បារាំងៈ គណបក្សប្រធានាធិបតីលោក Emmanuel Macron បានឈ្នះសំទ្បេងភាគច្រើន នៅក្នុងសភា ដោយលទ្ធផលជាច្រើនសប្ដាហ៍ បានបង្ហាញយ៉ាងច្បាស់ បន្ទាប់ពីការទទួលជ័យជម្នះ ជាប្រធានាធិបតីរបស់លោក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយនឹងសំឡេងឆ្នោត ដែលបានរាប់ស្ទើរតែទាំងអស់ បានសបញ្ជាក់ឲ្យឃើញថា គណៈបក្ស La République en Marche របស់លោក Macron និងគណៈបក្ស MoDem ដែលជាសម្ព័ន្ធមិត្តខ្លួន បានឈ្នះអាសនៈច្រើនជាង ៣០០ នៅក្នុងអាសនៈសភា សរុបចំនួន៥៧៧ ។
គម្លាតនៃការឈ្នះនេះ គឺទាបជាងការរំពឹងទុក បើធៀបទៅការបោះឆ្នោតឆ្នាំ ២០១២ មានការធ្លាក់ចុះ។
គណបក្សរបស់លោក Macron ទើបត្រូវបានបង្កើតឡើងរយៈពេល ១៤ ខែប៉ុណ្ណោះ ហើយពាក់កណ្តាលនៃបេក្ខជន នៅក្នុងបក្សនេះ ត្រូវបានគេដឹងថា មានបទពិសោធនយោបាយតិចតួច ឬគ្មានតែម្ដង។
សូមជំរាបថា សម្រាប់ការបោះឆ្នោតសភាជុំទីពីរនេះ គេសម្គាល់ឃើញថា អ្នកទៅបោះឆ្នោតមានការថយចុះ ដែលបើតាមការប៉ាន់ប្រមាណ គឺមានកម្រិតទាបបំផុតប្រហែល ៤២% ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំង បើធៀបកាលពីប្រាំឆ្នាំមុន៕

មតិយោបល់