គឹម លីហ្សា ត្រូវប៉ាន់ទាំងម្ដាយទាំងកូន!

ដំណើរមកលេងស្រុកលើកនេះ តារាសម្ដែងអ្នកនាងគឹម លីហ្សា មិនត្រឹមតែប្រកាសឡើងឆាក និងទទួលថតមុនដំណើរត្រឡប់ទៅអូស្រ្តាលីវិញប៉ុណ្ណោះទេ អ្នកនាងក៏បានបញ្ជាក់ថាមានក្រុមផលិតករ និងអ្នកត្រូវការអោយអ្នកនាងចេញថត និងឡើងឆាកទាក់ទងមកជាច្រើនរហូតដល់អ្នកនាងអត់មានពេលទំនេរ។ ក្នុងនោះសូម្បីតែកូនប្រុសរបស់អ្នកនាង ក៏ត្រូវបានក្រុមហ៊ុនផលិតផលទឹកដោះគោ និងផលិតប្រើប្រាស់របស់កូនក្មេងធំមួយ ទាក់ទងអោយថតស្ពតផងដែរ ដោយអ្នកនាងគម្រោងនឹងទទួលហើយ។ អ្នកនាងគឹម លីហ្សា និយាយថាគ្រាន់តែចុះមកដល់ប្រទេសកម្ពុជាភ្លាម គឺថាអ្នកនាងមានទីផ្សារទាំងខ្លួនឯង និងកូនប្រុសតែម្ដង ដោយសារតែស្ពតទឹកដោះគោ និងផលិតកូនក្មេង២-៣ក្រុមហ៊ុនបានទាក់ទងមក…

បុណ្យទន្លេលើកទី៤ ថ្ងៃទី ៩-១១ មីនា នៅក្រុងតាខ្មៅ រំពឹងទទួលភ្ញៀវជាង ១លាននាក់

រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ជាមួយការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ពោលក្នុងកិច្ចប្រជុំ…

ក្រុមហ៊ុនយីហោ Tonino Lamborghini គ្រោងវិនិយោគចម្រុះនៅ ខេត្តសៀមរាប

កាលពីម្សិលមិញនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ​បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Roberto Simone នាយកប្រតិបត្តិក្រុមហ៊ុន Tonino Lamborghini របស់ប្រទេសអ៊ីតាលី ដើម្បីស្វែងយល់អំពី សក្ដានុពលសេដ្ឋកិច្ច​ របស់ខេត្តសៀមរាប។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររដ្ឋបាលខេត្តសៀមរាប។ ក្នុងឱកាសនោះ…

សែនរីករាយ ទៀតហើយ! ផឹកអស់មួយកេស គិតលុយអស់១៩០ដុល្លារ!..

ភ្នំពេញៈ បុរស៤នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ដែលមានយីហោសែនរីករាយ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយហៅបៀរមកផឹកចំនួន១កេស ខណៈផឹកចប់ស្រាប់តែគិតលុយអស់ចំនួន១៩០ដុល្លារ ទើបនាំគ្នាឆោឡោបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមករាឆ្នាំ២០១៨ ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់មានគ្នាចំនួន៤នាក់បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខារ៉ាអូខេខាងលើ ដោយហៅស្រាបៀរចំនួនមួយកេសផឹកស៊ីច្រៀងលេងកម្សាន្ត ខណៈដល់ម៉ោងក៏ហៅគិតលុយ ស្រាប់តែចេញបុងមកសរុបលុយអស់ចំនួន១៩០ដុល្លារ ដោយសារតែអស់ថ្លៃពេកទើបនាំគ្នាឆោឡោឡើងថា…

បទ«តាក់ទូនទ័ង» កាន់តែល្បីនៅកម្ពុជា និងពិភពលោក តោះសាកស្ដាប់អ្នកចម្លង និងម្ចាស់ដើម!

មកទល់ពេលនេះគេចាប់អារម្មណ៍ថាបទចម្រៀងដែលមានចំណងជើងថា«Tak Tun Tuang (តាក់ទូនទ័ង) ដែលជាម្ចាស់ដើមរបស់អ្នកចម្រៀងម៉ាឡេស៊ី កាន់តែល្បីខ្ទរខ្ទារពាសពេញពិភពលោក ដោយក្នុងនៅក្រៅពីតារាចម្រៀងខ្មែរចម្លងយកមកច្រៀង ក៏មានបណ្ដាប្រទេសជាច្រើនយកមកច្រៀងដូចគ្នាផងដែរ។ ចម្រៀងមួយបទនេះបានក្លាយជាចម្រៀងសុះសាយ និងពេញនិយមកាន់តែខ្លាំង ប៉ុន្តែក៏មានការរិះគន់មិនតិចដែរពីសំណាក់អ្នកគាំទ្រនៅកម្ពុជា ដោយសារតែតារាចម្រៀងខ្មែរទាំងមានផលិតកម្ម និងគ្មានផលិតកម្មច្រើនឡើងបានជ្រើសយកមកច្រៀងតាម ហើយតារាចម្រៀងខ្លះច្រៀងអន់ជាម្ចាស់ដើមដាច់ឆ្ងាយ។ ចម្រៀងមួយបទនេះ គឺជាម្ចាស់ដើមរបស់អ្នកស្រី«Upiak »ជាតារាចម្រៀងល្បីឈ្មោះនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក្រោយមកក៏ត្រូវបានតារាចម្រៀងក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ ឡាវ…

គឹម លីហ្សា មកដល់ខ្មែរភ្លាម រិះគន់ក្រុមហ៊ុន Metfone ភ្លែត

បន្ទាប់ពីបានរៀបការហើយចេញទៅរស់នៅប្រទេសអូស្ត្រាលីរហូតទទួលបានកូនប្រុសម្នាក់ទុកជាចំណងដៃ តារាចម្រៀងអ្នកនាង គឹម លីហ្សា ដែលគេស្គាល់ថា ជាដៃគូដ៏ស្អិតរមួតរបស់លោក អេឡិច ចន្ត្រា កាលពីមុន បានដឹកដៃកូនប្រុស ចុះមកលេងស្រុកខ្មែរ កាលពីថ្ងៃទី១៨ មករា។ អ្វីដែលគេចាប់អារម្មណ៍ គឺនាងរិះគន់ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone យ៉ាងពេញទំហឹងតែម្ដង បន្ទាប់ពីបានមកដល់ភ្លាម។ នាងបានបង្ហោះសារ នៅលើហ្វេសប៊ុកថា…

៣ថ្ងៃទៀត ផ្លូវថ្មើរជើងមាត់ទន្លេ ពីស្ពានកោះពេជ្រដល់ស្ពានព្រះមុនីវង្ស ចាប់ផ្តើមសាងសង់ហើយ

គម្រោងផ្លូវថ្មើរជើង ប្របតាមមាត់ទន្លេពីស្ពានភ្លោះកោះពេជ្រ ដល់ស្ពានព្រះមុនីវង្ស គ្រោងនឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែមករា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋបាលរាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានលំនៅដ្ឋាន ឬអាជីវកម្មនានា ដែលកំពុងអាស្រ័យផលនៅទីតាំងខាងលើ សូមរុះរើចេញជាបន្ទាន់នូវ ចំណែកនៃសំណង់ផ្សេងៗ ដែលបានលយចូលច្រាំងទន្លេសាធារណៈ និងត្រៀមរៀបចំឯកសារផ្សេងៗ…

ច័ន្ទ ម៉ាលីស ប្រកាសលុបកម្អែល«ទាល់តែយូរបានស៊ីអូនបាន»!

ក្នុងពិធីខួបកំណើតឆ្នាំថ្មី របស់តារាចម្រៀងនាង ច័ន្ទ ម៉ាលីស នាងបានសារភាពថានៅមិនទាន់មានណាដែលនាងច្រៀងថ្មី ហើយផ្ទុះអោយស្មើនឹងបទ«ទាល់តែយូរបានស៊ីអូនបាន»នោះទេ ថ្វីដ្បិតតែក្នុងនោះមានការរិះគន់ស្ទើរពេញផ្ទៃប្រទេសព្រោះតែមានអ្នកប្រតិកម្មនឹងខ្លឹមសារបទចម្រៀងរបស់នាង។ ច័ន្ទ ម៉ាលីស បញ្ជាក់ថា នាងប្រឹងធ្វើបទថ្មីៗខ្លាំងណាស់ ប៉ុន្តែនៅតែមិនទាន់មានបទណាលោតអោយខ្លាំង ដើម្បីលុបបំបាត់កម្អែលក្នុងបទដែលរងការរិះគន់ តែធ្វើអោយនាងបានក្លាយជាតារាដែលត្រូវគេស្គាល់ច្រើននោះទេ។ តារារូបនេះបញ្ជាក់ថា ផ្អែកតាមបរិបទនាងពិតជាត្រូវគេស្គាល់ខ្លាំងតាមរយៈបទ«ទាល់តែយូរបានស៊ីអូនបាន»ក្នុងពេលមានការរិះគន់នោះមែន ដោយនាងបានយល់ស្របថាបើកុំតែច្រៀងបទនោះ ប្រហែលជានាងពិបាកឈរជើងនៅក្នុងពិភពចម្រៀងដែលមានការប្រកួតប្រជែងនោះផង។ ជាក់ស្ដែងទោះជានាងប្រឹងចេញបទចម្រៀងល្អៗច្រើនបទទាំងក្នុងពេលជ្រកនៅផលិតកម្ម BN…

ព្រុស ចេញពីក្លឹបបើកលឿនពេក ពន្លះទ្រូងផ្លូវនិងបង្គោលភ្លើង ខ្ទេចមួយចំហៀង!

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តម៉ាកព្រុសមួយគ្រឿងបុកទ្រូងផ្លូវនិងបង្គោលភ្លើង បណ្តាលឲ្យដួលរលំទ្រូងផ្លូវ អស់២ផ្ទាំង និងខូចខាតបង្គោលភ្លើង១ដើម រីឯតៃកុងរថយន្តវិញរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា…

ញាក់សាច់គ្រាន់តែ ចិញ្ចៀន និងកងដៃពេជ្រ របស់ ចរិយា ពេជ្រ ក្នុងថ្ងៃមង្គលការ

ក្នុងពិធីមង្គលការរបស់តារាសម្ដែងអ្នកនាង ចរិយា ពេជ្រ មានការបង្ហើបថានាងទទួលបានកាដូពីស្វាមីដែលជាអណិកជនមកពីប្រទេសអូស្រ្តាលីជាគ្រឿងពេជ្រមួយឈុត ដោយមិនទាន់រាប់បញ្ចូលខ្សែកផង គឺអ្នកដឹងញាក់សាច់ទៅហើយ ដោយសារតែចិញ្ចៀន និងកងដៃពេជ្រ ដែលនាងបានទទួលនោះ គ្រាន់តែជាចំណែកមួយក្នុងចំណោមបណ្ណាការដែលនាងទទួលបានពីស្វាមីក្នុងថ្ងៃមង្គលការ។ អ្វីដែលគេកាន់តែចាប់អារម្មណ៍ទៅទៀត គឺអ្នកទាំងពីរតស៊ូស្រឡាញ់មិនតិចជាង៥ឆ្នាំនោះឡើយទម្រាំរៀបការ ខណៈដែលស្វាមីរបស់អ្នកនាងក៏ប្រកាសឡើងចុះ ឬអាចមករស់នៅស្រុកខ្មែរតាមនាងក៏បាន បើនាងនៅមិនចង់ឃ្លាតឆ្ងាយពីគ្រួសារ និងស្រុកកំណើត។ ប្រភពផ្លូវការបានអះអាងថា ក្នុងថ្ងៃមង្គលការលោក ជា ចឺម…