បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ បង្កការភ្ញាក់ផ្អើលតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសវ័យចំណាស់ម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ…

រថយន្តលុចស៊ីស NX200t បុកម៉ូតូហុងដាឌ្រីម ជិះឆ្លងកាត់ផ្លូវបំបែកជាបួន បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួស

ភ្នំពេញៈ នាវេលាម៉ោង ៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់រងរបួស ស្ថិតតាមបណ្ដោយផ្លូវ១១៨កែងនិងផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ…

បុរសម្នាក់របួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ ទៅបុកគូទរថយន្តបែនធុនធំ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ទៅបុកគូទរថយន្តបែនឈប់លើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់ធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ…

រថយន្តសាំយ៉ុងបើកបុកម៉ូតូវ៉េវពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង១៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ (ស្របទិសគ្នា ពីជើងទៅត្បូង) នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៥.១៤៦ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បណ្ដាលឲ្យស្លាប់មនុស្សចំនួន០១នាក់(ប្រុស)…

ករណី​ឃាតកម្ម!​ ​ជនសង្ស័យមួ​លក​សម្លាប់​ស្រ្តីម្នាក់នៅក្នុងរថយន្ត សាកសពឡើង​ហើម​ស្អុយទើបភ្ញាក់ផ្អើល ​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រមាណ​ជាង​២០​និង​០០​នាទី​ មាន​ប្រជាពលរដ្ឋ​រាយការណ៍​អំពី​ករណី​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​រថយន្ត​ម៉ាក​Prius​ ស៊េរី​ឆ្នាំ​២០០៧​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BO-1371​ ដែល​ចត​ចោល​នៅ​ចំណុច​ក្រោយ​ផ្សារ​ ពួ​ភុយ​ ស្ថិត​ក្នុងភូមិ​អញ្ចាញ​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ។​…

ករណីឃាតកម្មគិតទុកជាមុន! ខឹងប្រើក្មេងរងគ្រោះមិនបាននិងតមាត់ យកខ្សែនីឡុងរឹតកសម្លាប់ នៅក្នុងរោងកញ្ចុះលំហែកាយ

កណ្តាលៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកពញាឮ បានឲ្យដឹងថា នៅវេលា​ម៉ោង១២និង៣៤នាទី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពយកខ្សែនីឡុងរឹតកក្មេងប្រុសម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត មូលហេតុបណ្តាលមកពីខឹងក្មេងរងគ្រោះប្រើមិនបាននិងតមាត់ នៅចំណុចទំនប់បឹងខ្វែង ក្នុងរោងកញ្ចុះលំហែកាយ ក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះ​ឈ្មោះ ធី…

រថយន្ត ១គ្រឿង ត្រូវអគ្គិភ័យត្រលេបត្របាក់ខ្ទេចទាំងស្រុង

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងម៉ាក CRV ពាក់ស្លាកលេខ ភ្នំពេញ 2C-7679 ខ្ទេចទាំងស្រុង ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង បន្ទាប់ពីកើតហេតុភា្លមៗ រថយន្តអគ្គិភ័យបានចេញអន្តរាគមន៍៕

ក្មេងទំនើង២ក្រុមមានគ្នា៦នាក់ ត្រូវកម្លាំងសមត្ថិច្ចចុះបង្ក្រាប ករណីបង្កភាពអនាធិបតេយ្យតាមដងផ្លូវ

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ…

អាសូរណាស់! លោកតាអាយុ ៦៨ឆ្នាំម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្តបុក បណ្តាលឲ្យរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយលោកតាអាយុ ៦៨ឆ្នាំម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្តម៉ាកហ៊ីយ៉ានដាយ បុកបណ្តាលឲ្យរបួសធ្ងន់ (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន) ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០០-២០១ ភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។…

ជីដូនជាប់រវល់ដាំបាយនិងធ្វើម្ហូបនៅផ្ទះ ចៅស្រីម្នាក់ចុះលេងទឹកប្រឡាយ បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១ និង០៥នាទី ស្ថិតនៅចំណុចឈ្នាន់៣ ក្រុមទី១៤ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីក្មេងស្រីម្នាក់ លង់ទឹកប្រឡាយស្លាប់បាត់បង់ជីវិត ជនរងគ្រោះឈ្មោះ ឈាន គឹមលាង…