ករណីផាស្អាប់ ១គ្រឿង ដឹកភ្ញៀវពីស្រុកព្រៃកប្បាស យកហូលទៅលក់នៅភ្នំពេញ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោងប្រហែល ១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានផាស្អាប់ ១គ្រឿងដឹកភ្ញៀវពីស្រុកព្រៃកប្បាស ខេត្តតាកែវ យកហូលទៅលក់នៅភ្នំពេញ ប៉ុន្តែមិនទាន់ទៅដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ សង្ស័យត្រូវរថយន្តកុងតឺន័រ មិនចាំស្លាកលេខបុក បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវម្ដុំស្ដុប៥០-៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

សង្ស័យមន្រ្តីយោធាម្នាក់ បើករថយន្តស្លាកលេខខេមរភូមិន្ទ បុកឡានប្រមូលសំរាមពេញទំហឹង បណ្តាលឲ្យកម្មករ២នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់សង្ស័យជាមន្រ្តីយោធា បានបើករថយន្តមួយគ្រឿងម៉ាក Jeep ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយ ឡានឈប់ប្រមូលសំរាម មួយគ្រឿងពេញទំហឹង បណ្តាលឲ្យកម្មករ២នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្បែរស្ពានដែកចំការដូង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។…

ករណីអគ្គិភ័យឆាបឆេះរថយន្ត ឈប់នៅចិញ្ចើមផ្លូវជាតិលេខ១

កណ្ដាលៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣៥ នាទីរសៀល មានករណីអគ្គិភ័យ ភ្លើងឆេះរថយន្តចំនួន ០១គ្រឿង ដែលស្ថិតនៅក្នុងភូមិកណ្តាលលើ…

ម៉ូតូជិះលឿនជ្រុលទៅបុករថយន្ត បើកឆ្លងកាត់ផ្លូវបំបែកជាបួន

ភ្នំពេញៈ នាវេលាម៉ោង ១១យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងរបួសម្នាក់ ស្ថិតតាមបណ្ដោយផ្លូវ១២២កែងនិងផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភព ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ប្រផេះ…

ចតម៉ូតូនៅមុខផ្ទះជួលមិនបានដកកូនសោចេញ ត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកទៅបាត់

កោះកុងៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៦និង០០នាទី មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង ដែលជនរងគ្រោះបានចតទុក នៅមុខផ្ទះជួលមិនបានដកកូនសោចេញ ទីតាំងស្ថិតនៅម្ដុំផ្ទះជួលតាទីត ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ជនសង្ស័យមានឈ្មោះ…

នៅខណ្ឌដង្កោ មានករណីបាក់លូ ដូចមិនឃើញមានអាជ្ញាធរណាអើពើទាល់តែសោះ ស្ងាត់ឲ្យឈឹងតែម្ដង…

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីបាក់លូ ដូចមិនឃើញមានអាជ្ញាធរណាអើពើសោះ ស្ងាត់ឲ្យឈឹងតែម្ដង ស្ថិតតាមបណ្ដោយផ្លូវ២១៧ ម្ដុំមុខខ្លោងទ្វារបុរីសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើយោងតាមប្រជាពលរដ្ឋដែលរស់នៅស្ថិតម្ដុំក្បែរកន្លែងនោះ បានប្រាប់ក្រុមការងារសារព័ត៌មាន Post News ឲ្យដឹងថា…

ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចដែកគ្រឿងចាក់ច្រវ៉ាក់ម៉ាស៊ីនច្រូតស្រូវ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាវេលាទៀបភ្លឺថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៣ និង១៥នាទី ត្រង់ចំណុចក្រុមទី១០ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង…

រថយន្ត Toyota Prius បុកម៉ូតូម៉ាកវ៉េវមួយគ្រឿងពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នៅវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-4352 បើកបរជ្រុលបុកម៉ូតូវ៉េវ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AM-2137 បណ្តាលឲ្យស្រ្តីម្នាក់រងរបួសជាទម្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣២៨…

ករណីរថយន្តបែនដឹកដីក្រឡាប់ចូលផ្ទះសំណាក់មួយកន្លែង បង្កការភ្ញាក់ផ្អើល នៅខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្តបែនដឹកដីក្រឡាប់ចូលផ្ទះសំណាក់មួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ​២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្មករនេសាទម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបៀតបៀនកេរ្តិ៍ខ្មាសកម្មការិនីម្នាក់

កោះកុងៈ យោងតាមផេក​ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទីនៅ ចំណុចផ្លូវដើមគរ ក្នុងភូមិ៤ សង្កាត់ដងទង់ មានករណីបៀតបៀនកេរ្តិ៍ភេទ បង្កឡើងដោយឈ្មោះ ឡេស ឌុលរ៉ស់ម៉ាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ (ជនសង្ស័យ)…