សមត្ថកិច្ចចុះអប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី បង្កសំឡេងរំខាន

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ចុះដល់ទីតាំងភ្លាម ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តមស្នងការ ធ្វើយ៉ាងណាត្រូវផ្តល់សេវាប្រជាពលរដ្ឋឲ្យបានលឿន ឆាប់រហ័ស ជាពិសេសធ្វើយ៉ាងណាឲ្យគាត់សប្បាយចិត្ត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទទួលខំមិនភ្លាមពីប្រជាពលរដ្ឋភ្លាម ក៏បានទាក់ទងទៅអធិការខណ្ឌសែនសុខ ក៏ដូចជាមេប៉ុស្តិ៍ក្រាំងធ្នង់ គឺបានចុះដល់គោលដៅភ្លាមៗ ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់សកម្មភាព ផឹកស៊ីបង្កសំឡេងរំខានដល់អ្នកជិតខាង៕

រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់​ ធ្វើ​អត្តឃាត ដោយសារ​​​មាន​វិបត្តិ​វីរុសកូវីត-១៩ ប៉ះពាល់ក្នុងប្រទេស

អាល្លឺម៉ង់ៈ ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​នៅរដ្ឋ​ Hesse លោក Thomas Schaefer កាលពីថ្ងៃអាទិត្យ បានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ចំពេលមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិធីស្រាស្រ្តទប់ទល់ នឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ លោក…

សមត្ថកិច្ចឃាត់ខ្លួនអ្នកបង្ហោះព៌ត័មានលក់តេស្ត covid-19 ២នាក់ និងម្ចាស់គ្លីនិកឯកជន ជនជាតិចិនម្នាក់

ព្រះសីហនុៈ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបទបញ្ជាយ៉ាងមឺងម៉ាត់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពីលោក គួច ចំរើន ។ ដោយមានការដឹកនាំសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និង លោក ម៉ាង…

ទុស្សេខ្សែភ្លើង ហើយផ្ទុះកំប៉ុងហ្គាស និងឆេះសាំង ១កាន បណ្ដាលឲ្យម្ចាស់ផ្ទះរលាកពេញខ្លួន

កណ្ដាលៈ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង១៥នាទីព្រឹក នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីឆេះប្រជាពលរដ្ឋ ០១ខ្នង ។ មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង ហើយផ្ទុះកំប៉ុងហ្គាស និងឆេះសាំង ១កាន របួសម្ចាស់ផ្ទះរលាកពេញខ្លួន ។…

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកនូវសារធាតុញៀន

កណ្តាលៈ កាលពីវេលាម៉ោង១៦និង ៣០ នាទីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុក នូវសារធាតុញៀន ដោយខុសច្បាប់ នៅចំណុចមាត់ទន្លេ ស្ថិតនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។ ជនសង្ស័យ៖ ១-ឈ្មោះ អ៊ួង បូរិទ្ធ…

គ្រោះថ្នាក់ណាស់!!! រកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) ជាច្រើន

សៀមរាបៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តសៀមរាប…

Update៖ ជនបង្កបើករថយន្តបុកស្លាប់មនុស្ស ២នាក់ស្លាប់ នៅខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និងនិង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ១២៣ ផ្លូវ៥៩ប៉េ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូ។ ក្រោយកេីតហេតុរយ:ពេលប្រហែលជា ៤ម៉ោង ជនបង្កឈ្មោះ សេង ចិន្តា ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនបាននៅម៉ោងប្រហែល…

បុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូបុកជាមួយPassapp

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និងនិង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តាយផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ជនសង្ស័យចំនួន ១១នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី…

ភ្នំពេញៈ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ឋផល ត្រួតពិនិត្យបាន ៤ខ្នងផ្ទះ ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ (…