ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីធ្វើសកម្មភាព យកដំបងឈើនិងដុំថ្មគប់វាយជនរងគ្រោះ បន្ទាប់មកយកឡានដេញបុក
កំពង់ចាមៈ យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹង០១ច្បាប់ របស់ជនរងគ្រោះឈ្មោះ ឆាន សុផៃ ភេទប្រុស អាយុ ៣៣ ឆ្នាំ…