ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតបេក្ខនារីប្រទ្បង ក្នុងកម្មវិធីទូរទស្សន៍ The Apprentice ថា លោក ត្រាំ កំពុងនិយាយកុហស ជុំវិញការបដិសេធ មិនបានរំលោភផ្លូវភេទ

អាមេរិក: ម្នាក់ក្នុងចំណោមស្ត្រីរាប់សិបនាក់ បានចោទប្រកាន់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថា បានបង្ខិតបង្ខំការរួមភេទ រហូតដល់ដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ក្រោយលោក ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍មិនពិត ដោយបដិសេធការចោទប្រកាន់នេះ និងបានបង្ខូចកេរ្តិ៍ឈ្មោះនាង ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងសេដ្ឋកិច្ចរបស់នាងផងដែរ។ នេះបើយោងតាមរយ: សារព័ត៌​មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

ពាក្យបណ្តឹងដែលបានប្តឹង ដោយនាង Summer Zervos ជាបេក្ខនារីម្នាក់ ប្រទ្បងក្នុងកម្មវិធីទូរទស្សន៍ ដែលមានឈ្មោះថា The Apprentice បានផ្ដោតសំខាន់ទៅលើការបដិសេដរបស់លោក ត្រាំ បន្ទាន់ពីលោកបានច្រានចោលការចោទប្រកាន់នេះ កាលពីខែតុលា មុនប៉ុន្មានសប្តាហ៍ នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី ៨ ខែវិច្ឆកាឆ្នាំ ២០១៦។

ជុំវិញបញ្ហានេះដែរ អ្នកតំណាងលោក ត្រាំ មិនទាន់បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយលើអ៊ីម៉ែល ក្នុងបណ្តឹងនេះនៅទ្បើយទេ៕

មតិយោបល់