ព័ត៌មានកីឡា

ប្រធាន Laliga និយាយថា អេស្ប៉ាញបានលក់ Neymar ឲ្យ PSG តែក៍អាចនាំមកវិញ​​បានដូចគ្នា

បន្ទាប់ពីការលេចធ្លាយនូវពាក្យចរចាមអារាម កន្លងមកទាក់​ទងជាមួយនឹងក្រុម Real Madrid កំពុងតែត្រៀមនាំយក​ខ្សែប្រយុទ្ធប្រេស៊ីល​ Neymar តែត្រូវបានក្រុម Paris Saint Germain បានចេញមុខបដិសេធនោះ បានធ្វើឲ្យ​មានការរំជើបរំជួលដល់នាយកប្រតិបត្តិ Laliga ផងដែរ។

ជាក់ស្តែងណាស់ បើតាមប្រភព Diario Gol ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា នាយកប្រតិបត្តិ Laliga លោក Javier Tebas បានចេញមុខមកបកស្រាយទាក់​ទងជាមួយនឹងបញ្ហារបស់ Neymar​ ។ លោក Javier Tebas បាននិយាយាថា លីគកំពូលអេស្ប៉ាញ Laliga អាចលក់ Neymar ទៅឲ្យក្រុម Paris Saint Germain បាន ក៍ប៉ុន្តែ យើងក៍អាចនាំយកកីឡាករប្រេស៊ីលរូបនេះ ទៅកាន់ Laliga វិញផងដែរ។

ការនិយាយបែបនេះ ដោយសារតែលោក Javier Tebas បានមើឃើញពីមិច្ចតារបស់ Real Madrid ដែលកំពុងតែញ៉ាប់ដៃញ៉ាប់ជើង ក្នុងការប្រមាញ់យក Neymar មកកាន់ Bernabeu នៅរដូវកាលក្រោយនេះ។ លោក Javier Tebas បានឲ្យដឹងទៀតថា Paris Saint Germain អាចបដិសេធលក់ Neymar បានតែមិនអាចរហូតបានឡើយ ដែលមិនខុសពី Barcelona នោះឡើយ បដិសេធលក់ម្តងជាពីរដង ចុងក្រោយមិនអាចបញ្ឈប់ការចាកចេញរបស់ Neymar បានដូចគ្នា។

ដូច្នេះហើយ លោក Javier Tebas ជឿជាក់ថា​ ក្រុម Paris Saint Germain នឹងដើរតាមគន្លងរបស់ក្រុម Barcelona ខណ: Real Madrid គឺជាក្រុមអេស្ប៉ាញតែមួយគត់ដែលមានលទ្ធភាព​ក្នុងការនាំយកខ្សែប្រយុទ្ធប្រកបទៅដោយ សមត្ថភាព Neymar ត្រឡប់មកកាន់ Laliga វិញ។

មតិយោបល់