កាក់កបខ្លាំង ! ស្ងាត់ៗ រចនា រ៉ាវ៉ាឌី ហោះទៅដល់ឌូបៃ

(ភ្នំពេញ)៖ ពិតណាស់ រចនា រ៉ាវ៉ាឌី ជាតារាសម្ដែងស្រីដែល កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្រោយពីរូបនាងបានលេចមុខសម្ដែងក្នុងខ្សែភាពយន្តភាគជាច្រើនរឿងមក ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់បត់បែន បញ្ចូលអរម្មណ៍ឲ្យអ្នកទស្សនាស្លុងចិត្តជាមួយផងនោះ។ លើសពីនេះ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រតែងតែសរសើរមិនផុតពីមាត់នោះ បើនិយាយពីការតែងខ្លួនរបស់ រ៉ាវ៉ាឌី ពេលនេះ អាននិយាយបានថា នាងកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាកាលអំឡុងពេលចូលសិល្បៈដំបូងៗ នាងធ្លាប់មានគេបង្អាប់ថាមានសម្លេងដូចសត្វឆ្មា រូបរាងមិនស្អាត មិនសមធ្វើតួកុនយ៉ាងណាក៏ដោយ។…

បុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវសត្វខ្លាឃ្មុំមួយក្បាលទះ និងចាប់ហែក

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវសត្វខ្លាឃ្មុំមួយក្បាលទះ និងចាក់ហែក យ៉ាងឃោរឃៅ ហេតុការណ៍នេះកើតឡើងនៅ នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល…

មីស៊ីលរបស់រុស្ស៉ី ផ្ដាច់ជីវិតមនុស្ស ១០នាក់ ក្នុងទីក្រុង Odesa បន្ទាប់ពីអ៊ុយក្រែនដណ្ដើមកោះពស់ បានមកវិញ

(កៀវ)៖ មន្រ្តីក្នុងតំបន់ម្នាក់បាននិយាយថា មីស៉ីលរបស់រុស្ស៉ីបានវាយប្រហារលើអគារកម្ពស់៩ជាន់ ក្នុងទីក្រុងកំពង់ផែអូដេសា (Odesa) នៃតំបន់ សមុទ្រខ្មៅរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ មួយថ្ងៃបន្ទាប់ទាហាន អ៊ុយក្រែនដណ្ដើមបានកោះពស់ពីទាហានរុស្ស៉ី មកវិញ។ ការវាយប្រហារខាងលើរបស់រុស្ស៉ី កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទាហានរុស្ស៉ីបានសម្រេចចិត្តដកថយចេញពីកោះពស់ ដោយបញ្ជាក់ថាវាជាកាយវិការសុច្ឆន្ទៈ ដើម្បីបង្ហាញថាទីក្រុងមូស្គូមិនមានបំណងបង្កការរារាំងដល់ការព្យាយាមរបស់អង្គការសហប្រជាជាតិ ក្នុងការ…

ស្ងាត់ៗ! អ៉ឹម ជីវ៉ា ទទួលពានរង្វាន់ អ្នកកាសែតឆ្នើម ប្រចាំឆ្នាំ២០២២ ផ្នែកសិល្បៈ

(ភ្នំពេញ)៖ ប្រសិនបើ បងប្អូនជាអ្នកតាមដានព័ត៌មានលើបណ្តាញសង្គមច្រើន ជាពិសេស ព័ត៌មានកម្សាន្តក្នុងរង្វង់សិល្បៈខ្មែរ និងការងារសង្គមនោះ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ពីប្រជាប្រិយភាពរបស់ លោក អ៉ឹម ជីវ៉ា ជាក់ជាមិនខាន ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលការចាប់អារម្មណ៍ខ្លាំង។ យ៉ាងណាមិញ ស្រាប់តែមុននេះបន្តិច លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារចូលរួមអបអរសាទរ…

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជិះកង់ដួល តែមិនមានរបួសអ្វីទេ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដួលនៅពេលកំពុងជិះកង់កម្សាន្ត នៅឯសួនច្បារមួយកន្លែងស្ថិតក្បែរគេហដ្ឋានរបស់លោក ក្នុងរដ្ឋ ដេឡាវែរ (Delaware) កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) តែមិនបានរងរបួសអ្វីនោះទេ។ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយសេតវិមាន បានបង្ហាញថាលោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានក្រោកឈរឡើងភ្លាមៗ ក្រោយដួលកង់…

ប្រុសស្រី ២នាក់ ឌុបគ្នាចេញពីកម្សាន្តមួយកន្លែង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ បុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ២នាក់៖ ១/ ឈ្មោះ ខ្មៅ ភេទប្រុស…

លោកតា វ៉ិចទ័រ ស្រាប់តែដាក់មួយឃ្លារនេះ ក្រោយធ្លាយរឿងរង្គោះរង្គើនៅ CBS ខ្លី ហើយ ខ្លឹម តែម្តង!

(ភ្នំពេញ)៖ អ្នកដឹកនាំកម្មវិធីដ៏ល្បីល្បាញប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ិន លោក សុវណ្ណរិទ្ធី ហៅ តាវិចទ័រ បានដាក់មួយឃ្លាយ៉ាងចាក់ដោតទៅកាន់បុគ្គលិក ក្រោយរង្គោះរង្គើនៅCBS ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ព្រាត។ នៅប៉ុន្មាននាទីមុននេះ អ្នករៀបចំដឹកនាំកម្មវិធីកម្សាន្ត លោក សុវណ្ណរិទ្ធី ហៅ តាវិចទ័រ បានប្រើពាក្យមួយឃ្លាយ៉ាងចាក់ដោតនៅលើគណនីហ្វេសប៊ុកផ្ទាល់ ក្រោយពីមានរឿងរង្គោះរង្គើនៅCBS…

មុខសញ្ញាជំនាញឆក់ម្នាក់ត្រូវសមត្ថកិច្ចឃាត់បាន បន្ទាប់ពី…

ភ្នំពេញៈ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៧និង០០ នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះអាស័យដ្ឋានខាងលើជាមួយប្ដី ដោយជនរងគ្រោះជាអ្នកអង្គុយក្រោយ ប្ដីជាអ្នកបើកបរម៉ូតូ ក្នុងគោលបំណងមកលេងនៅសួនកម្សាន្តក្មេងលេងជ្រោយចង្វារ លុះជិះដល់ចំនុចកើតហេតុ ក៏មានជនសង្ស័យជិះមកពីក្រោយវ៉ាមកអែបម៉ូតូជនរងគ្រោះខាងស្ដាំដៃ ហើយបានធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះបានសម្រេចតែម្ដង ហើយក៏ជនរងគ្រោះស្រែកឆោឡោ ថាចោរៗ ផ្អើលដល់សមត្ថកិច្ចកំពុងល្បាត រហូតឃាត់ខ្លួនបាន…

ឌីជេ ក្តិប ប្រកាសចូលសិល្បៈវិញ និងកំណត់តម្លៃខ្លួនជាសាធារណៈតែម្តង

(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនមានការសប្បាយចិត្ត យ៉ាងខ្លាំង ជាពិសេសនោះអ្នកគាំទ្រ ក្រោយដឹងថា ឌីជេ ក្តិប ប្រកាសនឹងវិលមកសិល្បៈចាប់ពីថ្ងៃនេះតទៅ ក្រោយបានបង្ហោះការពីប៉ុន្មានចុងក្រោយនេះ នៅបណ្តាញសង្គមហ្វេសប៊ុក។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហើបប្រាប់ថា រូបលោក មានការងារធ្វើជាប់លាប់វិញហើយ ដែលទស្សនិជនណា ដែលមានបំណងចង់ជួលទៅធ្វើកម្មវិធីកម្សាន្តនានាវិញបានហើយ ដាក់កំណត់តំលៃខ្លួន ចាប់ពី ៥០០ ដុល្លារ…

ថៅកែក្លឹបកម្សាន្ត The Storm ដកកាំភ្លើងគំរាមចុងភៅត្រូវជាកូនចៅ ផ្ទុះអាវុធ១គ្រាប់ផ្អើលដល់សមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា

ភ្នំពេញៈ នៅវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធ ១គ្រាប់ ត្រង់ចំណុចក្លឹបកម្សាន្ត The Storm ស្ថិតតាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនបង្កជាថៅកែក្លឹបខាងលើមានឈ្មោះ ផល អាយុជាង ៤០ឆ្នាំ ក្រោយពេលកើតហេតុបានបើករថយន្តគេចបាត់ស្រមោល។…