កូរ៉េៈ កងកម្លាំងអាកាសប៉ាស៊ីហ្វិករបស់អាមេរិក នៅថ្ងៃសុក្របានឲ្យដឹងថា យន្តហោះចម្បាំង F-15 , F-16 និងយន្តហោះទម្លាក់គ្រាប់បែក B-1B របស់ខ្លួន បានហោះហើរលើឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តមីស៊ីលអន្តរទ្វីប ICBM ពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើង ។ នេះបើតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។
សកម្មភាពនេះដែរ ត្រូវបានប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តអាមេរិក អះអាងថា ធ្វើទ្បើងដើម្បីពង្រឹងសមត្ថភាពវាយប្រហារ និងទប់ស្កាត់ការគំរាមគំហែងណាមួយបន្ថែមទៀត ពីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ដែរថា យន្តហោះចម្បាំងបីគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-1B បានហោះហើរចេញពីខេត្ត Gangwon ភាគឦសានកូរ៉េខាងត្បូង ជិតនឹងព្រំដែនកូរ៉េខាងជើង៕
មតិយោបល់