កម្លាំងការិយាល័យការជួញដូរមនុស្ស កងរាជអាវុធហត្ថ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពីបទរំលោភលើក្មេងស្រី

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ ដោយជាប់ចោទពីបទរំលោភសេពសន្ថវៈ នៅផ្ទះសំណាក់យីហោថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ…

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីអំពើលួច (កាច់សោកម៉ូតូ) ចំណុចមុខផ្ទះជួល ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល ។…

ត្រាក់ទ័រភ្ជួរដីចម្ការប៉ះចំមីនតោនផ្ទុះ បណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ដាច់ដៃ បញ្ជូនដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់

ឧត្តរមានជ័យៈ យោងតាមផេក កងរាជអាវុធហត្ថស្រុកអន្លង់វែង បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីត្រាក់ទ័រម៉ាកគូបូតា ភ្ជួរដីចំការ នៅចំណុច ភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប៉ះចំមីនតោនផ្ទុះ បណ្តាលអោយអ្នកបើកបរឈ្មោះ ឈៀក លី ភេទប្រុស អាយុ៣០ឆ្នាំ…

Update៖ មន្រ្តីកងរាជអាវុធហត្ថម្នាក់ ស្លាប់មួយរំពេច ខណៈរថយន្តបុកកិនពីក្រោយ បន្សល់ទុកកូន ៣នាក់ ឲ្យកំព្រា

ភ្នំពេញៈ នៅថ្ងៃ អង្គារ៍៣រោច ខែចេត្រ ឆ្នាំខាត ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចលើផ្លូវ១០៤កែងផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ…

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីរក្សាទុកអាវុធខុសច្បាប់ និងករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់

ព្រះវិហារៈ យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ចំណុចភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ផ្តល់ទីតាំងជួញដូរឬប្រើប្រាស់…

ចោរលួចកាច់កម៉ូតូម្នាក់ ត្រូវបានអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញៈ ជនសង្ស័យម្នាក់ មានឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់បាយម្ហូបនៅមុខរោងចក្រ ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៥០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធករណី លួចកាច់កម៉ូតូ…

ជនជាតិចិនមិនស្គាល់អត្តសញ្ញាណ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើសកម្មភាពលួចរថយន្ត

កំពតៈ យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ មានករណីជនសង្ស័យ បានធ្វើសកម្មភាពលួចរថយន្ត១គ្រឿង ទីតាំងស្ថិតត្រង់ចំណុចគីឡូសូន្យ ផ្លូវឡើងបូកគោ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យចំនួន៦នាក់…

សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៣៥នាក់ ជាមុខសញ្ញាពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ព្រះសីហនុៈ យោងតាមផេកមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី…

ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ព្រះសីហនុៈ នៅវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ១-ឈ្មោះ…

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីយកកាំបិតប៉័ងតោនិងដំបង កាប់វាយជនរងគ្រោះរបួសជាទម្ងន់

កំពង់ឆ្នាំងៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វេលាម៉ោង២១និង០០ នាទីនាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងនៅចំណុចក្រោយរោងចក្រ អឹម វ៉េ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ សៅ សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ…