ថាខន្តីដែរតែទប់មិនជាប់! សង្ឃ២អង្គផ្ទុះកំហឹងទាញកាំបិទកាប់គ្នា ម្ខាងរបួស ម្ខាងខ្នោះ
បាត់ដំបងៈ ភ្នាកងារ Post News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើប្រាស់ពូថៅកាប់ បណ្តាលឲ្យព្រះសង្ឃរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្នុងវត្តគិរីរតនៈ ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ…