ទីតាំងកែច្នៃរថយន្តកាត់ត គ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅក្រុងតាខ្មៅ​​ ត្រូវសមត្ថកិច្ចចុះបង្ក្រាប

កណ្ដាលៈ កាលពីវេលាម៉ោង ៨និង៣០នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល លោកអធិការនគរបាលក្រុងតាខ្មៅ ប៉ុស្ថិ៍គរបាលរដ្ឋបាលដើមមៀន និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួលនីតិវិធីដោយលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានចុះមកដល់ទីតាំង កែច្នៃរថយន្ត(កាត់ត) គ្មានច្បាប់អនុញ្ញាត នៅចំណុចដីឡូតិចំការស្វាយ ផ្លូវលំ​ភូមិ…

គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បង្កឲ្យមានមនុស្សស្លាប់យ៉ាងច្រើន នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីៈ ក្រុមមន្ត្រីបាននិយាយថា រលកស៊ូណាមីមួយ បានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ បន្ទាប់ពីវាបានវាយប្រហារក្នុងទីក្រុងតូចមួយ នៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ក្រោយមានការរញ្ជួយដីដ៏ធំមួយ បានបង្កឲ្យបាក់រលំអគារ និងកាត់ផ្ដាច់ចន្តរអគ្គិសនី ខណៈចំនួនពិតប្រាកដនៃជនរងគ្រោះ គេនៅមិនទាន់ដឹងច្បាស់ទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា…

​​ព្រឹត្តិការណ៍តែងប្រែតពីតារាសិល្បៈ ប្រកាសធ្វើឡើងជាថ្មី

កាលពីឆ្នាំកន្លងទៅ ព្រឹត្តិការណ៍ដែលតម្រូវអោយតារាសិល្បៈតែងតួជាប្រែត ក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ធ្លាប់បានធ្វើឡើងម្ដងហើយ នៅផ្សារជេតកុងតឺណឺកោះពេជ្រ ដើម្បីរំលេចពពួកប្រែតក្នុងជំនឿខ្មែរអោយមានការចាប់អារម្មណ៍។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសធ្វើឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី៣ ខែតុលានេះ ដោយគម្រោងធ្វើឡើងលើកនេះ ក្រៅពីធំដុំជាងមុន ក៏មានការដាក់បញ្ចូលនូវការផ្សព្វផ្សាយពីជំនឿ និងទំនៀមទម្លាប់របស់ខ្មែរច្រើនទម្រង់ ទៅកាន់ស្រទាប់មហាជនផងដែរ។ តំណាងអ្នករៀបចំកម្មវិធីបានអះអាងថា ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំ និងដើម្បីបង្ហាញអោយសាធារណៈជនយល់ដឹងកាន់តែច្បាស់ពីជំនឿសាសនាក្នុងរដូវកាលភ្ជុំ នៅថ្ងៃទី៣ ខែតុលានេះ ក្រុមជំនាញខាងផលិតកម្មវិធីកម្សាន្តរបស់ក្រុមហ៊ុន ស៊ីអិលអាយភីអេស…

ឃីម ហ្សានីត ២ឆ្នាំទើបបានមួយរោង

ក្រោយពីបានប្រលងជាប់ក្នុងក្របខណ្ឌប៉ូលីសប្រចាំនៅក្រសួងមហាផ្ទៃ តារាសម្ដែង និងជាតារាម៉ូដែលរាងខ្ពស់ស្រឡះ លោក ឃីម ហ្សានីត បានវិលត្រលប់មកកាន់ការងារសិល្បៈជាថ្មីវិញហើយ ដោយគេឃើញលោកលេចមុខគួរសមក្នុងសកម្មភាពថតស្ពត និងថតម៉ូដសំលៀកបំពាក់ផ្សេងៗ។ យ៉ាងណាមិញ សម្រាប់ការងារថតផ្សាយនូវឈុតសម្អាងការ លោកអះអាងថាខកខានមួយខ្យល់ធំ ដោយរយៈពេល២ឆ្នាំមកហើយ គឺទើបតែបានមួយរោងប៉ុណ្ណោះ តាមរយៈការថតផ្សាយអោយ សម្អាងការ ហ្សាណា ដែលលោកបានថតកាលពីថ្ងៃទី២៨ កញ្ញា។ លោក…

ផ្ទះឈើមួយខ្នង ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

បន្ទាយមានជ័យៈ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើមួយខ្នងអស់ទាំងស្រុង កាលពីវេលាម៉ោង១២និង១០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ នៅចំណុចភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោក​ ស៊ិន​ រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ផ្ទះដែលរងការឆេះមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ​ មួន ចាយ…

តុលាការកាត់ទោស អតីតមន្ត្រីក្រសួងគមនាគមន៍ម្នាក់ រឿងស៊ីឈ្នួលធ្វើស្លាកលេខរថយន្តក្លែងក្លាយឲ្យជនជាតិចិន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក កី ម៉ាណេរ៉ា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បានបើកសវនាការ កាត់ទោស បុរសវ័យ ៧០ឆ្នាំម្នាក់ ជាមន្ត្រីក្រសួងគមនាគមន៍ ផ្នែករោងជាង ចូលនិវត្តន៍…

Update៖ អគ្គិភ័យឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

កំពង់ចាមៈ មានករណីអគ្គិភ័យមួយបានឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅព្រះវិហារ នៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្រោយពីទទួលព័ត៌មានភ្លាម លោកវសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំ បញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រង៉ែដោយផ្ទាល់…

ម្ចាស់ផ្ទះរវល់ទៅបុណ្យនៅភ្នំពេញ ត្រឡប់មកវិញចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិអស់!

បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលម្ចាស់ផ្ទះមិននៅ រវល់ទៅបុណ្យនៅភ្នំពេញ ស្រាប់តែផ្ទះត្រូវជនសង្ស័យធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលលួចទ្រព្យសម្បត្តិ។ ករណីនេះកើតឡើងនៅម៉ោង៩និង៥០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច​ភូមិ​ច្រាប​វាល​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ​ លឹ​ម​ ​ម៉េ​ង​គារ​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​។ ពេលនេះសមត្ថកិច្ចកំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដើម្បីឃាត់ខ្លួនមកទទួលទោសតាមផ្លូវច្បាប់៕

ចំក្រយ៉ៅប្តីស៊យ! ស្ត្រីម្នាក់យកប្តីទី៣ ប៉ះចំប្តីខាងវាយដំរាល់ថ្ងៃរហូតស្លាប់នៅលើផ្ទះ ត្រូវប៉ូលិសឃាត់ខ្លួនបាន

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ជាប្តីទី៣របស់ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីបានធ្វើសកម្មភាពប្រើហិង្សាវាយប្រពន្ធរហូតស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សពជនរងគ្រោះមានឈ្មោះ ឃ្លក ថាញ់ អាយុ៤៣ឆ្នាំ…

ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ មេឃភ្លៀងឡើងបិទបង្អួច ប៉ះចំខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម!

កំពង់ធំៈ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែចរន្តអគ្គិសនីឆក់ កាលពីវេលាម៉ោង២និង២០នាទីរសៀល ក្នុងភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហូ លីហួ ភេទស្រី អាយុ១៥ឆ្នាំ។ ចំណែកមូលហេតុ កើតឡើងខណៈដែលមេឃកំពុងភ្លៀង ជនរងគ្រោះបានឡើងទៅលើផ្ទះដើម្បីបិទបង្អួច ហើយបានប៉ះខ្សែភ្លើងឆក់ស្លាប់តែម្ដង។​ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យពិនិត្យលើសពនិងធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕