អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ មានករណីផ្ទុះគ្រាប់បែក ២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា

មានករណីផ្ទុះគ្រាប់បែក២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ដោយ១គ្រាប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រាប់ទៀតមានចម្ងាយប្រមាណ១៥០ម៉ែត្រ ប៉ុន្តែគ្រាប់បែកទាំងនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ករណីផ្ទុះគ្រាប់បែក បានកើនតឡើងមុនពេល មួយសប្តាហ៍ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា…

ករណីផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង ស្ថិត​នៅ​ជិតដំរីស ក្រុងកំពង់ឆ្នាំង

​កំពង់​ឆ្នាំងៈ (ព័ត៌មាន​បឋម)​ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា វេលាម៉ោងប្រហែល​ ៨និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១​ ករណី​អគ្គិភ័យ​ផ្ទុះធុងហ្គាសឆាប​ឆេះផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ជិតដំរីស ក្រុងកំពង់ឆ្នាំង ខេត្ត​កំពង់​ឆ្នាំង​ ។

ភាគខាងកើតប្រទេសភូមា ប្រទះឃើញ​សាកសពមនុស្ស ចំនួនជាង​៣០នាក់​ ដែល​ឆេះខ្លោច​​នៅ​ក្នុង​រថយន្ត​ សង្ស័យយោធាភូមាធ្វើរឿងនេះ

នៅថ្ងៃសោរ៍ទី២៥ធ្នូ​ រូបថតជាច្រើនសន្លឹក ត្រូវបាន​គេបង្ហោះតៗគ្នា នៅតាមបណ្តាញសង្គមនៅភូមា ដែលគេឃើញរថយន្តដឹកអ្នកដំណើរ ចំនួន​យ៉ាងហោច៣គ្រឿង បានឆេះសល់តែគ្រោងឆ្អឹងដែក។ ហេតុការណ៍​បានកើតឡើង នៅស្រុក ​Hpruso រដ្ឋកាយ៉ាហ (Kayah) ជារដ្ឋភាគខាងកើតភូមា ជាប់ព្រំដែនខេត្តមែហុងសន ប្រទេសថៃ។ ក្រុមប្រដាប់អាវុដឈ្មោះ កម្លាំងការពារប្រជាជន (PDF) ដែលជាក្រុមប្រឆាំងរបបសិកភូមា នៅក្នុងរដ្ឋកាយ៉ាហ​នេះ…

ផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឲ្យមានអ្នករបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ សង្ស័យមកពីបើកបរចង់ឈ្នះចាញ់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឲ្យមានមនុស្សម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ទីតាំងស្ថិតនៅម្តុំស្តុបស្ពានដែកចំការដូង ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ផ្ទុះកូវីដសាជាថ្មី! Man UTD សម្រេចលប់ចោលការហ្វឹកហាត់ទាំងអស់

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាចំនួនករណីឆ្លងកូវីដជាមួយនឹងក្លឹបគិតចាប់តាំងតែពីថ្ងៃអាទិត្យហើយជាលទ្ធផលនៅពេលនេះក្លឹបបានប្រកាសបិទចោលទីតាំងហ្វឹកហាត់ធំរបស់ខ្លួននៅ Carrington ។ គួរឲ្យដឹងដែរថា Man UTD បានក្លាយទៅជាក្លឹបចុងក្រោយគេដែលបានរាយការណ៍អំពីករណីកូវីដហើយក៏បានប្រកាសលប់ចោលរាល់ការហ្វឹកហាត់ទាំងអស់របស់ក្លឹបព្រមទាំងកំពុងចាប់ផ្តើមពិភាក្សាជាមួយនឹងគណកម្មការលីគ Premier League ដើម្បីពិនិត្យថាគួរតែបន្តការប្រកួតប៉ះនឹង Brenford នៅពាក់កណ្តាលសប្តាហ៍នោះឬយ៉ាងណ។ នៅពេលនេះគេសង្ស័យថាករណីផ្ទុះកូវីដនឹងអាចបន្តរីករាលដាលបន្ថែមទៀតជាមួយនឹងកីឡាករព្រមទាំងបុគ្គលិកក្រុមការងារផងដែរជាពិសេសឈុតធំរបស់ក្លឹប។ រំលឹកដែរថាកាលពីខែកក្កដាកន្លងមកក្លឹបធ្លាប់បានរាយការណ៍ករណីកូវីដម្តងដោយក្នុងនោះកីឡាករនិងបុគ្គលិកចំនួន៩នាក់ត្រូវបានរាយការណ៍ហើយគ្រានោះក្លឹបបានលប់ចោលនូវការហ្វឹកហាត់និងការប្រកួតមិត្តភាពមួយចំនួនផងដែរ៕

ករណី​បង្ក្រាប​គ្រឿងញៀន បណ្តាល​ឲ្យជនជាតិ​ចិន​ម្នាក់ស្លាប់ នៅខេត្ត​ព្រះសីហនុ

យោងតាមរបាយការណ៍របស់កម្លាំង​ស្នាក់ការ​សន្តិសុខ​៤០២ កាលពី​វេលា​ម៉ោង០១​និង​៣០​នាទី រំលងអា​ធ្រា​ត ឈានចូលថ្ងៃទី​១២​ ខែធ្នូ ឆ្នាំ២០២១ ​នៅ​ចំណុច គីឡូម៉ែត្រ​លេខ​ ១៣៨​លើផ្លូវ​ជាតិ​លេខ​០៤ ស្ថិតក្នុង​ភូមិ​បឹង​ត្រាច ឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​ មានករណីផ្ទុះ​អាវុធមួយ​បណ្ដាលឲ្យជនសង្ស័យជាជនជាតិចិនម្នាក់ស្លាប់ ក្នុងប្រតិបត្តការបង្ក្រាបគ្រឿងញៀន។ តាម​ប្រភព​ផ្តល់​ពណ៌​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់ថា មាន​រថយន្ត​សមត្ថកិច្ច នគរបាលជាច្រើន​គ្រឿង បានធ្វើ​ការដេញ​បង្ក្រាប​(​សង្ស័យជា​ករណី​បង្ក្រាប​គ្រឿងញៀន​) ដឹកនាំ​បង្ក្រាប​ដោយ​កម្លាំងនាយកដ្ឋាន​ប្រឆាំង​បទល្មើស​គ្រឿងញៀន…

ករណីផ្ទុះមីនតោន បណ្តាលឲ្យអ្នកបើកបរ ត្រាក់ទ័រម្នាក់របួសធ្ងន់

ឧត្តរមានជ័យៈ យោងតាមផេក អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៤និង២០នាទីល្ងាច មានហេតុការណ៍ផ្ទុះមីនតោន នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រម្នាក់របួសធ្ងន់ នៅពេលដែលជនរងគ្រោះ កំពុងបើកបរត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីចម្ការ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង…

Update៖ រងរបួសមនុស្សម្នាក់ ករណីផ្ទុះហ្គាសយានដ្ឋានជួសជុលរថយន្ត នៅខណ្ឌសែនសុខ

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើងនៅចំណុចយានដ្ឋានជួសជុលរថយន្តផ្លូវសម្តេច ជា ស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ វ៉ា សុភា…

ផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យឆាបឆេះ ការ៉ាស់ជួសជុលរថយន្តមួយកន្លែង រងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង៥៧ នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យអគ្គិភ័យឆាបឆេះការ៉ាស់ជួសជុលរថយន្តមួយកន្លែង ទីតាំងស្ថិតតាមបណ្តោយផ្លូវសម្តេច ជា ស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍…

Update៖អាសូរណាស់! បុរសម្នាក់ស្លាប់ដោយមិនអាចជួយបាន ករណីផ្ទុះធុងហ្គាស នៅខណ្ឌសែនសុខ

ភ្នំពេញៈ នៅវេលាម៉ោង ៣និង១៥ នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាងង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងឈ្មោះ: ឆាំ ច្រឹប ភេទ…