អ្នកបើកបរគ្រឿងចក្រម្នាក់ ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធ បានចងកសម្លាប់ខ្លួននៅដើមក្រូចថ្លុង

កណ្តាលៈ នៅថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី មានករណីបុរសម្នាក់ជាអ្នកបើកបរគ្រឿងចក្រ បានផឹកស្រាស្រវឹងឈ្លោះប្រកែកជាមួយប្រពន្ធ បានចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅដើមក្រូចមួយដើម ទីតាំងនៅចំណុចក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ…

អាណោចអាធ័មណាស់! ក្មេងស្រីម្នាក់លង់ទឹកអាងស្រះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦ និង១០នាទី ត្រង់ចំណុចអាងស្រះកែវ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង…

Update៖ បងប្អូនពិនិត្យមើលបញ្ជីខាងក្រោមនេះ បើឃើញភិនភាគម៉ូតូ សូមយកឯកសារពាក់ព័ន្ធមកជាមួយផង

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះថា ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារ ពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកម៉ូតូ ដូចនេះសូមបងប្អូនពិនិត្យមើលបញ្ជីខាងក្រោមជាមុនសិន ក្នុងករណីបងប្អូនពិនិត្យឃើញថា មានភិនភាគម៉ូតូរបស់បងប្អូន សូមបងប្អូនយកឯកសារពាក់ព័ន្ធ (ច្បាប់ដើម) ដូចជា៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀតបើមាន…

រថយន្តកុងតាន័របើកបត់កៀរម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់យាយតានិងចៅប្រុស រងរបួសធ្ងន់បាក់ជើងបែកក្បាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល បណ្តាលឲ្យមានមនុស្សរងរបួស បន្ទាប់ពីរថយន្តកុងតាន័របើកបត់កៀរម៉ូតូ បណ្តាលឲ្យ មនុស្ស៣នាក់យាយតានិងចៅប្រុស រងរបួសធ្ងន់បាក់ជើង និងបែកក្បាលបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ និង ៥០ នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ…

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ូតូកង់បី ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ នៅវេលាម៉ោង១៩និង១០នាទីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យចំនួន០២នាក់ និងវត្ថុតាងពីមូលដ្ឋានអាវុធហត្ថស្រុកសំរោង ករណីអំពើលួច (ម៉ូតូកង់បី) ប្រព្រឹត្តិកាលពីថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចរោងចក្រ៦ជាន់ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ សឿន…

រថយន្តPrius មួយគ្រឿងបើកបរបែកកង់ក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

ព្រះសីហនុៈ នៅវេលាម៉ោង០៩និង១៥នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្កឡើងដោយខ្លួនឯងបែកកង់ បណ្តាលអោយក្រឡាប់ផ្ងារជើង រងការខូចខាត ទីតាំងស្ថិតនៅត្រង់ចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្ត១គ្រឿងម៉ាក Pruis ពណ៌ស ទិសដៅធ្វើដំណើរពីក្រុងព្រះសីហនុ ឆ្ពោះ…

Update៖ មិនធម្មតាមែន បាត់ ៥ឆ្នាំហើយរកឃើញវិញ លោកអភិបាលរងរាជធានីភ្នំពេញ ប្រគល់ជូនម៉ូតូចំនួន ៨គ្រឿងដល់ពលរដ្ឋ ដកហូតពីហាងបញ្ចាំនៅផ្សារឃ្លាំងរំសេវ

ភ្នំពេញៈ (ព័ត៌មានបឋម) ប្រសាសន៍របស់លោកអភិបាលរងរាជធានីភ្នំពេញ និងការប្រគល់ជូនម៉ូតូចំនួន ៨គ្រឿងដល់ពលរដ្ឋវិញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពួកគាត់មានឯកសារពាក់ព័ន្ធត្រឹមត្រូវ ក្រោយបាត់អស់ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីផ្នែកជំនាញធ្វើការរឹបអូសពីហាងបញ្ចាំជាច្រើនកន្លែង នៅម្ដុំផ្សារឃ្លាំងរំសេវ និងអំពាវនាវដល់ពលរដ្ឋដែលបាត់ម៉ូតូ អាចកាន់ឯកសារពាក់ព័ន្ធ…

បុរស​ម្នាក់​បាន​ស្លាប់ ​នៅ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​មាន​ជម្លោះ​ហិង្សា​ជាមួយ​បងថ្លៃ​

​បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ជា​បងថ្លៃ​ប្រើ​អំពើ​ហិង្សា​ចាក់​១​កាំបិត​ បណ្តាល​ឲ្យ​ស្លាប់​ ដោយសារ​ទំនាស់​ពាក្យ​សម្តី​ក្នុង​គ្រួសារ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ភូមិ​ត្រ​សេក​ជ្រុំ​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​ ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​ប្អូនថ្លៃ​ដែល​ស្លាប់​មានឈ្មោះ​ នូវ​ លាភ​…

បង្រ្កាបជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់ នៅចំណុចសណ្ឋាគារហ្វែរីលែន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាប និងជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។…

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ដែលម្ចាស់បានទុកចោលនៅមុខផ្ទះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី ស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីលួចម៉ូតូបង្កឡើងដោយជនសង្ស័យឈ្មោះ…