​ម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តវីហ្គូបើកលឿនបុក ស្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ​៦!

​​កំពង់ធំៈ ថ្ងៃសុក្រ ០៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ​ឆ្លងកាត់ផ្លូវ បណ្តាលឲស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ​៦ ភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ រថយន្តម៉ាកToyota…

First News៖ ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ(ហៅវត្តថ្មី) ខេត្តកំពង់ចាម

កំពង់ចាមៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះព្រះវិហារក្នុងវត្តស្រង៉ែ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១១នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវត្តស្រង៉ែ ភូមិស្រង៉ែ ឃុំស្រង៉ែ​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។ ពេលនេះ រថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍ដោយមានការបញ្ជារផ្ទាល់ពីលោកអធិការស្រុកផ្ទាល់។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

ឆ្លងចរន្តអគ្គិសនី​ ឆេះសាលាឃុំសូរគង​១ខ្នង ផ្អើលរត់ជាន់គ្នា!

​កំពង់ចាមៈ ​ នៅវេលាម៉ោង២រសៀល ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០១៨ ​មានករណីអគ្គិភ័យមួយកើតឡើងបានឆេះសាលាឃុំសូរគង​១ខ្នង បណ្តាលខូចខាតទាំងស្រុង និងឆេះបញ្ជីគ្រួសារក៣ របស់ប៉ុស្តិ៍សូរគងទាំងអស់ដែលយកឲ្យលោកស្រីមេឃុំចុះហត្ថលេខា​ នៅភូមិកោះង៉ោទី២ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម​។ មូលហេតុ ឆ្លងចរន្តអគ្គិសនី​។ ក្នុងករណីនេះ អធិការដ្ឋាននគរបាលស្រុកកងមាស បានចេញរថយន្ដពន្លត់អគ្គិភ័យ១គ្រឿង ទៅជួ​យពន្លត់បានទាន់ពេលវេលា…

រថយន្តស៊ាំយ៉ុង ពន្លះជាមួយរថយន្តម៉ាក Mitshubisi pajero 2018 លាន់ដូចរន្ទះ បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាលលើផ្លូវជាតិលេខ៦អា

កំពង់ចាមៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក ស៊ាំយ៉ុងមួយគ្រឿង បានបុកជាមួយរថយន្តស៊េរីទំនើបម៉ាកMitshubisi pajero 2018 ពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់និងស្រាល។ ចំណែករថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ តាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ…

អ្នកព្រះសីហនុ! ថ្ងៃទី៣០ខែកញ្ញាខាងមុខ នឹងដាច់ភ្លើងហើយ​នៅតាមតំបន់មួយចំនួន!

អ្នកព្រះសីហនុ! ថ្ងៃទី៣០ខែកញ្ញាខាងមុខ នឹងដាច់ភ្លើងហើយ នៅតាមតំបន់មួយចំនួន៖

ចោរស្ទើរភ្លើង បែកគំនិតលួចកំព្យូទ័រគេបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញៈ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៩៥ជ ផ្លូវបេតុង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីជនសង្ស័យបានធ្វើសកម្មភាពលួចកំព្យូទ័ររបស់ប្រជាពលរដ្ឋបានសម្រេច។ ក្រោយពីទទួលបណ្តឹងជនរងគ្រោះរួចមក លោកអនុសេនីយ៍ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវបានដឹកនាំកងកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្ទះជួល…

​បង្រ្កាប២ករណី លួចនិងក្មេងទំនើង ឃាត់ខ្លួនបាន៧នាក់ នៅរតនគិរី!

រនតគិរីៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍យក្ខឡោម បានសហការជាមួយកម្លាំងប្រជាការពារនិងកម្លាំងប៉ុស្តិ៍សង្កាត់បឹងកន្សែង បានបង្រ្កាប២ករណី៖ ករណីទី១៖ លួចដូយរថយន្ត នៅចំណុចដីឡូត៍មួយកន្លែង នៅភូមិឡាប៉ូ សង្កាត់យក្សឡោម ឃាត់ខ្លួ​នជន​សង្ស័យ២នាក់ ទី១​ឈ្មោះ វ៉ាង ដារ៉ាវិសារ(ហៅឃ្មុំ) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ…

ក្រុមបងធំ ជនជាតិចិន២ក្រុម ផ្ទុះសង្គ្រាមដាក់គ្នាក្នុងក្រុងព្រះសីហនុទាំងកណ្តាលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានជនជាតិចិនចំនួន២ក្រុម បានផ្ទុះហិង្សាដាក់គ្នាប្រាប់ដោយ ពូថៅ បំបងដែក កាំបិត ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ពេលវេលា។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនជាតិចិនដែលឃាត់ខ្លួនខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនចាត់ការតាមច្បាប់បន្តទៀត៕

រថយន្ត ម៉ូតូ និងរ៉ឺម៉ក បុកបន្តបន្ទាប់គ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែង!

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត ម៉ូតូ និងម៉ូតូរ៉ឺម៉ក បុកបន្តគ្នាបណ្តាលបុរសម្នាក់ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៩២-៩៣ ក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកស៊ាំយ៉ុង…

រថយន្តក្រុមហ៊ុន Camel Cementបត់មិនប្រយ័ត្ន ត្រូវរថយន្តនីសាន់បុក បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ២!

​តាកែវៈ កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត បើកបរក្នុងទិសបញ្រ្ចាសគ្នា នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ក្នុងភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ រថយន្តម៉ាកហ្វុយហ្សូ ក្រុមហ៊ុន Camel Cement ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3E-0671…