អាជ្ញាធរជាតិអប្សរា បូមទឹកបំពេញស្រះប្រាសាទអង្គរវត្ត ដើម្បីបង្កើនភាពទាក់ទាញ
សៀមរាបៈ យោងតាមផេកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដោយសាររដូវវស្សាឆ្នាំនេះ មានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីងទឹក។ ដើម្បីបង្កើនសម្រស់ និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបូមបញ្ចូលទឹក ក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹក ក្នុងស្រះខាងត្បូងអង្គរ ចាប់ពីថ្ងៃទី២៧ ខែធ្នូមក។ ការងារនេះ…