ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ មិនមែនរុស្ស៊ីតែមួយគត់ទេ ដែល Hack ចំពោះការបោះឆ្នោតអាមេរិក ប៉ុន្តែមានប្រទេសដទៃ និងអ្នកផ្សេងទៀតផងដែរ

អាមេរិក: នៅ​ក្នុង​សន្និសីទ​កាសែត​លើក​ដំបូង ក្នុង​ទីក្រុងញូវយ៉ក កាល​ពី​ថ្ងៃ​ពុធ ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​ទទួល​ស្គាល់​​ ចំពោះការជ្រៀតជ្រែក​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅរបស់រុស្ស៊ី​ ប៉ុន្តែ​​លោកបានអះអាងថា បើទោះ​បី​ជា​លោក ពូទីន បាន​គាំទ្រ​រូប​លោក​ក៏​ពិតមែន ក៏​លោក​នឹង​នៅ​តែ​ម៉ឹងម៉ាត់​ចំពោះ​មេដឹកនាំ​រុស្ស៊ី ជាជាងបេក្ខភាពខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី គ្លីនតុន ​នៅ​លើ​ឆាក​អន្តរជាតិ​ទៅទៀត។ ​នេះបើយោងតាមរយ: សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។

លោក ត្រាំ បានលើកទ្បើងថា« មិនមែនរុស្ស៊ីតែមួយគត់ទេ ដែល Hack ចំពោះការបោះឆ្នោតអាមេរិក ប៉ុន្តែមានប្រទេសដទៃ និងអ្នកផ្សេងទៀតផងដែរ ដោយលោកបានចោទប្រកាន់បញ្ហាទាំងនេះកើតទ្បើង គឺមកពីគណបក្សប្រជាធិបតេយ្យ មិនមានវិធានការទប់ស្កាត់ឲ្យបានល្អ ពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត» ។

ក្នុងនោះដែរ លោក ត្រាំ បាន​សួរ​ថា «តើ​អ្នក​ជឿ​ទេ​ថា លោកស្រី ហ៊ីលឡារី គ្លីនតុន នឹង​ម៉ឹងម៉ាត់​ជាង​ខ្ញុំនោះ? ខណ:ដែលលោកបាន​បដិសេធ​ថា ខ្លួន​មិន​ទទួល​បាន​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ពី​ប្រទេស​រុស្ស៊ី​នោះ​ទេ ដោយ​លោក​និយាយ​ថា ខ្ញុំ​មិន​មាន​កិច្ចព្រមព្រៀង​ណាមួយ​និង​រុស្ស៊ី​​ទេ ហើយក៏មិន​មាន​កិច្ចព្រមព្រៀង​ ឬការជាប់​បំណុល​ណាទ្បើយជាមួយរុស្ស៊ី​»៕​

មតិយោបល់