ទឹកសឹ្ទងពោធិ៍សាត់ ចាប់ផ្ដើមហក់ទ្បើងបណ្ដើរៗហើយ

ពោធិ៍សាត់ៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅវេលាម៉ោង ២ និង០០នាទីរសៀលថៃ្ងទី១២ ខែសីហា ឆ្នាំ២០១៩ កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ នៅស្រុកក្រវាញ មានកម្ពស់ ៤.៤៦ម៉ែត្រ, កម្ពស់ប្រុងប្រយ័ត្ន មាន ៦.០០ម៉ែត្រ និងក្រុងពោធិ៍សាត់ មានកម្ពស់ ៤.៨១ម៉ែត្រ, កម្ពស់ប្រុងប្រយ័ត្នមាន…

សូមបងប្អូនមេត្តាប្រុងប្រយត្ន័! ទឹកស្ទឹងសង្កែ នឹងកើនឡើងខ្ពស់

បាត់ដំបងៈ យោងតាមផេករដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា សូមជម្រាបជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹងសង្កែ ទាំងអស់ឲ្យបានជ្រាបថា នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសក ទឹកឡើងខ្លាំង ដូច្នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹក តាមស្ទឹងសង្កែ ដូច្នេះនៅល្ងាច…

ផ្លូវជាតិលេខ៧៦ (ខេត្តរតនគិរី) ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន

រតនគិរីៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាថ្ងៃទី ១០ សីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រពី Pk271+200 ទៅ Pk271+850 ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន ដោយសារតែ រងគ្រោះដោយទឹកហូរកាត់ផ្លូវ ដែលមានប្រវែង៦៥០ម៉ែត្រ លើសពីថ្ងៃទី ៩ ខែសីហា…

ឃុំចំនួន៣ តាមដងទន្លេស្រែពក នៅស្រុកលំផាត់ កំពុងរងការលិចលង់ ដោយសារជំនន់ទឹកភ្លៀង

រតនគិរីៈ នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៩ ទន្លេស្រែពកកំពស់ទឹកឡើងដល់១៣.៤០ ម៉ែត្រលើសកម្រិតប្រកាសអាសន្ន ១២.៥០ម៉ែត្រហើយ។ តាមការអោយដឹងពីលោក នូ ថេ អភិបាលស្រុកលំផាត់នាមុននេះបន្តិច កម្ពស់ទឹកហក់ឡើងខ្លាំងថែមទៀត ដោយភ្លៀងនៅបន្តធ្លាក់ ហើយឃុំចំនួន៣ ក្នុងស្រុកលំផាត់ កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន ឃុំសេដា ឃុំកាលែង…

ភ្លៀងធ្លាក់ជាប់គ្នារយៈពេលត្រឹម ៤៨ម៉ោង ធ្វើឲ្យកម្ពស់ទឹកកើនឡើង

មណ្ឌលគិរីៈ នៅថៃ្ងទី៨ ខែសីហា ឆ្នាំ២០១៩ រសៀល ក្រោយមានភ្លៀងធ្លាក់ជាប់គ្នារយ:ពេល ៤៨ម៉ោង មានកម្រិតកម្ពស់ ១៦០មម បណ្តាលឲ្យមានជំនន់តាមមាត់ទន្លេស្រែពក ហៀរចូលភូមិចំនួន០២ ក្នុងឃុំណឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

អង្គការម្លប់តាប៉ាង អំពាវនាវដល់អាជ្ញាធរក្រុងជួយអន្តរាគមន៍ផងព្រោះលិចអស់ហើយ

ព្រះសីហនុៈ កម្ពស់ទឹកឡើងកាន់តែខ្លាំងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ អង្គការម្លប់តាប៉ាង សុំអំពាវនាវដល់អាជ្ញាធរក្រុងជួយអន្តរាគមន៍ពីបញ្ហាជំនន់ទឹកភ្លៀងនេះផង ដោយថ្នាក់រៀន ការិយាល័យ គ្លីនិក ផ្ទះបាយ ទីធ្លាក្មេងលេង មណ្ឌលថែទាំកុមារ មណ្ឌលថែទាំទារក និងទ្រព្យសម្បត្តិជាច្រើនទៀត ។ល។ ត្រូវខូចខាតដោយសារតែជំនន់ទឹកភ្លៀងនេះ៕      

តើបងប្អូនមានដឹងអំពីកម្ពស់ទឹកជំនន់ក្នុងក្រុងព្រះសីហនុចុះ ឫកើនឡើង….?

ព្រះសីហនុៈ ចាប់ពីយប់ម្សិលមិញដល់ម៉ោង ៧និង០០នាទីព្រឹក នៅថៃ្ងទី៥ ខែសីហា ឆ្នាំ២០១៩ ភ្លៀងបានធ្លាក់ចុះក្នុងកម្រិត ១៦៥មម បណ្តាលឲ្យមានការលិចលង់ នៅត្រង់សង្កាត់លេខ៣ និងសង្កាត់លេខ៤៕

អុញនោះ! កម្ពស់ទឹកកើនទ្បើង ជិតឈានដល់ការប្រកាសអាសន្នហើយ

ព្រះសីហនុៈ គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ កម្ពស់ទឹក នៅស្ពានស្ទឹងសំរោង PK116 តាមផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ ស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា កម្ពស់ទឹកបានឡើង រហូតដល់ជាង០៤ម៉ែត្រ ពោលគឺនៅសល់តែជិតមួយម៉ែត្រទៀតប៉ុណ្ណោះ កម្ពស់ទឹកនៅទីនោះ នឹងឈានដល់ប្រកាសអាសន្ន។ ទោះជាយ៉ាងនេះក្តី រហូតមកដល់ម៉ោង៧ព្រឹកថ្ងៃ៥…