ឪពុកបង្កើតរបស់ខ្សែប្រយុទ្ធប្រេស៊ីល Neymar មានបំណងចង់ឲ្យកូនប្រុសរបស់គាត់ចាកចេញពី Barcelona ទៅរកក្លិបថ្មី។ នេះបើតាម Talk Sport បានបង្ហាញកាលពីពេលថ្មីៗ។
ជាការពិតណាស់ ថ្វីបើកីឡាករសម្បូរ Style និងពោរពេញដោយបច្ចេកទេស Neymar លេងយ៉ាងល្អយ៉ាងណាក៍ដោយ ប៉ុន្តែកីឡាករប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះ មិនអាចក្លាយជា Key Player របស់ Barcelona បានឡើយក្រៅពី Lionel Messi។ ឪពុក Neymar ចង់ឲ្យកូនប្រុសគាត់ទៅចូលរួមជាមួយបីសាចក្រហម Manchester United នៅអង់គ្លេសវិញ ព្រោះថានៅទីនោះ Neymar អាចនឹងមានអនាគត់ល្អជាងនៅ Barcelona។
ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នឹងមិនពិបាកប្រឈមជាមួយតារាឆ្នើមៗកំពូលដូចជា Messi និង Ronaldo ក្នុងការប្រកួតប្រជែងទាំងគ្រាប់បាល់ និងកីឡាករល្អប្រចាំលីគឡើយ ជាងនេះទៅទៀត Neymar អាចមានលទ្ធភាពច្រើនក្នុងការឈ្នះពាន Ballon D’Or នៅពេលខាងមុខផងដែរ។ នេះគ្រាន់ជាការស្នើរសុំរបស់ឪពុក Neymar ប៉ុណ្ណោះ ចំពោះការចាកចេញ ឬមិនចាកចេញអាស្រ័យលើ Neymar ផ្ទាល់។
មតិយោបល់