Update៖(ព័ត៌មានលម្អិត) នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញស្រវឹងស្រាជិះរថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានរថយន្ត ហាយឡែនឌ័រ បើកបរដោយមន្រ្តីសក្តិ៤ កន្លះម្នាក់ ពាក់ស្លាកលេខនគរបាល បើកបោះពួយយ៉ាងលឿនបុករះម៉ូតូពីរគ្រឿង និងបង្គោលស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ស្ថិតនៅចំណុចស្តុបច្រកចូលវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនបង្កជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកសក្តិ៤កន្លះ មុខងារជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្តហាយទ្បែនឌ័រមួយគ្រឿង…

ពិតជាខ្លាំងមែន!! យករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ ០៥-៣០៦៤២ ដឹកសុទ្ធតែឈើ

កោះកុងៈ កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កងកម្លាំងអន្តាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ល្បាតពេលយប់ក្នុងភូមិសាស្ត្រទីរួមខេត្ត បានប្រទះឃើញរថយន្តសង្ស័យ ១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៥-៣០៦៤២ ក៏បានតាមស្កាត់ធ្វើការត្រួតពិនិត្យ តែរថយន្តនោះ បើករត់គេចរហូតបែកកង់ក្រោយទើបឈប់ នៅចំណុចផ្លូវបំបែកបាងកាយ៉ាក ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ…

ករណីឃាតកម្មផ្អើលមនុស្សចំនួន៩នាក់រត់បាតជើងសព្រាតទាំងចាស់ទាំងក្មេង នៅខេត្តតាកែវ

តាកែវៈ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលទាំងយប់ ដោយជនសង្ស័យម្នាក់យកកាំភ្លើងAK47 ចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះជាច្រើនគ្រាប់ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ជនសង្ស័យមានឈ្មោះ សែម រ៉ាបូរ ហៅឆក ភេទប្រុស អាយុ ២៨ឆ្នាំ…

Update៖ សងសំណង ៩០០ ដុល្លារ ព្រូឡើងបញ្ឆេះរថយន្តដឹកដីខ្សាច់ ថយក្រោយកិនម៉ូតូផ្ទប់ផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ ព្រូឡើងបញ្ឆេះរថយន្តដឹកដីខ្សាច់ម៉ាកទីតាន់ ថយក្រោយទៅកិនម៉ូតូ១ គ្រឿងដែលចតចោល បណ្ដាលឲ្យផ្ទប់ទៅនឹងផ្ទះប្រជាពលរដ្ឋ រងកាខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ៣០១៩ ស្ថិតតាមបណ្តោយផ្លូវរថភ្លើងផ្ទះ គ្មានលេខក្រុម១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ រថយន្តបង្កម៉ាកទីតាន់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ…

Update៖ (ព័ត៌មានលម្អិត) ជនសង្ស័យដែលលួចយកIpadក្នុងហាងនោះ ជាអនុសេនីយ៍ឯក នាយកដ្ឋានព្រំដែនទឹក

ភ្នំពេញៈ ក្រោយពីទទួលបានព័ត៌មានពីបណ្តាញសង្គមហ្វេសប៊ុកស្តីពីការលួចយក Ipad មន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរ។ ជនសង្ស័យនោះ ឈ្មោះ ហេង ហាប់ អនុសេនីយ៍ឯក នាយកដ្ឋានព្រំដែនទឹក អាយុ ២៥ឆ្នាំ៕

ករណីឃាតកម្មរំលោភសម្លាប់ ដ៏ឃោរឃៅបំផុត ខាងសមត្ថកិច្ច កំពុងដុតដៃដុតយ៉ាងខ្លាំង តាមចាប់ជនល្មើស

ព្រះសីហនុៈ ក្រុមការងាររបស់ CPU ក្នុងកិច្ចសហប្រតិបត្តិការណ៍ ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ បន្តការស៊ើបអង្កេត និងប្រមូលភស្តុតាងទាក់ទងនឹងករណីឃាតកម្មរបស់ក្មេងប្រុសអាយុ ២ឆ្នាំ និងបទល្មើសរំលោភ និងសម្លាប់ក្មេងស្រីអាយុ ១០ឆ្នាំ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ ក្រុមស៊ើបអង្កេត និងក្រុមកោសល្យវិច្ច័យ CPU បន្តប្រតិបត្តការណ៍នៅកន្លែងកើតហេតុ…

សិស្សសាលាបឋមសិក្សាវិហារសួគ៌អាយុ ៩ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ ចាប់រំលោភ…

កណ្ដាលៈ កាលពីវេលាម៉ោង ១និង០០ នាទីរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈលើអនិតិជនក្រោមអាយុ១៥ឆ្នាំ ត្រង់ចំណុចទីបញ្ចុះសព ក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ផ.ច.ប.ម ភេទ ស្រី អាយុ ០៩ ឆ្នាំ…

លស់ព្រលឹងអស់! ប្រទះឃើញបុរសម្នាក់ ចង.កសម្លាប់ខ្លួន

បាត់ដំបងៈ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១០ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង មានករណីប្រទះឃើញមនុស្ស ចង.កសម្លាប់ខ្លួន នៅលើដើមស្នាយ។ ជនរងគ្រោះឈ្មោះ ប៉ុក សាប៉ិច ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។ ក្រោយទទួលបានដំណឹងភ្លាម…

ស៊ែរចែករំលែកផងបងប្អូន!! ករណីបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល ចូលលួចអាយផេតក្នុងហាងមួយកន្លែង បង្កឲ្យផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក

ភ្នំពេញៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ កំពុងមានភ្ញាក់ផ្អើលលើបណ្តាញសង្គម ដោយអ្នកលេងហ្វេសបុកកំពុងនាំគ្នាស៊ែរតៗគ្នា នូវវីដេអូមួយ ត្រូវបានគេបង្ហោះជាសាធារណៈ ក្នុងសកម្មភាពបុរសម្នាក់ ស្លៀកពាក់ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល ចូលក្នុងហាងមួយកន្លែងហើយគាត់ដើរនិយាយទូរស័ព្ទចុះឡើងៗ ក៏ទាញយកអាយផេតមួយគ្រឿង នៅលើតុកាន់ដើរចេញទៅក្រៅយ៉ាងប្រញាប់ភ្លាមៗ។ ក្រោយពីបានមើលវីដេអូនោះ រួចក៏ធ្វើឲ្យម្នាក់ៗហួសចិត្តនូវទង្វើរបស់មន្ត្រីប៉ូលិសម្នាក់នោះ ដោយកំពុងសង្ស័យថា គាត់បន្លំយកអាយផេតមួយគ្រឿងនោះហើយ។ អ្នកស៊ែរខ្លះបានធ្វើការរិះគន់​ និងខមិនរិះគន់ជាច្រើន ទៅលើបុរសជាមន្ត្រីប៉ូលិសម្នាក់នោះនាំគ្នានិយាយថា…

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ចូលលួចទូរស័ព្ទដៃក្នុងផ្ទះសំណាក់ ហេង ហេង

ប៉ៃលិនៈ កាលពីវេលាម៉ោង ១២និង៥០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន កម្លាំងផ្នែកព្រហ្មទណ្ឌ ដែលដឹកនាំដោយលោក ជ ម៉ាញ អធិការរងទទួលបន្ទុក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនដៃដល់ម្នាក់។ ជនសង្ស័យឈ្មោះ សួន ខាង ហៅយួន…