អាសូរណាស់! ក្មេងស្រីម្នាក់ លេងនៅលើផ្ទះទូក បណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់

កំពង់ធំៈ នៅថ្ងៃពុធ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅតំបន់វាលក្រោម ភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ សាកសពក្មេងជនរងគ្រោះឈ្មោះ ជឿន ធារ៉ា…

រថយន្ត RangeRover តៃកុងស្រវឹងស្រា បើកលឿនបុកគូទរថយន្ត lexusRX300 ខ្ទាតទៅប៉ះរថយន្ដ ស៊ាំយ៉ុង រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់បើករថយន្ត RangeRover ស៊េរីទំនើបមួយគ្រឿង ក្នុងស្ថានភាពស្រវឹងទៅបុករថយន្ត lexusRX300 ពីក្រោយពេញទំហឹងរងការខូចខាតយ៉ាងដំណំ ហើយរថយន្ដ LexusRX300 នោះខ្ទាតទៅប៉ះ និងរថយន្តស៊ាំយ៉ុងពីក្រោយបន្ថែមទៀត បណ្តាលឲ្យរងការខូចខាតតិចតួច។ ហេតុការណ៍នេះ ដែលបានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ182 កែងនិងផ្លូវលេខ265…

ជនសង្ស័យជំនាញគាស់បន្ទប់លួចទ្រព្យសម្បត្តិម្នាក់ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី៣ឃាត់បាន កាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ​ជនសង្ស័យមានឈ្មោះ ឌៀម ដារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ…

ស្ត្រីជនជាតិចិនម្នាក់ ដើរអូសវ៉ាលី ស្រែកយំតាមដងផ្លូវ ថាមាន ករណីចោរឆក់សម្ភារ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធី

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ ដើរអូសវ៉ាលី ស្រែកយំតាមដងផ្លូវ ថាមាន ករណីចោរឆក់សម្ភាររបស់នាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥នឹង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំឯកសារបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍…

កម្លាំងជំនាញឃាត់ខ្លួនបុរសម្នាក់ករណីឆបោក

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែ១០ ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះអនុវត្តដីកាបញ្ជាឲ្យនាំខ្លួនលេខ១៣៩០ក១ដ.ច.នចុះថ្ងៃទី២០.១០.២០២០របស់លោកហុកពៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ សមត្ថកិច្ចបាននាំខ្លួនជនត្រូវចោទឈ្មោះសុខ កៅ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនចិនចោទប្រកាន់ពីបទឆបោកប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងខែមករាឆ្នាំ២០១៧ត្រូវបានចាប់ខ្លួននៅចំណុចមុខផ្សារសូរិយាសង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធី៕  

ចេញពីធ្វើការមិនទាន់ដល់ផ្ទះផងស្រាប់តែជួបគ្រោះថ្នាក់ស្លាប់ពាក់កណ្តាលផ្លូវ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីរថយន្តដឹកស៊ីម៉ង់បុកជាមួយម៉ូតូ បណ្តាលឲ្យកិនមនុស្សស្លាប់ម្នាក់កាលវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅផ្លូវ៦០ម៉ែត្រកែង និងផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេបច្ចុប្បន្នសពតំកល់នៅវត្តព្រែកឯង ដើម្បីស្វែងរកសាច់ញាតិ

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេមានអាយុប្រហែល៣០ឆ្នាំ ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារពៅ រាជធានីភ្នំពេញ នាវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។ មិនទាន់ដឹងមូលហេតុនៅឡើយទេ។ បច្ចុប្បន្នសពតំកល់នៅវត្តព្រែកឯង ដើម្បីស្វែងរកសាច់ញាតិ៕  

ម្ចាស់ស្មានតែមេឃចុះអ័ភ្ទ ដឹងអីឆ្លងចរន្តអគ្គិសនីឆេះឡានយ៉ាងសន្ធោសន្ធៅ

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿង ស្ថិតតាមបណ្ដោយផ្លូវលំ ភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ រថយន្តរងគ្រោះម៉ាក Lexus RX300 ពណ៌ស្ករ ឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ដំណើររឿង៖ មុនពេលកើតហេតុម្ចាស់រថយន្តរងគ្រោះខាងលើ បានជូនមិត្តភក្តិទៅផ្ទះឯខេត្តពោធិ៍សាត់…

ឃាត់ខ្លួនបុរសម្នាក់ ផឹកស្រាបៀរអស់កន្លះកេស ស្រាប់តែយកញញួរ វាយកញ្ចក់រថយន្ត និងឥដ្ឋជាច្រើនដុំគប់ បណ្តាលឲ្យខូចខាត ​

កណ្ដាលៈ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០​ វេលាម៉ោង១៦និង៣០នាទី បុរសម្នាក់ ផឹកស្រាបៀរអស់កន្លះកេស យកញញួរវាយកញ្ចក់រថយន្ត ធ្វើឲ្យខូចខាត ចំណុចភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ជឹម សុខអេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ…

ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ឆក់ទូរស័ព្ទដៃមិនបានសម្រច​ ត្រូវសមត្ថកិច្ចល្បាតក្របួចជាប់

ភ្នំពេញៈ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៥នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនងគ្រោះ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៦និង ៤០នាទី ព្រឹក ថ្ងៃ ២៨ខែតុលា ឆ្នាំ ២០២០ចំណុចមុខស្តុប៣ស្ថាប័នក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ…