រថយន្តបែនដឹកដីបើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យជនជាតិចិនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កណ្ដាលៈ នៅថ្ងៃអង្គារ ០៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩និង២៦នាទី ត្រង់ចំណុចខាងមុខច្រកចូលបុរីពិភពថ្មី២ លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល…

ចោរថ្លើមធំ! ធ្វើសកម្មភាពលួចម៉ូតូ និងគំរាមសម្លាប់ម្ចាស់ ពលរដ្ឋចាប់បាននាំគ្នាស្វាគមន៍ចាស់ដៃ

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋ នាំគ្នាឃាត់បាន បន្ទាប់ពីលួចម៉ូតូបានសម្រេច តែរត់មិនរួច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១និង០០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ហេង…

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់តាមពាក្យបណ្តឹង ករណីស្រីប្រកាន់ ប្រុសប្រកែក

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនជនរងគ្រោះដាក់ពាក្យបណ្ដឹង និងសមត្ថកិច្ចចុះឃាត់ខ្លួនករណីរំលោភសេពសន្ថវៈលើអាណិកជន កាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ ទីតាំងស្ថិតនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ អុក ម៉ា អាយុ ២៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…

មិនធម្មតា! ក្រុម BTS បំបែកឯតទគ្គកម្មជាបន្តបន្ទាប់ ជាមួយនឹង Billboard Hot ១០០ អាមេរិក!

(កូរ៉េ)៖ អ្នកតាមដានព័ត៌មានរបស់ក្រុម BTS បានជ្រាបច្បាស់ហើយថា កាលពីសប្តាហ៍មុន ក្រុម BTS បានបង្កើតប្រវត្តិសាស្រ្តមួយ ខណៈដែលពួកគេបានក្លាយជាក្រុមតារាចម្រៀងអាស៊ីដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់កំពូល នៅលើតារាង Billboard Hot ១០០ សម្រាប់សប្តាហ៍ទី ៤ ជាប់ៗគ្នា។ វាបង្ហាញថាក្រុមនេះ នឹងបន្តបំបែកកំណត់ត្រា បង្កើតប្រវត្តិសាស្ត្របន្ថែមទៀត…

ក្មេងទំនើងពីរក្រុម ជិះម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោកាប់គ្នា ត្រូវក្បាលសន្លប់ក្នុងថ្លុកឈាមម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានករណីក្មេងទំនើងចំនួន០២ក្រុម ជិះម៉ូតូធ្វើសកម្មភាព ដេញវាយតប់និងកាប់គ្នា ពេញដងផ្លូវនៅចំណុចវិមានឯករាជ្យ បណ្តាលឲ្យភាគីម្ខាងទៀតកាប់ត្រូវក្បាលម្នាក់ ជាច្រើនកាំបិត រងរបួសធ្ងន់ដេកដួលសន្លប់ក្នុងថ្លុកឈាម នៅផ្លូវព្រះសីហនុកែងផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ករណីហិង្សាខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើងចំនួន០២ក្រុម មានគ្នាជាច្រើននាក់…

លម្អិត៖ អាសូរណាស់! អគ្គិភ័យឆេះផ្ទះនៅសង្កាត់បឹងរាំង បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ ដោយសារឆ្លងចរន្ដអគ្គិសនី

ភ្នំពេញៈ យោងយោងតាមផេក ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ៤៤-៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសស្រាលម្នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន…

ករណីអគ្គិភ័យឆេះផ្ទះនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ ដោយសារឆ្លងចរន្ដអគ្គិសនី(Update)

(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ៤៤-៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសស្រាលម្នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​…

ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នឹងផ្គល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បានបញ្ជាក់កាលពីថ្ងៃទី ២៨ ខែមិថុនាថា ខ្លួនកំពុងធ្វើការទៅតាមកាលវិភាគដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការពន្យារពេលមួយចំនួនក្នុងការផលិត និងការចែកចាយក្នុងតំបន់នេះ។ ក្រុមហ៊ុនអង់គ្លេស / ស៊ុយអ៊ែតមួយនេះបាននិយាយថា ប្រទេសថៃដែលកំពុងផលិតវ៉ាក់សាំងរបស់ខ្លួនក្នុងស្រុកនឹងទទួលបានកូតាចំនួន ៦លានដូសដែលបានព្រមព្រៀងគ្នាក្នុងខែនេះ ខណៈដែលការនាំចេញទៅកាន់បណ្តាប្រទេសផ្សេងទៀតអាស៊ីអាគ្នេយ៍នឹងចាប់ផ្តើមនៅដើមខែកក្កដាខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន AstraZeneca នៅប្រទេសថៃបាននិយាយថា ដៃគូរបស់ខ្លួន…

Update៖ ឃាត់ខ្លួនតៃកុងម្នាក់ ករណីបើករថយន្តកុងតឺន័រ ឡើងសួនច្បារបុកបង្គោលភ្លើង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រមួយគ្រឿង ខណៈកំពុងបើកបរបានជ្រុលរេចង្កូត ឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលភ្លើងមួយដើម ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នកធ្វើដំណើរ ឬតៃកុងរថយន្តរងរបួសឡើយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចគីឡូម៉ែត្រទី៦ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រទី៦ ខណ្ឌឫស្សីកែវ រាធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា…