រថយន្តម៉ាកសាំយ៉ុង១គ្រឿង រេចង្កូតធ្លាក់ផ្លូវបុកដើមឈើពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល

ព្រះសីហនុៈ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ កើតឡើងដោយខ្លួនឯង គឺរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខកំពង់ស្ពឺ 2A.3860 ជារថយន្តរត់ឈ្នួល…

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីធ្វើសកម្មភាពឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចស្ដុបផ្លូវមុន្នីរ៉េត កែងផ្លូវម៉ៅសេទុង ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឆេង…

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងនគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១៤និង៥០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ម៉ាស់ ហាណាស៊ី ហៅអាស៊ី ភេទប្រុស…

Update៖ សមត្ថកិច្ចនឹងរៀបចំធ្វើសន្និសីទ បង្ហាញវត្តមានជនសង័្សយក្នុងករណីឃាតកម្ម ជូនសាធារណជនទូទៅបានជ្រាប

បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃចន្ទ ០១កើត ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២២នេះ ជនសង័្សយឈ្មោះ មាន ពេជ្របូរមី ភេទប្រុស អាយុ…

សេចក្តីជូនដំណឹង! ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ជាសាធារណៈ

ភ្នំពេញៈ យោងតាមផេក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះថា សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ ។ សូមបងប្អូនអត់ធ្មត់ រង់ចាំដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ទើបអាចប្រើប្រាស់បាន ។ សូមបងប្អូនមានការយោគយល់អធ្យាស្រ័យ…

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវជាតិលេខ៥ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ម៉ូតូពីរគ្រឿងបើកបរបុកគ្នាពេញ ទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងពីរនាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦៩ ក្នុងភូមិកុសមៈ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ មូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ…

អាណោចអាធ័មណាស់! ក្មេងប្រុសស្រី២នាក់លង់ទឹក បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចាត់កម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងកំណត់ នៃការលង់ទឹកស្លាប់ឲ្យបានច្បាស់លាស់ចំនួន ០២ករណីនៅស្រុកថ្មគោល។ ករណីទី១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី…

រថយន្តPriusបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យមួយគ្រួសារស្លាប់២នាក់ និងរងរបួសធ្ងន់២នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យព្រឺរន្ធត់យ៉ាងខ្លាំង មួយគ្រួសារមានគ្នាចំនួន០៤នាក់ បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ត្រូវបានរថយន្តម៉ាក Prius ពណ៌ខ្មៅ មួយគ្រឿង បុកពេញទំហឹង បណ្តាលឲ្យឪពុកនិងកូនស្រីអាយុ៥ឆ្នាំបានស្លាប់ ហើយម្តាយកូន២នាក់ទៀតរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវម្តុំបឹងតាមោក ក្នុងភូមិធំខាងជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។…

ជនសង្ស័យម្នាក់ផឹកស្រាបៀអស់៧កំប៉ុង យកកូនកាំបិតចិតបន្លែអារស័ង្កសីលូនចូលក្នុងផ្ទះ ខ្ទប់មុខជនរងគ្រោះដេកនៅលើគ្រែកំហែងប្លន់យកប្រាក់

ព្រះសីហនុៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកកំពុងសិលា បានឲ្យដឹងថា នៅវេលាម៉ោង១៦និង០០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការស្រុកកំពង់សីលា បានដឹកនាំកម្លាំងជំនាញ សហការជាមួយនគរបាលស្រុកព្រៃនប់ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ធ្វើសកម្មភាព កំហែងប្លន់យកប្រាក់ជនរងគ្រោះម្នាក់ ទីតាំងស្ថិតនៅត្រង់ចំណុចរោងចក្រចេជាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ…

កម្លាំងនគរបាលស្រុកបវេល បង្រ្កាបករណីលួចកាច់សោកម៉ូតូ១ករណី ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ២នាក់

បាត់ដំបងៈ កាលពីថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី នៅចំណុចវត្តក្បាលថ្នល់ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន…