រថយន្តហ្វតកៀរតាកស៊ី ខូចខាតទាំងសងខាង ទារសំណង ៥០០ដុល្លារ តែចរចាមិនត្រូវ ជជែកបែកផ្សែង

ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង ៥០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ្វតកៀរតាក់ស៊ី បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ទារថ្លៃជួសជុល៥០០ដុល្លារ តែមិនសម្រេច ជជែកគ្នាបែកផ្សែង ព្រោះយកត្រូវរាងខ្លួន។ រថយន្តទី១ម៉ាកព្រូស ពណ៌ស…

ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ៧ និង ៣៥នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀន ត្រង់ចំណុច​ជិត​ស្ពាន​អូរ​តា​ប្រា​ង​ ស្ថិត​ក្នុងភូមិ​ខ្លុង​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុង​/​ខេត្ត​ប៉ៃលិន​។​ ជនសង្ស័យចំនួន២នាក់រួមមាន៖ ១/ឈ្មោះ ឈុ​ន​…

អតីតប្រធានធនាគារប្រាសាក់ប្រចាំស្រុកអង្គស្នួលម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនតាមដីកាបង្គាប់ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល

កណ្ដាលៈ នៅវេលាម៉ោង ៨និង១០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ កម្លាំងជំនាញនគរបាលផ្នែកយុត្តិធម៌ស្រុក បានសហការជាមួយប៉ុស្តិ៍នគរបាលដំណាក់អំពិល ស្រាវជ្រាវបង្រ្កាបចាប់ ខ្លួនតាមដីកា បានម្នាក់ ឈ្មោះ ឡុច ចំរើន ភេទប្រុស…

ក្មេងប្រុសអាយុ ១៦ឆ្នាំ ជិះម៉ូតូបុកកង់យុវតីអាយុ១៩ ឆ្នាំ បណ្ដាលឲ្យរបួសមនុស្ស ៤នាក់ នៅផ្លូវជាតិលេខ៦

កំពង់ចាមៈ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៧៥-៧៦ ភូមិប៉ាណាឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងកង់។ ម៉ូតូម៉ាក SUZUKI Lets ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម…

​លោកតាវ័យចំណាស់ ៧០ឆ្នាំម្នាក់ របួសធ្ងន់ ដោយបើកម៉ូតូបុកចំផាលត្រាក់ទ័រ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា លោកតាវ័យចំណាស់អាយុ៧០ម្នាក់ បានរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ ក្នុងឃុំទានកាំ មុខដីស្រែរបស់ឈ្មោះគឺ ឈួរ ស្ថិតក្នុងភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ…

លោកអ៊ំវ័យចំណាស់ម្នាក់ មិនដឹងផ្ទះនៅទីណាទេ ស្រាប់តែមកដេកឈឺញាក់ នៅលើបង់សាធារណៈ ជិតរង្វង់មូលព្រះរាជដំណាក់

សៀម​រាបៈ (ព័ត៌មានបឋម) កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានករណីមនុស្សចាស់ជរាម្នាក់ ពុំមានសាច់ញាតិ មិនដឹងផ្ទះនៅទីណាទេ ស្រាប់តែមកដេកឈឺញាក់ នៅលើបង់សាធារណៈ ជិតរង្វង់មូលព្រះរាជដំណាក់។ ក្រោយទទួលបានដំណឹងនេះភ្លាម អធិការដ្ឋាននគរបាលក្រុង បានបញ្ជូនកម្លាំង និងរថយន្ត ទៅសង្គ្រោះដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យខេត្ត ដើម្បីព្យាបាលផងដែរ៕

អស់បារម្មណ៍ហើយ! រដ្ឋាករទឹកស្វយ័តនឹងធ្វើការជួសជុលទីកន្លែងទឹកធ្លាយ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ដើម្បីជ្រាបច្បាស់ សូមអាន សេចក្ដីជូនដំណឹងខាងក្រោម៖

ខំបន្លំប៉ុណ្ណឹងហើយ! ករណីវេចខ្ចប់សារធាតុញៀនក្នុងស្រោមស្ករគ្រាប់ និងកិបក្នុងលុយ ត្រូវអាវុធហត្ថបង្រាបបាន នៅស្រុកភ្នំស្រួច

កំពង់ស្ពឺៈ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរ ចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ស្ថិតភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងមូលដ្ធានស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការស្រុក បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យឈ្មោះ សេង សាវឿន…

រថយន្តក្រុងក្រុមហ៊ុន សូរិយាបូពារ៍ វាជែងទៅបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់ម្នាក់និង៤នាក់ទៀតរបួសធ្ងន់

បាត់ដំបងៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៥ និង ៥០នាទីព្រឹក ថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងរបស់ក្រុមហ៊ុន សូរិយាបូពារ៍វាជែងទៅបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និង៤នាក់ទៀតរបួសធ្ងន់ ស្ថិតក្រុម១៧ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង៕

ជនបរទេសប្រុសស្រី ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច និងឆបោក

សៀមរាបៈ កាលពីវេលាម៉ោង ១៦និង០៥នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលជនបរទេស ០២នាក់ ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នគរបាលអន្តោប្រវេសន្ត បានឲ្យដឹងថា ជនបរទេសទាំង ០២នាក់នេះ មាន ១-ឈ្មោះ LIU…