ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់របើកដំបូលផ្ទះអស់ច្រើនខ្នង នៅខេត្តព្រៃវែង

ព្រៃវែង: នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ រសៀលម្សិលមិញ មានខ្យល់កន្រ្តាក់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣១ខ្នង ក្នុងនោះរបើកដំបូលផ្ទះនៅស្រុកស៊ីធរកណ្តាល ឃុំព្នៅ១ ចំនួន ០២ខ្នង ឃុំព្នៅ២ ចំនួន ០១ខ្នង ស្រុកមេសាង ឃុំព្រៃទទឹង ០៦ខ្នង ស្រុកពោធិ៍រៀង រលំផ្ទះ ០១ខ្នង ស្រុកស្វាយអន្ទរ ឃុំអង្គរទ្រេត ដួលរលំផ្ទះ និងរបើកដំបូលផ្ទះចំនួន ១១ខ្នង (ដួលរលំ ០២ខ្នង និងរបើកដំបូល ០៩ខ្នង) ឃុំសំរោង របើកដំបូល មានចំនួន ០៣ខ្នង និងឃុំពានរោង របើកដំបូល មានចំនួន ០៧ខ្នង ខេត្តព្រៃវែង៕

មតិយោបល់