ករណីឆេះម៉ាស៊ីនច្រូតស្រូវ បង្កឲ្យផ្អើលពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះម៉ាស៊ីនច្រូតស្រូវកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិកងវ៉ាង សង្ការត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ម្ចាស់ម៉ាស៊ីនឈ្មោះ លី សាវឡុង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិពង្រឃុំកើតហេតុខាងលើ។ ដំណើររឿង៖ មុនពេលកើតហេតុម៉ាស៊ីនច្រូតស្រូវកំពុងតែ ច្រូតស្រូវសុខៗ…

រថយន្តឡិចស៊ីសNX200Tស៊េរីទំនើប បើកលឿនដូចហោះជ្រុលទៅបុករថយន្ត២គ្រឿង ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និងង ៤០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចស្តុបបូកគោ លើផ្លូវមុនីវង្ស ស្ថិតសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តចំនួន២គ្រឿងបើកមកឈប់រង់ចាំភ្លើងស្តុប តាមបណ្ដោយផ្លូវមុនីវង្ស ដោយរថយន្តទី១ម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់…

ពលរដ្ឋរិះគន់លោកអភិបាលខណ្ឌចំកាមន និងលោកអធិការ ដោះស្រាយរឿងរថយន្តចតលើផ្លូវ ស្ទះចរាចរណ៍ ទប់ស្កាត់មិនបាន…

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ និង ៣០ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ និងផ្សារទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ពលរដ្ឋមានចម្ងល់ ពីបញ្ហារថយន្តចត លើផ្លូវតាមរបងសាលារៀនវិទ្យាល័យផ្សារដើមថ្កូវ និងរបងវត្តទួលទំពូង មុខហាងលក់គុយទាវ «កាំង ណាំ» តាមបណ្ដោយផ្លូវ…

ផឹកស៊ីស្រាថ្នាំក្លែមសម្តី គងពាក្យវ៉ៃប្រ៉ាវ ពកមុខមិត្តភ័ក្រ ប្តឹងប៉ូលិសចាប់ខ្លួន រកឃើញដែកឆាប២ដើម

ភ្នំពេញៈ បុរសម្នាក់ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន បន្ទាប់ពីជួបជុំមិត្តភ័ក្រ ផឹកស៊ីស្រាថ្នាំ ជជែកគងពាក្យ កើតជម្លោះ ផ្ទុះកំហឹងស្ទុះវឹងវ៉ៃមួយដៃប៉ោងមុខ ងើបដើរទៅផ្ទះ មិត្តភ័ក្រស្ទុះវឹង មិនបានវ៉ៃតបតទេ តែរត់ទៅប្តឹងប៉ូលិស ចុះទៅឃាត់ខ្លួន រកឃើញដែកឆាបកែច្នៃ ដូចប៊ិចចំនួន២ដើម នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ កាលពីព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១…

រន្ធត់ណាស់! បុរសម្នាក់ជិះម៉ូតូធ្លាក់ពីលើស្ពាន បោកក្បាលនឹងកំផែង បណ្ដលឲ្យស្លាប់មួយរំពេច

កណ្ដាលៈ កាលពីវេលាម៉ោង ៨ និង ៣៥នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់បើកម៉ូតូឡើងស្ពាន ធ្លាក់ចុះក្រោមបោកនឹងកំផែងស្ពាន បណ្ដលឲ្យស្លាប់មួយរំពេច ស្ថិតភូមិព្រែកចារនិង សំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។ ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម…

រថយន្តពាក់ស្លាកលេខរដ្ឋ បើកលឿនក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តCAMRY បណ្ដាលឲ្យមនុស្ស៩នាក់រងរបួស

កណ្តាលៈ កាលពីវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩​ មានករណីរថយន្តបុករថយន្ត បណ្ដលឲ្យមានអ្នករបួសជាច្រើននាក់ លើផ្លូវលេខ៣៤ ស្ថិតភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។ ជនរងគ្រោះរួមមាន៖ ១/ឈ្មោះ ស៊ិន ចិន្ថា…

សូមកុំបំពាក់ភ្លើងលើរថយន្ត ដែលខុសបច្ចេកនាំឲ្យ រំខានដល់អ្នកបើកបរផ្សេងទៀត…

សូមអ្នកបើកបរគ្រប់រូប ចូលរួមគោរពច្បាប់ចរាចរណ៍ សូមកុំបំពាក់ភ្លើងលើរថយន្ត ដែលខុសបច្ចេកនាំឲ្យ រំខានដល់អ្នកបើកបរផ្សេងទៀត ឫបង្កជាគ្រោះថ្នាក់ចរាចរណ៍បាន៕

រថយន្តកៀរម៉ូតូបណ្ដាលស្រ្តីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ ស្ត្រីម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកៀរប៉ះដៃចង្កូតម៉ូតូ កាលពីវេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្លូវចូលពន្ធនាគារ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ស្ត្រីដែលស្លាប់ឈ្មោះ អ៊ិត វី អាយុ…

អាសូរណាស់! បើករថយន្តសុខៗ ត្រូវរថយន្តធុនធំវាជែងមិនប្រយ័ត្នបុកចំពេញទំហឹង ផ្ដាច់ជីវិតប្ដីចំណែកប្រពន្ធរបួសធ្ងន់

បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៥ ស្ថិតក្រុមទី០១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤៣-២៤៤។ ជនរងគ្រោះឈ្មោះ សៀក សេងទ្រី អាយុ ៥៥ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ពេញ…

អាមេរិក តម្រង់គោលដៅវាយប្រហារទៅលើមូលដ្ឋានទ័ពជីវពល គាំទ្រដោយអ៊ីរ៉ង់ នៅអ៊ីរ៉ាក់ និងស៊ីរី

អាមេរិកៈ យោធាក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការវាយលុក នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីប្រឆាំងនឹងក្រុមប្រដាប់អាវុធកាតាលីហេសបូឡា គឺ២ ថ្ងៃបន្ទាប់ពីសហគ្រិនម៉ៅការស៊ីវិលរបស់អាមេរិកម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅមូលដ្ឋានយោធាអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ តាមប្រភពសន្តិសុខ និងកងជីវពលអ៊ីរ៉ាក់ បាននិយាយថា…