ទុលវ៉ាលីចោល ដោយសារគេគិតថ្លៃឥវ៉ាន់លើស ៨០ដុល្លារ នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ផ្អើលសមត្ថកិច្ច
សៀមរាបៈ បុរសជនជាតិចិនម្នាក់ បានបោះវ៉ាលីរបស់ខ្លួនមួយចោល នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ដោយសារតែគេគិតថ្លៃឥវ៉ាន់លើសចំនួន ៨០ដុល្លារ ដែលធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច និងមន្ដ្រីស៊ីម៉ាក់ ចុះទៅពិនិត្យមើលភ្លាមៗ ដោយមុនដំបូងមានការសង្ស័យ ខ្លាចដាក់បង្កៃគ្រាប់បែក។ យោងតាមការចុះពិនិត្យជាក់ស្ដែងរបស់មន្ដ្រីនគរបាលជំនាញ និងមន្ដ្រីស៊ីម៉ាក់នោះ លទ្ធផលបង្ហាញថា នៅក្នុងវ៉ាលីនោះ មានតែសម្លៀកបំពាក់ និងកាហ្វេតែប៉ុណ្ណោះ មិនមែនជាម្សៅ ដែលបង្កឲ្យមានជាតិផ្ទុះនោះឡើយ។…