័យក្រោមចំណងជើងថា «សាក់សូហ្វូនបាត់ស្នេហ៍» របស់តារាចម្រៀង ឱក សុគន្ធកញ្ញា សុទ្ធតែលាន់មាត់ថាតារាស្រីនេះច្រៀងបទសម័យពីរោះ ចុះហេតុអ្វីនាងមិនឡើងបង្អួតសំឡេងតាំងពីយូរ។ អ្នកនាងមាស អាលីស បានអះអាងថា ទឹកដមសំឡេងរបស់នាងមិនមែនបកស្រាយបទសម័យមិនបានកើតនោះទេ…